531 likes | 2.27k Views
មេរៀនទី២. ប្រព័ន្ធដាំដុះដំណាំ. មាតិកា. ១. និយមន័យ លំនាំនៃការដាំដុះ( Cropping Pattern ) ប្រព័ន្ធដាំដុះដំណាំ ( Cropping System ) ២. ប្រភេទនៃប្រព័ន្ធដាំដុះដំណាំ ២.១ ដំណាំឯកវប្បកម្ម ២.២ ដំណាំឆ្លាស់ ឬដំណាំពហុវប្បកម្ម ២.៣ ដំណាំបង្វិល. ១. និយមន័យ. អ្វីជាលំនាំនៃការដាំដុះ( Cropping Pattern )?
E N D
មេរៀនទី២ ប្រព័ន្ធដាំដុះដំណាំ
មាតិកា ១. និយមន័យ • លំនាំនៃការដាំដុះ(Cropping Pattern) • ប្រព័ន្ធដាំដុះដំណាំ (Cropping System) ២. ប្រភេទនៃប្រព័ន្ធដាំដុះដំណាំ ២.១ ដំណាំឯកវប្បកម្ម ២.២ ដំណាំឆ្លាស់ ឬដំណាំពហុវប្បកម្ម ២.៣ ដំណាំបង្វិល
១. និយមន័យ • អ្វីជាលំនាំនៃការដាំដុះ(Cropping Pattern)? ជាដំណើរការនៃការរៀបចំ លំដាប់លំដោយ និងបរិមាណនៃដំណាំសំរាប់ដាំដុះនៅលើផ្ទៃដីមួយកន្លែងច្បាស់លាស់។
១. និយមន័យ • អ្វីជាប្រព័ន្ធដាំដុះដំណាំ (Cropping System)? ជាលំនាំនៃការដាំដុះដំណាំនៅលើកសិដ្ឋានមួយ និងអន្តរអំពើរបស់ការដាំដុះនោះជាមួយធនធាននៅក្នុងកសិដ្ឋាន ជាមួយកសិដ្ឋានដទៃ និងបច្ចេកទេសសមស្របដែលបង្កើតបានជាប្រព័ន្ធមួយ។
២. ប្រភេទនៃប្រព័ន្ធដាំដុះដំណាំ • នៅក្នុងផលិតកម្មគេបានបែងចែកប្រព័ន្ធនៃការដាំដុះដំណាំជា ៣សំខាន់ៗគឺ៖ • ដំណាំឯកវប្បកម្ម • ដំណាំឆ្លាស់ ឬដំណាំពហុវប្បកម្ម • និង ដំណាំបង្វិល
២.១ ដំណាំឯកវប្បកម្ម ក. និយមន័យ ដំណាំឯកវប្បកម្មគឺជាផលិតកម្មនៃការដាំដំណាំតែមួយប្រភេទជាច្រើនឆ្នាំនៅលើផ្ទៃដីមួយកន្លែងដោយមិនមានការផ្លាស់ប្តូរប្រភេទដំណាំនោះទេ។ ភាគច្រើនដំណាំ ពោត សណ្តែកសៀង និងស្រូវដែលគេនិយមអនុវត្តន៍ដំណាំឯកវប្បកម្មនេះ។
២.១ ដំណាំឯកវប្បកម្ម(ត) ខ. គុណសម្បត្តិនៃដំណាំឯកវប្បកម្ម • តំរូវការឧបករណ៍តិចតួច • មិនមានការប្រជែងគ្នារវាងដំណាំចំបង និងដំណាំបន្ទាប់បន្សំ (ពន្លឺ ទឹក និងសារធាតុចិញ្ចឹម) • ងាយស្រួលក្នុងការគ្រប់គ្រងដូចជា ការបាចជី ការគ្រប់គ្រងកត្តាចង្រៃ ការប្រមូលផលជាដើម
២.១ ដំណាំឯកវប្បកម្ម(ត) គ. គុណវិបត្តិនៃដំណាំឯកវប្បកម្ម • ប៉ះពាល់ដល់គុណភាពដី • ការរីករាលដាលនៃកត្តាចង្រៃមានល្បឿនលឿន • ប្រើប្រាស់ធនធានមិនអស់លទ្ធភាព • ហានិភ័យខ្អស់ (មានដំណាំតែមួយមុខ) • ប៉ះពាល់ដល់បរិស្ថាន (ប្រើជីគីមី ថ្នាំកសិកម្មកើនឡើង...)
