1 / 51

ថៃ្ងទី១ : ១៦​​ សីហា ២០១០ មន្រ្តីអាណាប័ក និងការទទួលខុសត្រូវចំពោះភាគីពាក់ព័ន្ធ

ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់អភិវឌ្ឍន៏វិស័យជនបទ (ផែ្នកទី១) ជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៏អាស៊ី លេខ ០១៣៣ - CAM ​. គណនេយ្យជាន់ខ្ពស ់ ២ វិធីសាស្រ្តគណនេយ្យដែលមានស្រាប់នៅតាមក្រសួងនានា. ថៃ្ងទី១ : ១៦​​ សីហា ២០១០ មន្រ្តីអាណាប័ក និងការទទួលខុសត្រូវចំពោះភាគីពាក់ព័ន្ធ.

presta
Download Presentation

ថៃ្ងទី១ : ១៦​​ សីហា ២០១០ មន្រ្តីអាណាប័ក និងការទទួលខុសត្រូវចំពោះភាគីពាក់ព័ន្ធ

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់អភិវឌ្ឍន៏វិស័យជនបទ (ផែ្នកទី១) ជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៏អាស៊ី លេខ ០១៣៣-CAM​ គណនេយ្យជាន់ខ្ពស់ ២ វិធីសាស្រ្តគណនេយ្យដែលមានស្រាប់នៅតាមក្រសួងនានា ថៃ្ងទី១: ១៦​​ សីហា ២០១០ មន្រ្តីអាណាប័កនិងការទទួលខុសត្រូវចំពោះភាគីពាក់ព័ន្ធ ADB Grant No.0133-CAM/Component 1: PFMRD

  2. មន្រ្តីអាណាប័កនិងការទទួលខុសត្រូវចំពោះភាគីពាក់ព័ន្ធមន្រ្តីអាណាប័កនិងការទទួលខុសត្រូវចំពោះភាគីពាក់ព័ន្ធ មាតិកា ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  3. គណេនេយ្យសាធារណៈ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  4. មន្រ្តីអាណាប័ក និងគណនេយ្យ ការបែងចែកកាតព្វកិច្ច

  5. ជាកំណត់ជាក់លាក់នៃការបែងចែកកាតព្វកិច្ចនិងអាណាប័កគណនេយ្យករសាធារណៈជាកំណត់ជាក់លាក់នៃការបែងចែកកាតព្វកិច្ចនិងអាណាប័កគណនេយ្យករសាធារណៈ

  6. អាណាប័កដើមខ្សែ (មាត្រា៤-អនុក្រឹត្យ៨២)

  7. ប្រភេទប្រតិភូកម្ម

  8. ប្រភេទប្រតិភូកម្ម (ត) អាណាប័កដើមខ្សែនិងអនុអាណាប័កដើមខ្សែត្រូវធើ្វសកម្មភាពដោយហត្ថលេខីអាណាត្តិមិនមែនប្រតិភូកម្មដោយអំណាចទេ? តើនេះត្រឹមត្រូវទេ?

  9. អភិបាលខេត្តត្រូវពាក់មួកពីរអភិបាលខេត្តត្រូវពាក់មួកពីរ

  10. គណនេយ្យករសាធារណៈ

  11. ពីរប្រភេទនៃគណនេយ្យករសាធារណៈមាត្រា១៨ ក្រឹត្យលេខ៨២

  12. ការបែងចែងមុខងារ

  13. អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល

  14. អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល

  15. អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល • ១ ការធានាចំណាយ មាត្រា៣ អនុក្រឹត្យ៨១ វិចិ្ឆកា១៩៩៥

  16. អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល • ១ ការធានាចំណាយ (ត)

  17. អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល • ១ ការធានាចំណាយ (ត) អាណាប័ក អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ការប៉ាន់ប្រមាណចំនួនទឹកប្រាក់ធើ្វការធានាចំណាយ ដំណើរការគណនេយ្យធានាចំណាយ ការកាត់បន្ថយថវិកាទំនេរពីសមតុល្យថវិកាក្នុងគណនេយ្យ បើសិនថវិកាទំនេរសំណើរចុះថវិកាត្រូវបានអនុម័តដោយអ្នកគ្រប់គ្រងហិរញ្ញវត្ថុ ការផ្ទៀតផ្ទាត់សំណើរធានាចំណាយហើយការត្រួតពិនិត្យថវិកាទំនេរ បោះត្រាអនុម័តការបញ្ចូលត្រលប់អោយអាណាប័ក ច្បាប់ការធានាចំណាយ លទ្ធកម្មចុះហត្ថលេខា

  18. អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល • ១ ការធានាចំណាយ (ត)

