1 / 17

ផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រោយឆ្នាំ២០១៥

ផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រោយឆ្នាំ២០១៥. ដោយ ប៉ូច សុវណ្ណឌី តំណាងក្រសួងផែនការ. ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤. មាតិកា. ១. វឌ្ឍនភាពនៃការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា (គ.អ.ស.ក.) ២. គោលដៅក្រោយឆ្នាំ២០១៥ ៣. ដំណើរការនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា.

yates
Download Presentation

ផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រោយឆ្នាំ២០១៥

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រោយឆ្នាំ២០១៥ ដោយ ប៉ូច សុវណ្ណឌី តំណាងក្រសួងផែនការ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤

  2. មាតិកា ១. វឌ្ឍនភាពនៃការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា (គ.អ.ស.ក.) ២. គោលដៅក្រោយឆ្នាំ២០១៥ ៣. ដំណើរការនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា

  3. ១.​ វឌ្ឍនភាពនៃការសម្រេចបាន គ.អ.ស.ក. • កម្ពុជាប្តេជ្ញាចិត្តសម្រេចឲ្យបានបណ្តាគោលដៅនានា ដែលកំណត់នៅក្នុង គ.អ.ស.ក.។ • គោលដៅភាគច្រើន ត្រូវបានធ្វើឲ្សម្រេច ប៉ុន្តែនៅមួយចំនួនទៀត ដែលមិនទាន់សម្រេចបាន។ • រាជរដ្ឋាភិបាលប្តេជ្ញានឹងសម្រេចឲ្យបាន នូវការងារដែលនៅសេសសល់នេះ។ • រាជរដ្ឋាភិបាលនឹងស្វែងរក និងកៀរគរធនធានសម្រាប់ធ្វើឲ្យ​សម្រេចបានការងារនេះ។

  4. សង្ខេបវឌ្ឍនភាពនៃការសម្រេចបាន គ.អ.ស.ក. គោលដៅទី១ ការ​លុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លានធ្ងន់ធ្ងរ​៖ ​សម្រេចបានសូចនាករសំខាន់ៗ គោលដៅទី២​​​ សម្រេចឲ្យបានសកលកម្មអក្ខរកម្មនិងការអប់រំ​បឋមសិក្សា៖ សម្រេចបានសូចនាករសំខាន់ៗ គោលដៅទី៣ ការលើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី៖​ សម្រេចបានសូចនាករសំខាន់ៗ គោលដៅទី៤​ កាត់បន្ថមរណភាពកុមារ៖​​ សម្រេចបាន គោលដៅទី៥ លើកកម្ពស់សុខភាពមាតា​៖សម្រេចបាន

  5. សង្ខេបវឌ្ឍនភាពនៃការសម្រេចបាន គ.អ.ស.ក. គោលដៅទី៦ ប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ជំងឺគ្រុន​ចាញ់ និងជំងឺឆ្លងផ្សេងៗទៀត៖ សម្រេចបាន គោលដៅទី៧​ ធានាចីរភាពបរិស្ថាន៖ សម្រេចបានសូចនាករសំខាន់ៗ គោលដៅទី៨ បង្កើតភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍ៖ សម្រេចបាន គោលដៅទី៩ ការបោសសម្អាតមីន សំណល់ជាតិផ្ទុះពីសង្រ្គាមនិងសង្គ្រោះជនរងគ្រោះ៖​ បន្តមានបញ្ហាប្រឈម

  6. ២. គោលដៅក្រោយឆ្នាំ២០១៥ (គោលដៅសកលរបស់​អង្គការ​សហប្រជាជាតិ) គោលដៅទី១ ការបំបាត់ភាពក្រីក្រ គោលដៅទី២ ផ្តល់សិទ្ធិអំណាចដល់កុមារីនិងស្ត្រី ​និងសម្រេច​​ឲ្យបាននូវ​ សមភាពយេនឌ័រ គោលដៅទី៣ ផ្តល់ការអប់រំដែលមានគុណភាព​ គោលដៅទី៤ ធានាការរស់នៅប្រកបដោយសុខភាពល្អ គោលដៅទី៥ ធានាសន្ដិសុខស្បៀងនិងអាហារូបត្ថម្ភល្អ គោលដៅទី៦ សម្រេចបាននូវការទទួលបានជាសកល​ទឹកស្អាតនិង​ អនាម័យ

  7. ២. គោលដៅក្រោយឆ្នាំ២០១៥ (គោលដៅសកលរបស់​អង្គការ​សហប្រជាជាតិ) គោលដៅទី៧ ធានានូវថាមពលប្រកបដោយចីរភាព គោលដៅទី៨ បង្កើតការងារ​ ការចិញ្ចឹមជីវិតប្រកបដោយ​ចីរភាព និង​កំណើនប្រកបដោយសមធម៌ គោលដៅទី៩ គ្រប់គ្រង​សម្បត្តិធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព គោលដៅទី១០ ធានាអភិបាលកិច្ចល្អនិង ប្រសិទ្ធភាពស្ថាប័ន​ គោលដៅទី១១ ធានាស្ថិរភាពសង្គមនិងសន្តិភាព គោលដៅទី១២ បង្កើតការជំរុញបរិស្ថានជាសកលនិងចលករ​ហិរញ្ញវត្ថុ ​រយៈពេលវែង

