260 likes | 467 Views
សណ្ឋាគារ ឡឺ រ៉ូយាល់ ថ្ងៃទី ២០ខែធ្នូ ឆ្នាំ ២០១៣ ម៉ែន សូរិយន់៖ អនុប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ ប្រធានកម្មវិធីព្រៃការពារ និងអភិរក្សជីចម្រុះ សីមា. ១. ប្រវត្តិនៃតំបន់ព្រៃការពារសីមា ២.សកម្មភាព និងលទ្ធផលនៃការអនុវត្តគម្រោង រ៉េដនៅសីមា. មាតិកា.
E N D
សណ្ឋាគារ ឡឺ រ៉ូយាល់ ថ្ងៃទី ២០ខែធ្នូ ឆ្នាំ ២០១៣ ម៉ែន សូរិយន់៖ អនុប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ ប្រធានកម្មវិធីព្រៃការពារ និងអភិរក្សជីចម្រុះ សីមា
១. ប្រវត្តិនៃតំបន់ព្រៃការពារសីមា ២.សកម្មភាព និងលទ្ធផលនៃការអនុវត្តគម្រោង រ៉េដនៅសីមា មាតិកា
២០០-២០០១៖ សិក្សាស្រាវជ្រាវ ថនិកសត្វមានជាង ៨០ ប្រភេទ សត្វស្លាបជាង ៣០០ ប្រភេទ និងឧរង្គសត្វនិងថលជលិកសត្វជាង ៥០ ប្រភេទ និងមានទីជម្រកយ៉ាងប្រសើរ ២០០២ ត្រូវបានប្រកាសជាតំបន់អភិរក្សជីវចនម្រុះសីមា ២០០២-២០០៨ អង្គការ WCS បានជួយគាំទ្រថវិកាដើម្បីគ្រប់គ្រងតំបន់សីមានេះ ០២-០៩-២០០៩ តបន់នេះ ត្រូវបានបង្កើតជាព្រៃការពារ និងអភិរក្សសីមា ដែលមានផ្ទៃដីសរុប ២៩២ ៦៩០ ហ.ត បុគ្កលិកសរុប ប្រមាណ ៧០ នាក់ ក្នុងគោលបណងនៃអនុក្រឹត្យបានបរិយាយអំពីការការពារសារធាតុកាបូនស្តុក ដូចនេះគម្រោងរ៉េដ ក៏បានចាប់ផ្តើមផងដែរ ដោយអនុវត្តនៅក្នុងតំបន់ស្នូលដែលមានផ្ទៃដី ១៨៧ ០០០ ហ.ត ១. ប្រវត្តិតំបន់
២.១ ការសិក្សាកាបូនស្តុក នៅឆ្នាំ ២០០៨ បានសិក្សាបថមអំពីឥណទានកាបូននៅក្នុងតំបន់ស្នូល នៃព្រៃការពារសីមា បានបង្ហាញថាមានសក្តានុពលខ្ពស់សម្រាប់គម្រោង រ៉េដ ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
២.១ ការសិក្សាកាបូនស្តុក (ត) ឡូត៍គំរូចង្កោមចំនួន ១០៤ បានសិក្សានៅក្នុងតំបន់ស្នូលនៃព្រាការពារសីមា ផែនទីទីតាំងធ្វើសារពើរភ័ណ្ឌ ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
សកម្មភាពក្រុមការងារធ្វើសារពើភ័ណ្ឌព្រៃឈើ ដើម្បីសិក្សាសារធាតុកាបូនស្តុក ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
សកម្មភាពក្រុមការងារចុះសិក្សាប្រមូលសំណាកសារធាតុកាបូនស្តុកសកម្មភាពក្រុមការងារចុះសិក្សាប្រមូលសំណាកសារធាតុកាបូនស្តុក ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
លទ្ធផលនៃការវិភាគសារធាតុកាបូនស្តុក៖លទ្ធផលនៃការវិភាគសារធាតុកាបូនស្តុក៖ តំបន់ព្រៃស្រោងនិងពាក់កណ្តាលស្រោងមានមានសារធាតុ កាបូនស្តុក ៤១០ ត /ហ.ត តំបន់ព្រៃល្បោះមានមានសារធាតុកាបូនស្តុក ២០៧ ត /ហ.ត ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
២.២ ការធ្វើផែនទីលើការបាត់បង់ព្រៃឈើ៖ វិភាគលើប្រវត្តិនៃការបាត់បង់ព្រៃឈើក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនៅភាគឥសាន្តនៃប្រទេស វិភាគយ៉ាងលំអិតលើទិន្នន័យផ្កាយរណប និងព៌តមានពី រ.ព យករូបភាពផ្កាយរណបពីឆ្នាំ ១៩៩៨ ២០០០ ២០០២ ២០០៤ ២០០៦ ២០០៨ និង២០១០-១២ មកវិភាគ ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
២.៣ ការគណនាឥណទានកាបូន៖ វិភាគលើប្រវត្តិនៃការបាត់បង់ព្រៃឈើកន្លងមកនៅដើម្បីស្វែងយល់ពីនិន្ននាការនៃការបាត់បង់ព្រៃឈើ បន្ទាប់មកធ្វើការប្រមើលមើល ការបាត់បង់ព្រៃឈើទៅថ្ងៃអនាគត បើសិនជាមិនមានគម្រោង រ៉េដ ទេនោះ បើសិនជាព្រៃឈើមិនបានបាត់បង់ទេ នោះយើងនឹងទទួលបានឥណទានកាបូន ឯកសារគម្រោង នឹងត្រូវបានផ្តល់នូវសុពលភាព ហើយឥណទានកាបូនត្រូវតែធ្វើការផ្ទៀងផ្ទាត់ឡើងវិញដោយសវនករ បន្ទាប់ពីនេះ យើងអាចលក់ឥណទានកាបូនបាន។ ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