  19. អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ១​ .ការធានាចំណាយ

  20. អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ១​ .ការធានាចំណាយ តើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដែលត្រូវបានអនុញ្ញាតអោយធានាចំណាយគណនេយ្យ? ឧទាហរណ៍ កិច្ចសន្យាភតិសន្យារយៈពេលមួយឆ្នាំ ត្រូវធានាទំហំទឺកប្រាក់សម្រាប់ រយៈពេលពេញមួយឆ្នាំ កិច្ចសន្យាភតិសន្យារយៈពេលបីឆ្នាំ គួរធានាចំណាយសម្រាប់រយៈពេលបីឆ្នាំទាំងមូល ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា អាចធានាចំណាយសម្រាប់រយៈពេល ១ ឆ្នាំយ៉ាងយូរបំផុត។ កិច្ចសន្យាជួសជុលដែលត្រូវទូទាត់មួយត្រីមាសម្តង ប៉ុន្តែកត់ត្រាប្រចាំឆ្នាំ ត្រូវធានាចំណាយក្នុងទំហំទឹកប្រាក់ប្រចាំឆ្នាំ ចំណាយបុគ្គលិក ត្រូវធានាចំណាយប្រចាំឆ្នាំ រឺ សម្រាប់រយៈពេលកិច្ចសន្យាប្រសិនបើរយៈពេលនៃកិច្ចសន្យានោះតិចជាងមួយឆ្នាំ

  21. អាណាប័ក : ដំណាក់កាលរដ្ឋបាល : ការចំណាយ - ដំណាក់កាលទី ២ . ការជម្រះបញ្ជី • “មុននឹងធ្វើការទូទាត់ ការចំណាយត្រូវតែ... ត្រូវបានជម្រះបញ្ជី... " (មាត្រាទី ៤៦នៃអនុក្រឹត្យលេខ ៨២) • “ការជម្រះបញ្ជីមានគោលដៅផ្ទៀងផ្ទាត់ភាពពិតប្រាកដនៃបំណុល និងបញ្ឈប់ទឹកប្រាក់ចំណាយ។ ការជម្រះបញ្ជីនេះ ត្រូវធ្វើឡើង ក្រោយពីបានឃើញមូលប័ត្របញ្ជាក់ពីសិទ្ធិរបស់ឥណទាយក" (មាត្រា ៥១ នៃអនុក្រឹត្យលេខ ៨២)

  22. អាណាប័ក : ដំណាក់កាលរដ្ឋបាល : ការចំណាយ - ដំណាក់កាលទី ២ . ការជម្រះបញ្ជី • ការបញ្ជាក់ពី “សេវាដែលបានផ្គត់ផ្គង់" គឺជាផ្នែកមួយយ៉ាងសំខាន់នៃការជម្រះបញ្ជី: គោលការណ៍ទូទៅគឺថា ការទូទាត់អាចត្រូវធ្វើឡើងតែនៅពេលដែលសេវាត្រូវបានផ្តល់អោយ (បៀវត្សរ៍ ការផ្គត់ផ្គង់ទំនិញ និងសេវា ។ល។)។ • នៅពេលជម្រះបញ្ជី អាណាប័កដើមខ្សែ រឺអាណាប័កផ្ទេរសិទ្ធិត្រូវផ្ទៀងផ្ទាត់ថា អ្នកផ្គត់ផ្គង់បានបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលចែងនៅក្នុងការបញ្ជាចំណាយ ឧទាហរណ៍ បរិមាណផ្តល់ គុណភាព និងការគោរពពេលវេលា។ បន្ទាប់មក អាណាប័កត្រូវកំណត់ទំហំទឹកប្រាក់ចំណាយ។

  23. អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៣ . ការចេញអាណត្តិបើកប្រាក់

  24. Authorizing Officers: Administrative Stage: Expenditure - Phase 3. Order to Pay • អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៣ . ការចេញអាណត្តិបើកប្រាក់ មាត្រា ៥៤ នៃអនុក្រឹត្យលេខ ៨២: • “អាណាប័កត្រូវចេញអាណត្តិបើកប្រាក់ ដើម្បីទូទាត់ចំណាយថវិកា។ • អាណត្តិបើកប្រាក់ដែលត្រូវបានចេញដោយអាណាប័កដើមខ្សែត្រូវកត់ត្រាតាមប្រភេទនៃឥណទាន ដែលបានផ្តល់ជូនតាមស្ទង់ថវិកា។ • អាណតិ្តបើកបា្រក់ដែលត្រូវបានចេញដោយអាណាប័កផ្ទេរសិទ្ធិ ត្រូវកត់ត្រាតាមប្រភេទនៃឥណទាន ដែលប្រគល់ដោយអាណាប័កដើមខ្សែ តាមរយៈការប្រកាសផ្ទេរសិទ្ធិ។”