២.២ ដំណាំឆ្លាស់ ឬដំណាំពហុវប្បកម្ម ក. និយមន័យ ដំណាំឆ្លាស់ ឬដំណាំពហុវប្បកម្ម គឺជាដំណើការនៃការដាំដុះដំណាំពីរ ឬច្រើនប្រភេទនៅលើកសិដ្ឋានតែមួយនិងនៅក្នុងរយៈតែមួយ។
២.២ ដំណាំឆ្លាស់ ឬដំណាំពហុវប្បកម្ម(ត) ខ. គុណប្រយោជន៍ • ថែរក្សា និងបង្កើនជីជាតិដី • បង្កើនការលូតលាស់ដល់ដំណាំ • កាត់បន្ថយការរីករាលដាលនៃជំងឺ • ជួយគ្រប់គ្រងស្មៅ • កាត់បន្ថយជំរកកត្តាចង្រៃ និងសត្វល្អិត • បង្កើនគំរបដី • ប្រើប្រាស់ធនធានអស់លទ្ធភាព • កាត់បន្ថយហានិភ័យ • បង្កើនចំណីអាហារ និងប្រាក់ចំណូល
២.២ ដំណាំឆ្លាស់ ឬដំណាំពហុវប្បកម្ម(ត) គ. គុណវិបត្តិ • ដំណាំត្រូវប្រជែងគ្នា (ទឹក ពន្លឺ និងសារធាតុចិញ្ចឹម) • ពិបាកក្នុងការគ្រប់គ្រង • ទាមទារបច្ចេកទេស • ពេលខ្លះសារធាតុចិញ្ចឹមត្រូវទាញយកហួសកំរិត
២.២ ដំណាំឆ្លាស់ ឬដំណាំពហុវប្បកម្ម(ត) ឃ. ប្រភេទផ្សេងៗនៃដំណាំំឆ្លាស់ ឬដំណាំពហុវប្បកម្ម A. ដំណាំបណ្តាក់(Sequential Cropping) • ការដាំដុះផ្តោតសំខាន់ទៅលើពេលវេលានៃការដាំដុះ • ដាំដំណាំពីរ ឬច្រើនប្រភេទបន្តគ្នានៅលើផ្ទៃដីតែមួយ និងនៅក្នុងឆ្នាំតែមួយ • មិនមានការដាំដំណាំចន្លោះ • កសិកររៀបចំ និងគ្រប់គ្រងដំណាំតែមួយប្រភេទនៅពេលតែមួយ និងនៅទីតាំងតែមួយ។
២.២ ដំណាំឆ្លាស់ ឬដំណាំពហុវប្បកម្ម(ត) • ដំណាំបណ្តាក់បែងចែកជា៖ - ដំណាំបណ្តាក់២ដង(Doubled Cropping)៖ជាការដាំដំណាំ២ប្រភេទបន្តបន្ទាប់ក្នុងមួយឆ្នាំលើផ្ទៃដីតែមួយ។ - ដំណាំបណ្តាក់៣ដង(Triple Cropping)៖ជាការដាំដំណាំ៣ប្រភេទបន្តបន្ទាប់ក្នុងមួយឆ្នាំលើផ្ទៃដីតែមួយ។ - ដំណាំបណ្តាក់៤ដង(Quadruple Cropping)៖ជាការដាំដំណាំ៤ប្រភេទបន្តបន្ទាប់ក្នុងមួយឆ្នាំលើផ្ទៃដីតែមួយ។ - ដំណាំបណ្តាក់ដោយពន្លក(Rattoon Cropping)៖ជាការដាំដំណាំមួយបន្តទៀតបន្ទាប់ពីប្រមូលផល ដោយទុកអោយវាលូតលាស់បន្តដូចជា ដំណាំចេក អំពៅ ម្នាស់។
២.២ ដំណាំឆ្លាស់ ឬដំណាំពហុវប្បកម្ម(ត) ឃ. ប្រភេទផ្សេងៗនៃដំណាំំឆ្លាស់ ឬដំណាំពហុវប្បកម្ម B. ដំណាំចន្លោះ (Intercropping) • ការដាំដុះត្រូវគិតទៅលើទាំងពេលវេលានិងទំហំនៃការដាំដុះ • ដាំដំណាំពីរ ឬច្រើនប្រភេទស្របពេលជាមួយគ្នានៅលើកសិដ្ឋានតែមួយ • ប្រហែលដំណាំអាចប្រជែងគ្នាក្នុងពេលលូតលាស់ • កសិករត្រូវរៀបចំការដាំដុះដំណាំពីរ ឬច្រើនក្នុងពេលតែមួយនៅលើកសិដ្ឋានតែមួយ។