ផែនទីប្រមើលមើល ការបាត់បង់ព្រៃឈើទៅថ្ងៃអនាគត បើសិនជាមិនមានគម្រោង រ៉េដ ក្នុងរយៈពេល ១០ ឆ្នាំ (២០១០-២០១៩)
តាមការសិក្សា និងការវិភាគទិន្នន័យ គេអាចគណនាបាននូវឥណទានកាបូនឌីអុកស៊ីតចំនួនប្រមាណ ៥១ លានតោន សម្រាប់រយៈពេល ១០ ឆ្នាំដំបូង តែតួលេខនេះ អាចនឹងមានការប្រែប្រួលបន្ទាប់ពីការផ្តល់សុពលភាព និងការផ្ទៀងផ្ទាត់ឡើងវិញ។ ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
២.៤ ការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋាន ការពិគ្រោះយោបល់ជាមួយសហគមន៍មានបីដំណាក់កាល រួមមាន៖ ដំណាក់កាលទី១)ផ្សព្វផ្សាយ ដើម្បីយល់ដឹងពីគម្រោង រ៉េដ ដំណាក់កាលទី២)ពិភាក្សាលើការចួលរួម និងការបង្ហាញឯកសារពង្រាងកិច្ចព្រម ព្រៀងសហគមន៍ ដើម្បីពិគ្រោះយោបល់ ដំណាក់កាលទី៣) ស្នើសុំការឯកភាពពី .រ.ពដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយសហគមន៍ និងខណ្ឌរ.ព ។ ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
២.៤ ការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋាន (ត) ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
២.៤ ការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋាន (ត) មានភូមិចំនួន ២០ ត្រូវបានពិគ្រោះយោបល់ ប្រជាពលរដ្ឋក្នុងសហគមន៍ប្រមាណ ៨៣% ស្មើនឹង ២,២១៧ គ្រួសារ ឬស្មើនឹងចំនួន ៨,៦៥៩នាក់ បានឯកភាពចូលរួមក្នុងការអនុវត្តន៍គម្រោង ដែលក្នុងនោះមានស្រ្តី ៤២% សហគមន៍មូលដ្ឋានទទួលបានការផ្សព្វផ្សាយជុំវិញការអនុវត្តន៍គម្រោងក្នុងតំបន់ ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
២.៤ ការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋាន (ត) សហគមន៍មូលដ្ឋានទទួលបានការពិគ្រោះយោបល់ពេញលេញជុំវិញការអនុវត្តន៍គម្រោងក្នុងតំបន់ សហគមន៍មូលដ្ឋានទទួលបានការប្រឹក្សាផ្នែកច្បាប់ ទាក់ទងនឹងខ្លឹមសារកិច្ចព្រមព្រៀងមុនពេលធ្វើការសម្រេចចិត្តចូលរួមក្នុងការអនុវត្តគម្រោង។ រាល់តម្រូវការ មតិយោបល់ និងសំណូមពររបស់សហគមន៍ត្រូវបានពិចារណា និងដោះស្រាយជូនដោយរដ្ឋបាលព្រៃឈើ។ ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
២.៤ ការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋាន (ត) កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខារវាងសហគមន៍មូលដ្ឋាន និងខ.រ.ព.មគរ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ ២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ
២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ ២.៥ អំពីឯកសារគម្រោង៖ ឯកសារគម្រោងលំអិតបានរៀបចំរួចរាល់ និងដាក់ជូនរ.ព និងក.ស.ក ដើម្បីពិនិត្យសម្រេច ជាឯកសារតែមួយគត់ដែលមានសារៈសំខាន់បំផុត ដែលជាមូលដ្ឋានសម្រាប់ផ្តល់នូវសុពលភាពគម្រោង។
២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ ២.៦ ស្ថានភាពនៃគម្រោង៖ គម្រោង រ៉េដ នេះ គឺចាប់ផ្តើមពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ ផែនការការងារ និងហិរញ្ញវត្ថុគឺអនុវត្តសម្រាប់រយៈពេល ៣០ ឆ្នាំ គម្រោងមានផែនការសម្រាប់រយៈពេល ៦០ ឆ្នាំ ព្រៃឈើនៅតំបន់នោះ ត្រូវតែការពារ ជារៀងរហូត។
២- សកម្មភាព និងលទ្ធផលនៃការអនុវត្តន៏គម្រោង រ៉េដ ២.៦ ស្ថានភាពនៃគម្រោង៖ ការផ្តល់សុពលភាពគម្រោង ដោយសវនករមកពីក្រៅប្រទេស គឺក្រុមហ៊ុនអន្តរជាតិ SCS បានអនុវត្តរួចហើយកាលពីខែវិច្ឆិកា ២០១៣ រួមមានការចុះទីវាលនៅព្រៃការពារសីមាផងដែរ អង្គការ JICA ជាអ្នកផ្តល់ថវិការសម្រាប់ចំណាយលើសវនករ