  25. Authorizing Officers: Administrative Stage: Expenditure - Phase 3. Order to Pay • អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៣ . ការចេញអាណត្តិបើកប្រាក់ មាត្រា ៥៥ នៃអនុក្រឹត្យលេខ ៨២: • “អាណត្តិបើកប្រាក់ និងការប្រកាសផ្ទេរសិទ្ធិលើឥណទាន ត្រូវឆ្លងទិដ្ឋាការជាមុនពីមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ... " មាត្រា ៥៦ នៃអនុក្រឹត្យលេខ ៨២: • “អាណត្តិចេញដោយរដ្ឋមន្រ្តីក្នុងនាមជាអាណាប័កដើមខ្សែ និងចេញដោយប្រធាននៃរដ្ឋបាលកណ្តាលក្នុងនាមជាអាណាប័កផ្ទេរសិទ្ធិ ត្រូវបានចាត់ចែងដោយគណនេយ្យករមុខការរបស់រតនាគារជាតិ។ • អាណត្តិចេញដោយអភិបាលខេត្ត- ក្រុង ក្នុងនាមជាអាណាប័កផ្ទេរសិទ្ធិ ត្រូវបានចាត់ចែងដោយគណនេយ្យកររងរបស់រតនាគារ​ខេត្ត-ក្រុង ដែលជាមណ្ឌលរបស់អភិបាលខេត្ត-ក្រុងនោះ។“

  26. Authorizing Officers: Administrative Stage: Expenditure - Phase 3. Order to Pay • អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៣ . ការចេញអាណត្តិបើកប្រាក់ • ដើម្បីងាយស្រួលតាមដានការចេញអាណត្តិ ជាទូទៅ អាណត្តិទាំងនោះត្រូវបញ្ជូនទៅគណនេយ្យករ ដោយមានកំណត់ហេតុ និងលិខិតយុត្តិការភា្ជប់ជាមួយ។ បន្ទាប់មកឯកសារទាំងនោះត្រូវបានដាក់លេខទៅតាមលំដាប់តៗគ្នា (ក្នុងសារពើពន្ធប្រចាំឆ្នាំ)។ • ការចេញអាណត្តិបើកប្រាក់ ត្រូវបានទទួលដោយគណនេយ្យករ។

  27. អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៤ . ការទូទាត់ • បន្ទាប់ពីបានពិនិត្យភាពប្រក្រតីនៃអាណត្តិបើកប្រាក់ គណនេយ្យករសាធារណៈ ក្នុងនាមជាបេឡាករចាប់ផ្តើមទូទាត់ “ប្រតិបត្តិការដែលរដ្ឋបានសងបំណុលរបស់ខ្លួន" (មាត្រា ៥៧ នៃអនុក្រឹត្យលេខ ៨២) •  “លើកលែងតែក្នុងករណីដែលបានចែងដោយច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការទូទាត់មិនអាចធ្វើឡើងមុនរយៈពេលត្រូវសងបំណុល រឺមុនការផ្គត់ផ្គង់សេវាឡើយ។ • ប៉ុន្តែ គេអាចផ្តល់នូវការទូទាត់រំដោះ រឺផ្តល់បុរេប្រទានអោយ​សហគ្រិន រឺអ្នកផ្គត់ផ្គង់បាន ក្នុងលក្ខខ័ណ្ឌដែលបានចែងដោយលិខិតបទដ្ឋានជាធរមាន" (មាត្រា ៥៧ នៃអនុក្រឹត្យលេខ ៨២) • “ គណនេយ្យករមុខការ...ធ្វើការទូទាត់អាណត្តិបើកប្រាក់។ • " ... រាល់ការបើកប្រាក់ដែលមានទឹកប្រាក់លើសពី ២.៥ លានរៀលឡើងទៅ អាចធ្វើការទូទាត់តាមរយៈធនាគារ រឺ មូលប្បទានប័ត្រ" (ប្រការ ៨ ប្រកាសលេខ ៤ សហវ. មប្រក)

  28. អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៤ . ការទូទាត់ • “នៅពេលអនុវត្តការត្រួតពិនិត្យ ... បើកត់សម្គាល់ឃើញភាពមិនត្រឹមត្រូវ នោះគណនេយ្យករសាធារណៈត្រូវព្យួរទុកនូវការទូទាត់ ហើយត្រូវផ្តល់ព័ត៌មានដល់អាណាប័ក។ • ការទូទាត់ក៏អាចព្យួរទុកបានដែរ កាលណាគណនេយ្យករសាធារណៈបានពិនិត្យឃើញសេចក្តីបញ្ជាក់ (សេវាដែលបានផ្គត់ផ្គង់) ពុំមានភាពត្រឹមត្រូវ" (មាត្រា ៥៩ នៃអនុក្រឹត្យ ៨២) ការប្រឆាំងជំទាស់ការទូទាត់: • “រាល់ការជំទាស់ រឺការអោយដំណឹងផ្សេងៗដែលមានកម្មវត្ថុបញ្ឈប់ការទូទាត់ ត្រូវធ្វើឡើងដោយផ្ទាល់ដៃរបស់គណនេយ្យករសាធារណៈមុខការចំណាយ" (មាត្រា ៦២ នៃអនុក្រឹត្យ ៨២)