២.២ ដំណាំឆ្លាស់ ឬដំណាំពហុវប្បកម្ម(ត) • ដំណាំចន្លោះបែងចែកជា៖ - Mixed Intercropping ជាការដាំដំណាំពីរ ឬច្រើនប្រភេទក្នុងពេលតែមួយដោយមិនមានការរៀបចំជួរបានត្រឹមត្រូវ។ - Row Intercropping ជាការដាំដំណាំពីរ ឬច្រើនប្រភេទក្នុងពេលតែមួយដោយដំណាំមួយ ឬច្រើនមានការរៀបចំជួរបានត្រឹមត្រូវ។ - Strip Cropping ជាការដាំដំណាំពីរ ឬច្រើនប្រភេទក្នុងពេលតែមួយនៅលើទំហំនៃក្បាលដីផ្សេងៗគ្នាដែលវាមានទំហំគ្រប់គ្រាន់ក្នុងការដាំដុះដំណាំចំបង និងតូចល្មមក្នុងការដាំដំណាំបន្ទាប់បន្សំ។ - Relay Cropping ជាការដាំដំណាំពីរ ឬច្រើនប្រភេទក្នុងពេលតែមួយនៅក្នុងពេលវដ្តជីវិតរបស់ដំណាំនិមួយគឺដំណាំទីពីរដាំនៅពេលដំណាំទីមួយស្ថិតក្នុងពេលបង្កើតផលប៉ុន្តែមុនពេលប្រមូលផល។
២.៣ ដំណាំបង្វិល ក. និយមន័យ ដំណាំបង្វិលជាការដាំប្រភេទដំណាំផ្សេងៗគ្នានៅលើផ្ទៃដីតែមួយនៅរដូវកាលដាំដុះបន្តបន្ទាប់ដើម្បីជៀសវាងពីកត្តាចង្រៃផ្សេងៗដែលបង្កឡើងនៅដំណាំមួយប្រភេទដែលគេដាំជាបន្តបន្ទាប់រយៈពេលយូរឆ្នាំ។
២.៣ ដំណាំបង្វិល(ត) គ. គុណប្រយោជន៍ • រក្សា និងបង្កើនជីវជាតិដី • ទទួលបានទិន្នផលខ្ពស់ • កាត់បន្ថយ និងការពារការហូរច្រោះដី • ការពារការកកើតនៃសត្វល្អិតចង្រៃ ស្មៅ និងជំងឺនៅក្នុងដី • កាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្ម • ការពារការឆ្លងរាលដាលនៃជំងឺ និងសត្វល្អិត • ការពារស្មៅមិនអោយដុះ • រក្សាសំណើមដី
២.៣ ដំណាំបង្វិល(ត) គ. គុណវិបត្តិ • កាត់បន្ថយផ្ទៃដីក្នុងការដាំដំណាំដែលមានដំលៃខ្ពស់ • តំរូវការទុនច្រើនទៅលើឧបករណ៍កសិកម្ម នាំអោយការចំណាយលើផលិតកម្មកើនឡើង • ត្រូវការបច្ចេកទេសដាំដុះ និងគ្រប់គ្រងខ្ពស់ • តំរូវការឧបករណ៍ និងពលកម្មច្រើន។
២.៣ ដំណាំបង្វិល(ត) គ. គោលការណ៍ទូទៅក្នុងការដាំដំណាំបង្វិល • បង្វិលដំណាំដែលស្ថិតក្នុងគ្រួសារផ្សេងៗគ្នា • ប្តូរដំណាំដែលស្រូបយកសារធាតុចិញ្ចឹមផ្សេងៗគ្នាពីក្នុងដី ឬប្រព័ន្ធឬសមានសមត្ថភាពចាក់ចូលក្នុងដីមានជំរៅផ្សេងគ្នា • ប្តូរដំណាំដែលមានកត្តាចង្រៃបំផ្លាញផ្សេងគ្នា • ប្តូរដំណាំណាដែលមានប្រយោជន៍ដល់ដំណាំក្រោយទៀត • ប្តូរដំណាំដែលជួយបង្កើនជីជាតិដី
២.៣ ដំណាំបង្វិល(ត) ឧទាហរណ៍នៃដំណាំដែលគេនិយមដាំបង្វិល • ពពួកយកស្លឹកៈ ស្រូបយក N • ពពួកយកផ្លែៈ ត្រូវការ P • ពពួកយកមើមៈ ចូលចិត្ត K • ពពួកផ្តល់ជីជាតិដល់ដីៈ ផ្តល់អាសូតដល់ដី • និង ពពួកសំអាតជីជាតិដីៈ ស្រូបជីជាតិដីខ្ពស់