  8. ៣. គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា • សម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាព និងបរិយាប័ន្ន ក្នុងកម្រិត ប្រមាណ ៧% ក្នុងមួយឆ្នាំ។ • កាត់​បន្ថយ​​​ភាពក្រីក្រយ៉ាងហោចណាស់ឲ្យបាន ១%ក្នុងមួយឆ្នាំ។ • សម្រេចឲ្យបាននូវ គ.អ.ស.ក. ផ្សេងទៀត ការបង្កើត​ការ​ងារបន្ថែមទៀត និងការពង្រឹងសមត្ថភាពសា្ថប័ន។ • ធ្វើឲ្យមានតុល្យភាពថវិកា (កាត់បន្ថយឱនភាពថវិកា ពី ប្រមាណ ៦% នៃ ផ.ស.ស. មកនៅត្រឹម ប្រមាណ <៣% នៃផ.ស.ស​​.។ • កាត់បន្ថយឱនភាពពាណិជ្ជកម្ម ពី​ >៧-៨%។ • ត្រូវរក្សាអតិផរណាឲ្យនៅទាបជាង ៥%។

  9. ៣.​ គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា (ត) ការអភិវឌ្ឍមនុស្សជាមួយសមធម៌យេនឌ័រ • លើកកម្ពស់ធនធានមនុស្សតាមរយៈការអប់រំនិងការបណ្តុះ​​​បណ្តាល​បច្ចេក វិទ្យា និងការអភិវឌ្ឍវិទ្យាសាស្រ្តនិងជំនាញ​បច្ចក​វិទ្យា ។ • ធានា​ការ​ប្រកួត​​ប្រជែង​សម្រាប់ការធ្វើសមាហរណ​កម្មចូលទៅក្នុង​ទីផ្សារ​​ការងារ​ក្នុងតំបន់។ • បង្កើនសមាមាត្រចំណាយរបស់រដ្ឋលើ​វិស័យ​អប់រំ​ឲ្យ​បាន​លើស​ពីកម្រិតបច្ចុប្បន្ន (តិចជាង ៣%) ឲ្យបានដល់កម្រិតមួយខ្ពស់។ • ការកែលម្អគុណភាពនិងប្រសិទ្ធភាពនៃការអប់រំ ការអប់រំគ្រូ ការធ្វើឲ្យ​ប្រសើរ​ឡើង​នូវវិធីសាស្រ្ត​បង្រៀន​មុខវិជ្ជាគណិតវិទ្យានិងវិភាគ និងមុខវិជ្ជា​ផ្សេងទៀត។ • ធានាលទ្ធភាពទទួលបានស្មើគ្នារបស់កុមារីនិងស្ត្រីគ្រប់កម្រិតទាំងអស់នៃការអប់រំ។

  10. ៣. គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា (ត) ការអភិរក្សធនធានធម្មជាតិសម្រាប់ចីរភាពនៃការអភិវឌ្ឍនិង​ជីវភាពរស់នៅ • ស្វែងរកជម្រើសសម្រាប់ធ្វើឱ្យប្រសើរឡើង នូវជំនាញនិងជីវភាពរស់នៅ នៅក្នុងការធ្វើកសិកម្ម ឬសកម្មភាពមិនមែនកសិកម្មសម្រាប់គ្រួសារដែលពឹងផ្អែកលើ​ព្រៃ​ឈើ​​។ • លើកកម្ពស់ថាមពលកកើតឡើងវិញ ជាពិសេស ជីវឥន្ធនៈ តាម រយៈ​ការដាំប្រភេទឈើដែល​លូតលាស់ឆាប់ (jatrophaនិងប្រភេទផ្សេងទៀត) • បង្កើតរោងចក្រវារីអគ្គសនីខ្នាតតូច (នៅ​​ក្នុង​តំបន់​ដាច់​ស្រយាល​)។