  29. អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៤ . ការទូទាត់ ឥណទេយ្យរបស់រដ្ឋមានអាយុកាលស្ថិតស្ថិររហូតរឺ? • វិធានស្តីពីអាជ្ញាយុការត្រូវបានអនុវត្ត ដូចខាងក្រោម ៖ • “លក្ខខ័ណ្ឌ ដែលឥណទានមិនបានទូទាត់ត្រូវបានផុតរលត់ជាស្ថាពរ ហើយក្លាយជាប្រយោជន៍រដ្ឋ ត្រូវកំណត់ដោយច្បាប់។" (មាត្រា ៦៣ នៃអនុក្រឹត្យលេខ ៨២) • ឥណទាយិករបស់រដ្ឋត្រូវបានរួចខ្លួន... ប្រសិនបើឥណទាយិកនោះមានសំអាងលើអាជ្ញាយុកាល...( មាត្រា ៣២ នៃអនុក្រឹត្យលេខ ៨២) • រយៈពេលអាជ្ញាយុកាល គឺ ៣ ឆ្នាំ • “សេចក្តីជូនដំណឹងស្តីពីការទារបំណុល ផ្អាកអាជ្ញាយុការបច្ចុប្បន្ន និងផ្តល់អាជ្ញាយុកាលថ្មី ៣ ឆ្នាំ ទៀត។" (មាត្រា ៧៤ នៃច្បាប់ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៩៤ ស្តីពីច្បាប់ហិរញ្ញវត្ថុឆ្នាំ ១៩៩៤-៩៥)

  30. វិសមិតភាពមុខងារ

  31. កម្រិតគណនេយ្យករ: ដំណាក់កាលគណនេយ្យ មាត្រា ១២ អនុក្រឹត្យលេខ ៨២: “គណនេយ្យករសាធារណៈ ជាអ្នកទទួលបន្ទុក: • ការទទួលខុសត្រូវក្នុងការប្រមូលចំណាយ ដែលអាណាប័កបានប្រគល់អោយប្រមូលគណនេយ្យ តាមកិច្ចសន្យា មូលបត្រកម្មសិទ្ធិ រឺ មូលបត្រផ្សេងទៀត ដែលគណនេយ្យករត្រូវធានារក្សាទុកដាក់ ព្រមទាំងបញ្ចូលក្នុងបេឡា នូវប្រាក់ពន្ធបង់ដល់ដៃ និងចំណូលគ្រប់ប្រភេទទាំងអស់ ដែលរដ្ឋមាននីតិសម្បទានទទួល។ • ទូទាត់ចំណាយ តាមបញ្ជាអាណាប័ក • ការពារ និងរក្សាទុកនូវមូលនីធិ ទ្រព្យសម្បត្តិនានារបស់រដ្ឋ និងរបស់គ្រឹះស្ថាន​​​​សាធារណៈផ្សេងៗទៀត • កាន់កាប់មូលនីធិ និងចលនាគណនីប្រាក់ទំនេរ • រក្សាទុកដាក់លិខិតយុត្តិការនៃប្រតិបត្តិការចំណូល-ចំណាយ និងឯកសារគណនេយ្យ • កាន់បញ្ជីគណនី តាមតំណែងរបស់ខ្លួន” ខាងផ្នែកចំណូល និងចំណាយ គណនេយ្យករទទួលបន្ទុកចុះកិច្ចបញ្ជីការប្រតិបត្តិការ បន្ទាប់មក ចាត់ការប្រមូលចំណូល រឺទូទាត់ចំណាយ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យតាមសមត្ថកិច្ចរបស់ខ្លួន។

  32. កម្រិតគណនេយ្យករ: ដំណាក់កាលគណនេយ្យ: ចំណូល ការកំណត់ចំណូល • បន្ទាប់ពីបានទទួលដីការចំណូល គណនេយ្យករត្រួតពិនិត្យអត្ថសញ្ញាណរបស់ឥណាយិក ពិនិត្យមើលលិខិតយុត្តិការ និង “ពិនិត្យភាពត្រឹមត្រូវនៃដីកាចំណូល“។ (មាត្រា ១៣ នៃអនុក្រឹត្យលេខ ៨២) • បន្ទាប់មកទៀត គណនេយ្យករកត់ត្រាចំណូល - គាត់ត្រូវចុះនៅក្នុងការកត់ត្រាគណនេយ្យ (រឺ ផ្ញើដីការចំណូលត្រឡប់ទៅអោយអាណាប័កដោយមិនបានកត់ត្រាវា)។ ការប្រមូលចំណូល • គណនេយ្យករសាធារណៈត្រូវអោយដំណឹងទៅអោយឥណាយិកនូវទំហំទឹកប្រាក់ដែលត្រូវទូទាត់ និងទទួលសាច់ប្រាក់នៅពេលទូទាត់។ • “ប្រសិនបើការប្រមូលចំណូលមិនអាចធ្វើទៅបានដោយស្រុះស្រួលទេ ឥណទេយ្យនឹងត្រូវប្រមូលដោយចាប់បង្ខំ ទៅតាមផ្លូវច្បាប់ ទៅតាមដីកាដែលចាប់បង្ខំអោយធ្វើ" (មាត្រា ៣០ នៃអនុក្រឹត្យលេខ ៨២) • នៅពេលខ្លះ ការបង់ប្រាក់ និងការកត់ត្រាចំណូលអាចធ្វើឡើងខុសពេលគ្នា។ ក្នុងករណីនេះ គណនេយ្យករសាធារណៈទទួលសាច់ប្រាក់ចំណូល ហើយដាក់ចូលក្នុងបេឡា បន្ទាប់មកទើបផ្តល់ព័ត៌មានទៅអោយអាណាប័ក និងស្នើសុំអោយអាណាប័កចេញដីកាចំណូលដើម្បីធ្វើនិយ័តភាពជាក្រោយ។