  11. ៣. គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា (ត) កែលម្អសេវាសុខាភិបាលឲ្យខិតជិតប្រជាជន និងបង្កើនគុណភាព សុខភាពមាតានិងកុមារ​ និងការត្រួតពិនិត្យជំងឺ • កែលម្អនិងធ្វើឲ្យប្រសើរឡើងលទ្ធភាពទទួលបានសេវាសុខភាពរបស់រដ្ឋ/គាំទ្រ​ដោយរដ្ឋ​ ក្នុងតម្លៃទាប (ឬដោយឥតគិតថ្លៃ)។ • នាំយកសេវាសុខភាពមាតា ទារក និងកុមារ (MNCH)ឲ្យកាន់តែខិតជិតប្រជាជននៅក្នុងតំបន់ដាច់ស្រយាល(និង​ក្រុម​ជនងាយរងគ្រោះ)។ • បង្កើតកម្មវិធីបញ្ចូលមីក្រូសារជាតិសម្រាប់ស្ត្រីនិងកុមារ។ • ត្រួតពិនិត្យនូវប្រសិទ្ធភាពជំងឺ យ៉ាងហោចណាស់ចំនួនបីប្រភេទ​ គឺមេរោគអេដស៍/​ជំងឺអេដស៍ ជំងឺ​គ្រុនចាញ់ និងជំងឺរបេង។

  12. គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា (ត) ផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងធ្វើឲ្យប្រសើរឡើងនូវអនាម័យសម្រាប់​តំបន់​ជនបទ • បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសម្រាប់ទឹកស្អាត និង អនាម័យ។ • លើកកម្ពស់ការសម្អាតទឹកនិងអនាម័យនៅក្នុងគ្រួសារ ជាពិសេស ជ្រើសរើសយក​តម្លៃថោក។ • ​ជំរុញការផ្គត់ផ្គង់ទឹកស្អាតនៅតាមសហគមន៍និងការផ្តួចផ្តើមឲ្យមានអនាម័យ​នៅតាមតំបន់​ជនបទ។ • លើក​កម្ពស់​សហគមន៍នាំមុខដោយអនាម័យទូទៅ (CLTS) និងផ្តល់ការបណ្ដុះ​បណ្ដាល​និង​យុទ្ធនាការលើក​កម្ពស់ការបង្កើន​ការយល់ដឹងពីអនាម័យ។

  13. គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា (ត) • វិនិយោគនៅក្នុងការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធដទៃ​ទៀត ​ដើម្បីសម្រួល​ដល់​ការតភ្ជាប់គ្នា និងនគរូបនីយកម្មប្រសើរជាងមុន។ • លើកកម្ពស់តម្លៃបន្ថែមក្នុងវិស័យកសិកម្ម (ស្រូវ កៅស៊ូ និង​​ដំណាំផ្សេងទៀត) តាមរយៈការធ្វើ ទំនើបកម្មដំណាំ/ពាណិជ្ជកម្ម​និងការ​កែច្នៃ​ផលដំណាំ ការលើកកម្ពស់ផលិត​កម្ម​បសុសត្វនិង​វារីវប្បកម្ម។ • ពង្រឹងសមត្ថភាពស្ថាប័ននិងអភិបាលកិច្ច តាមរយៈ ការបន្តកំណែ​ទម្រង់ប្រព័ន្ធច្បាប់និងតុលាការ​ និងការបន្តលើកកម្ពស់វិមជ្ឈការនិង​វិសហ​មជ្ឈការ។ • បន្តពង្រឹងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍ ក្នុងនិងក្រៅប្រទេស។

  14. គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា (ត) • បន្តកំណែ​ទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​និងការទាក់​ទាញ​ការវិនិយោគក្នុង​ស្រុក​និង​បរទេស​តាមរយៈមធ្យោបាយខុសៗគ្នា។ • រាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាពីធនធានសម្រាប់អនុវត្តគោលនយោ​បាយ​​​របស់ខ្លួន។ • ក្នុងពេលឆាប់ៗនេះ ប្រទេសកម្ពុជានឹងចាកផុតពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប អាចនឹងធ្វើឲ្យជំនួយឥតសំណងពីដៃគូអភិវឌ្ឍន៍ក្រៅប្រទេស និងសម្បទាននានា នឹងត្រូវបានកាត់បន្ថយ។

  15. លក្ខខណ្ឌនៃប្រទេសដែលត្រូវចាកចេញពីបណ្តាប្រទេសដែលមានចំណូលទាបលក្ខខណ្ឌនៃប្រទេសដែលត្រូវចាកចេញពីបណ្តាប្រទេសដែលមានចំណូលទាប ដើម្បីចាកចេញពីបណ្តាប្រទេសដែលមានចំណូលទាប ត្រូវបំពេញនូវលក្ខខណ្ឌពាក់ព័ន្ធនឹងចំណុចបី៖ • ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់ • សន្ទស្សន៍ធនធានមនុស្ស​(HAI) ដែលទាក់ទងនឹងសូចនាករ​៤ (អាហារូបត្ថម្ភ សុខភាព កម្រិតសិក្សានៅមធ្យមសិក្សាបឋមភូមិ និង អក្ខរកម្មមនុស្សពេញវ័យ) • សន្ទស្សន៍ងាយរងគ្រោះនៃសេដ្ឋកិច្ច (EVI) ធនធានមនុស្ស

  16. សូមអរគុណ​!

  17. និន្នាការហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ :កម្ចី ហិរញ្ញប្បទានឥតសំណង និងសរុប (លានដុល្លារ)

More Related