  33. កម្រិតគណនេយ្យករ: ដំណាក់កាលគណនេយ្យ: ចំណាយ ការកត់ត្រាចំណាយ • គណនេយ្យករសាធារណៈមានមុខងារពីរ៖ • មុខងារជាអ្នកទូទាត់ : ជាអ្នកត្រួតពិនិត្យ • មុខងារជាបេឡាករ : គឺជាអ្នកធ្វើការទូទាត់បំណុលរបស់រដ្ឋ ដោយទូទាត់អោយម្ចាស់បំណុល ដើម្បីអោយរួចផុតពីកាតព្វកិច្ចរបស់រដ្ឋ ដែលជំពាក់បំណុល។ • ផ្ទុយពីការអនុវត្តខាងផ្នែកចំណូល អនុក្រឹត្យលេខ ៨២ មិនបានចែងជាផ្លូវការពីការកំណត់ចំណាយទេ។ ប៉ុន្តែអនុក្រឹត្យនេះហាក់ដូចជាបានសង្កត់ថា : គណនេយ្យករដែលទទួលអាណត្តិពីអាណាប័ក ត្រូវត្រួតពិនិត្យ និងសម្រេចថាបដិសេធ (បញ្ជូនត្រលប់ទៅវិញ) រឺ​ ចុះកិច្ចបញ្ជីការចំណាយ។

  34. កម្រិតគណនេយ្យករ: ដំណាក់កាលគណនេយ្យ : ចំណាយ មាត្រា ១៣ នៃអនុក្រឹត្យលេខ ៨២ : “ គណនេយ្យករសាធារណៈមានភារៈកិច្ច...​ ខាងផ្នែកចំណាយ ត្រួតពិនិត្យ : • លក្ខណៈសម្បត្តិរបស់អាណាប័ក រឺ អាណាប័កផ្ទេរសិទ្ធិ • ការកំណត់ត្រឹមត្រូវពិតប្រាកដខ្ទង់ចំណាយតាមជំពូក ដែលពាក់ព័ន្ធដល់រូបធាតុ និងមុខសញ្ញារបស់វា • ការបញ្ជាក់ត្រឹមត្រូវអំពីសេវា ដែលបានធ្វើហើយ និងភាពប្រាកដប្រជានៃការគណនាជម្រះឥណទេយ្យ • ការបញ្ជាក់ទិដ្ឋាការរបស់អភិបាលហិរញ្ញវត្ថុលើកិច្ចសន្យា និងអាណត្តិ • ផលិតកម្មលិខិតយុត្តិការនៃឥណទេយ្យ • ការអនុវត្តវិធានស្តីពីអាជ្ញាយុកាល និងឥណទេយ្យដែលផុតកាលកំណត់។

  35. ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាពរវាងអាណាប័ក និងគណនេយ្យករ

  36. ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព: • ១. ការចាប់បង្ខំ តើមានអ្វីកើតឡើងបើគណនេយ្យករបដិសេធមិនទូទាត់? • " ...នៅពេលដែលគណនេយ្យករព្យួរទុកការទូទាត់ចំណាយណាមួយ... អាណាប័កអាចចាប់បង្ខំជាលាយលក្ខអក្សរ ... អោយគណនេយ្យករធ្វើការទូទាត់ក្រោមការទទួលខុសត្រូវរបស់ខ្លួន" (មាត្រា ៨ នៃអនុក្រឹត្យលេខ ៨២) • “... នៅពេលដែលអាណាប័កទាមទារបង្ខំអោយគណនេយ្យករធ្វើការទូទាត់នោះ គណនេយ្យករព្រមអនុវត្តតាមបទបញ្ជា រួចហើយរាយការណ៍ជូនរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ • បញ្ជាចាប់បង្ខំអោយទូទាត់ចេញដោយអាណាប័ក នឹងត្រូវបានបញ្ជូនទៅតុលាការគណនី (អាជ្ញាធរសវនកម្មជាតិ) ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។" (មាត្រា ៦០ នៃអនុក្រឹត្យលេខ ៨២)

  37. ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព: • ១. ការចាប់បង្ខំ • "... គណនេយ្យករត្រូវបដិសេធបញ្ជាចាប់បង្ខំអោយទូទាត់ នៅពេលដែលការព្យួរទុកនៃការទូទាត់នោះ បណ្តាលមកពីមូលហេតុ ដូចខាងក្រោម: • ភាពមិនទំនេរនៃឥណទាន • ពុំមានទិដ្ឋាការលើអាណត្តិ ដោយមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ • ពុំមានលិខិតយុត្តិការពីសេវាដែលបានផ្គត់ផ្គង់ • ការទូទាត់ដែលមានលក្ខណៈមិនអោយរួចបំណុល។ • ក្នុងករណីបដិសេធបញ្ជាចាប់បង្ខំអោយទូទាត់ គណនេយ្យករត្រូវរាយការណ៍ភា្លមជូនរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការសម្របសម្រួលជាមួយរដ្ឋមន្រ្តីដែលពាក់ព័ន្ធ" (មាត្រា ៦១ នៃអនុក្រឹត្យ ៨២)

  38. ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ • នៅពេលខ្លះ បុគ្គលតែម្នាក់អាចមានមុខងារជាអាណាប័កផង និងជាគណនេយ្យករផង៖ • រជ្ជទេយ្យករគឺជាភ្នាក់ងារដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាណាប័ក និងអាចអនុវត្តប្រតិបត្តិការ ប្រមូលចំណូល និងទូទាត់ចំណាយ។ • (នេះមិនដូចជាគណនេយ្យករសាធារណៈទេ ដែលធ្វើការក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច)។ • សម្រាប់ការបើកប្រាក់ គឺជា រជ្ជទេយ្យចំណូល សម្រាប់ការទូទាត់ចំណាយ គឺជា រជ្ជទេយ្យបុរេប្រទាន។

  39. ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ • “រជ្ជទេយ្យចំណូល និងរជ្ជទេយ្យបុរេប្រទាន ត្រូវបានបង្កើតឡើងដោយប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ។ • គណនេយ្យករសាធារណៈរបស់រដ្ឋ ដែលរជ្ជទេយ្យករធ្វើប្រតិបត្តិការជំនួសហៅថា គណនេយ្យករមុខការរបស់អាណាប័ក ដែលរជ្ជទេយ្យនោះនៅក្រោមចំណុះ។" (មាត្រា ២៣ នៃអនុក្រឹត្យលេខ ៨២) • “រជ្ជទេយ្យចំណូល និងរជ្ជទេយ្យករបុរេប្រទាន ស្ថិតក្រោមការត្រួតពិនិត្យរបស់អាណាប័ករបស់ខ្លួន និងគណនេយ្យករមុខការ។" (មាត្រា ២៤ នៃអនុក្រឹត្យលេខ ៨២) • រជ្ជទេយ្យចំណូល និងរជ្ជទេយ្យបុរេប្រទាន ត្រូវបានគ្រប់គ្រងដោយមិនមានការទូទាត់គ្នាឡើយ។

  40. ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ រជ្ជទេយ្យចំណូល • រជ្ជទេយ្យករចំណូលមានភារៈកិច្ចប្រមូលចំណូលចូលបេឡា។ ឧទាហរណ៍ “ការពិន័យរបស់នគរបាលពីបទល្មើសចរាចរ ត្រូវប្រមូលស្នងការនគរបាល ដែលត្រូវបង្កើតជារជ្ជទេយ្យចំណូល តាមរយៈប្រកាសរួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភ្នាក់ងារនគរបាលត្រូវធ្វើកំណត់ហេតុផ្តល់ទៅអ្នកប្រព្រឹត្តបទល្មើស ព្រមទាំងអញ្ជើញគេ អោយទៅស្នងការនគរបាលដើម្បីបង់ប្រាក់ពិន័យ" (ប្រការ ៣ នៃប្រកាសលេខ ៤/សហវ.មប្រក ចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ) • " ... រជ្ជទេយ្យករចំណូល ត្រូវបង់ចំណូលដែលខ្លួនទទួលបានយ៉ាងតិចណាស់ក្នុងមួយខែម្តង រៀងរាល់ថ្ងៃ ២៥ នៃខែនីមួយៗ និងថ្ងៃទី ៣១ ខែធ្នូ និងរាល់ពេលវេលាដែលគណនេយ្យករមានប្រាក់លើសពីកម្រិតនៃចំនួនទឹកប្រាក់ ដែលបានកំណត់ដោយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។" (ប្រការ ៤ ប្រកាសលេខ ៤)

  41. ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ រជ្ជទេយ្យបុរេប្រទាន (និងភ្នាក់ងារបើកផ្តល់) • " . ..សម្រាប់ប្រភេទចំណាយមួយចំនួន និងចំណាយសម្ភារៈព្រមទាំងការថែទាំដែលមានទឹកប្រាក់ទាបជាង ៥០០.០០០ រៀលអាចប្រព្រឹត្តទៅដោយប្រើ រជ្ជទេយ្យបុរេប្រទាន ។ ដោយឡែក ការចំណាយបៀវត្សរ៍ ចំណាយសន្តិសុខសង្គម និងពលីពិការ ត្រូវបានអនុវត្តតាមរយៈភ្នាក់ងារបើកផ្តល់...” (ប្រការ ៩ ប្រកាស ៤) • “លើកលែងតែបដិប្បញ្ញត្តិដែលយល់ព្រមដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានទូទាត់តាមរយៈរជ្ជទេយ្យនូវ ៖ • ចំណាយកំប៉ិកកំប៉ុកទិញសំភារៈក្នុងចំនួនទឹកប្រាក់ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ • លាភការទាំងឡាយរបស់បុគ្គលិក • សង្រ្គោះបន្ទាន់ និងពិសេស • ចំណាយធ្វើដំណើរ និងប្រាក់បំណាច់បេសកកម្ម” (មាត្រា ៦៤ នៃអនុក្រឹត្យ​​​លេខ ៨២)

  42. ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ រជ្ជទេយ្យបុរេប្រទាន (និង ភ្នាក់ងារបើកប្រាក់) (ត) បេឡារបស់រជ្ជទេយ្យករត្រូវបានបំពេញ ដោយគណនេយ្យករនៅអម : • “ត្រូវទុកអោយរជ្ជទេយ្យករនីមួយៗនូវបុរេប្រទានដែលមានទឹកប្រាក់កំណត់ដោយប្រកាសដែលបានបង្កើតរជ្ជទេយ្យ និងជាយថាហេតុ ប្រកាសនេះ នឹងត្រូវពិនិត្យឡើងវិញក្រោមរូបភាពដូចគ្នា។ • លើកលែងបដិប្បញ្ញត្តិយល់ព្រមដោយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនប្រាក់អតិបរមានៃបុរេប្រទាននេះស្មើនឹង មួយភាគប្រាំបី នៃចំនួនទឹកប្រាក់គ្រោងចំណាយប្រចាំឆ្នាំ ដែលរជ្ជទេយ្យករអាចទូទាត់បាន។ • បុរេប្រទានត្រូវបង់ដោយគណនេយ្យករសាធារណៈមុខការ ផ្អែកលើសំណើរបស់រជ្ជទេយ្យករដែលមានចុះទិដ្ឋាការដោយអាណាប័ក។" (មាត្រា ៦៥ នៃអនុក្រឹត្យលេខ ៨២)។

  43. ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ រជ្ជទេយ្យបុរេប្រទាន (និង ភ្នាក់ងារបើកប្រាក់) (ត) រជ្ជទេយ្យករធ្វើប្រតិបត្តិការទូទាត់ចំណាយ ដែលប្រភេទនៃចំណាយនេះត្រូវកំណត់ដោយប្រកាសបង្កើតរជ្ជទេយ្យ : • “ក្នុងលក្ខខ័ណ្ឌដូចគ្នានឹងគណនេយ្យសាធារណៈដែរ រជ្ជទេយ្យករធ្វើប្រតិបត្តិការទូទាត់ចំណាយដោយបង្វែរ រឺដោយមូលប្បទានប័ត្រលើគណនីរបស់ខ្លួននៅរតនាគារ រឺមួយដោយសាច់ប្រាក់ក៏បាន។" (មាត្រា ៦៦ នៃអនុក្រឹត្យលេខ ៨២2)

  44. ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ រជ្ជទេយ្យបុរេប្រទាន (និង ភ្នាក់ងារបើកប្រាក់) (ត) រជ្ជទេយ្យករអាចទូទាត់ជាបណ្តើរៗ ដើម្បីបំពេញឡើងវិញនូវទឹកប្រាក់ក្នុងរជ្ជទេយ្យ ដោយរៀបចំអាណត្តិបើកប្រាក់ ដោយមានភ្ជាប់ជាមួយនូវលិខិតយុត្តិការនៃចំណាយ : • “រជ្ជទេយ្យករប្រគល់លិខិតយុត្តិកាចំណាយដែលបានទូទាត់ដោយខ្លួនផ្ទាល់ជូនអាណាប័ក យ៉ាងយូរបំផុតក្នុងរយៈពេលមួយខែ ចាប់ពីកាលបរិច្ចេទទូទាត់ចំណាយ។ • ចំពោះទឹកប្រាក់ចំណាយណា ដែលទទួលស្គាល់ថាត្រឹមត្រូវហើយ នោះអាណាប័កចេញអាណត្តិនិយ័តកម្មមួយ ដើម្បីជាគុណប្រយោជន៍ដល់រជ្ជទេយ្យករ។ • ប្រាក់បុរេប្រទាន ត្រូវបានប្រមូលវិញដោយកត់ត្រាទឹកប្រាក់អាណត្តិនិយ័តកម្មនេះ ចុះខាងឥណទាននៃគណនីប្រាក់បញ្ញើរបស់រជ្ជទេយ្យករ ក្នុងលេខនារបស់គណនេយ្យករមុខការ" (មាត្រា ៦៧ នៃអនុក្រឹត្យលេខ ៨២)

  45. ការមិនអនុវត្តនូវគោលការណ៍ធានាចំណាយការមិនអនុវត្តនូវគោលការណ៍ធានាចំណាយ

  46. ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗការទទួលខុសត្រូវរបស់តួអង្គផ្សេងៗ

  47. ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗការទទួលខុសត្រូវរបស់តួអង្គផ្សេងៗ

  48. ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗការទទួលខុសត្រូវរបស់តួអង្គផ្សេងៗ • ការទទួលខុសត្រូវរបស់អាណាប័ក • យើងត្រូវបែងចែកអោយច្បាស់នូវការទទួលខុសត្រូវរបស់សមាជិករាជរដ្ឋាភិបាលពីអាណាប័កផ្សេងៗទៀត។ 1.1 ការទទួលខុសត្រូវរបស់រដ្ឋមន្រ្តី • រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា " ... រាល់សមាជិករបស់រាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវដាច់ៗពីគ្នា នៅចំពោះមុខនាយករដ្ឋមន្រ្តី និងរដ្ឋសភា ចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត។" (មាត្រា ១២១) • “រាល់សមាជិករបស់រាជរដ្ឋាភិបាល ត្រូវទទួលការដាក់ទណ្ឌកម្មចំពោះឧក្រឹដ្ឋកម្ម រឺបទល្មើសដែលបានប្រព្រឹត្ត នៅក្នុងការអនុវត្តមុខងាររបស់ខ្លួន។ ក្នុងករណីកំហុសធ្ងន់ធ្ងរ ប្រព្រឹត្តដោយសមាជិកណាម្នាក់នៃរដ្ឋាភិបាល រដ្ឋសភាជាតិអាចធ្វើការប្តឹងទៅតុលាការមានសមត្ថភាព។ សភាចេញសេចក្តីសម្រេចនេះ តាមរយៈការបោះឆ្នោតសម្ងាត់ភាគច្រើនពីសមាជិកទាំងឡាយ (មាត្រា ១២៦ ថ្មី)។"

  49. Accountability of Stakeholders • ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗ 1. ការទទួលខុសត្រូវរបស់អាណាប័ក - ត 1. 2. ការទទួលខុសត្រូវរបស់អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ • “ដោយមូលហេតុណាមួយក្នុងការអនុវត្តមុខការរបស់ខ្លួន អាណាប័កត្រូវទទួលការខុសត្រូវ ដូចបានចែងក្នុងច្បាប់ជាធរមាន។ ការទទួលខុសត្រូវនេះ អាចដាក់ជាវិន័យព្រហ្មទ័ណ្ឌ រឺរដ្ឋប្បវេណី។" (មាត្រា ១១ នៃអនុក្រឹត្យលេខ ៨២) • ការទទួលខុសត្រូវរបស់អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ • ច្បាប់ពុំបានចែងជាបទបញ្ញត្តិពិសេសឡើយ។ ក្នុងន័យនេះ ច្បាប់ទូទៅត្រូវបានយកមកអនុវត្ត។

  50. ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗការទទួលខុសត្រូវរបស់តួអង្គផ្សេងៗ 3. ការទទួលខុសត្រូវរបស់គណនេយ្យករ (និង រជ្ជទេយ្យករ) • “ក្នុងលក្ខខ័ណ្ឌកំណត់ដោយច្បាប់ជាធរមាន គណនេយ្យករសាធារណៈទទួលខុសត្រូវផ្ទាល់ខ្លួន និងជាប្រាក់កាស ពីកិច្ចប្រតិបត្តិដែលខ្លួនទទួលបន្ទុក .... " (មាត្រា ១៦ អនុក្រឹត្យ ៨២) • “រជ្ជទេយ្យករទទួលខុសត្រូវផ្ទាល់ខ្លួន និងជាប្រាក់កាសនូវការរក្សាការពារមូលនីធិ ដែលខ្លួនទទួលបាន រឺមូលនិធិទាំងឡាយណាដែលត្រូវបានបុរេប្រទានពីគណនេយ្យមុខការ រក្សាទុកដាក់លិខិតយុត្តិការ ព្រមទាំងកាន់កាប់គណនេយ្យប្រតិបត្តិការទៀតផង" (មាត្រា ២៥ អនុក្រឹត្យ ៨២) 4. ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗទៀត • ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗទៀត ដូចជា សវនករតាមក្រសួង អធិការហិរញ្ញវត្ថុ អធិការតាមក្រសួង អ្នកទទួលខុសត្រូវលើកិច្ចលទ្ធកម្ម ។ល។ មិនមានលក្ខណៈខ្លាំងក្លា (ទទួលខុសត្រូវផ្ទាល់ខ្លួន និងជាប្រាក់កាស) ដូចតួអង្គសាធារណៈផ្សេងទៀតឡើយ។

More Related