slide1
Download
Skip this Video
Download Presentation
CH4

Loading in 2 Seconds...

play fullscreen
1 / 48

CH4 - PowerPoint PPT Presentation


  • 369 Views
  • Uploaded on

CH4

loader
I am the owner, or an agent authorized to act on behalf of the owner, of the copyrighted work described.
capcha
Download Presentation

PowerPoint Slideshow about 'CH4' - nam


An Image/Link below is provided (as is) to download presentation

Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author.While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server.


- - - - - - - - - - - - - - - - - - - - - - - - - - E N D - - - - - - - - - - - - - - - - - - - - - - - - - -
Presentation Transcript
slide1
CH4

គំរោងថវិកាដែលបានបង្កើតឡើងហើយគឺជាប្រភពសំរាប់ផ្តល់ពត៌មានដល់អ្នកគ្រប់គ្រងក្នុងការសំរេចចិត្តអនុវត្ត និង​ចាត់ចែងសកម្មភាពរបស់ក្រុមហ៊ុន។​នៅរាល់ចុងការិយបរិច្ឆេទថវិការអ្នកគ្រប់គ្រង់ប្រើប្រាស់គំរោងថវិកានេះជាមូលដ្ឋានដើម្បីប្រៀបធៀបជាមួយលទ្ធផលបច្ចុប្បន្នរបស់ប្រតិប​ត្តិការជាក់ស្តែងដែលបានអនុវត្ត។​តើក្រុមហ៊ុនរកបានប្រាក់ចំនេញបានច្រើនជាងគំរោងថវិការចំណូលដែលបានធ្វើឬទេ?​ តើការចំណាយផ្សេងៗទៀតអស់ច្រើន ឬតិចជាងគំរោងថិកាចំណាយ?​ ចំលើយទទួលបានចំពោះសំណួរទាំងនេះទាមទារចាំបាច់ត្រូវធ្វើការត្រូតពិនិត្យទើបអាចបានដឹងលទ្ធផលពិតប្រាកដ។

ការវាយតំលៃលើប្រសិទ្ធភាពនៃគំរោងថវិកា

Budget Performance Evaluation

slide2
នៅក្នុងជំពួកនេះយើងនឹងសិក្សាអំពីការត្រូតពិនិត្យ និង​ ការវាយតំលៃលើប្រសិទ្ធភាពនៃគំរោងថវិការដែលយើងបានរៀបចំបង្កើតឡើង។ ដូចដែលយើងបានដឹងហើយថា ដើម្បីអាចវាយតំលៃបានលុះត្រាតែយើងមានអ្វីជាស្តង់ដាប្រៀបធៀបទើបយើងអាចអះអាងថា គំរោងដែលយើងបានធ្វើទទួលលទ្ធផលជាក់ស្តែងប្រៀបធៀបជាមួយស្តង់ដាយ៉ាងណាដែរ?

តំរូវការប្រើប្រាស់ស្តងដា The need for standards

ពាក្យថាស្តង់ដា Standard គឺសំដៅលើបទដ្ឋាន Norm ដែលគេកំនត់ទុកមុនដើម្បីប្រើប្រាស់ក្នុងការវាយតំលៃលើអ្វីមួយដូចជាៈ គុណភាព ថ្លៃដើមចំណាយ សេវាកម្ម។ល។ ស្តង់ដាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូឡាយនៅក្នុងក្រុមហ៊ុនផលិតកម្ម សេវាកម្ម ផ្នែកចំណីអាហារ ប្រមទាំងអង្គភាពមិនស្វែងរកប្រាក់ចំណេញ។បើគ្មានស្តង់ដាគេនឹងជួបផលវិបាកក្នុងការត្រួតពិនិត្យជាពិសេសលើផ្នែកគុណភាព។

slide3
នៅក្នុងក្របខ័ណ្ឌនៃក្រុមហ៊ុនផលិកម្ម ដើម្បីងាយស្រូលក្នុងការត្រួត ពិនិត្យចំណាយថ្លៃដើម Cost និងបរិមាណQuantity ស្តង់ដាត្រុវបានកំណត់ជាមុន។​ ការកំនត់ស្តង់ដាជាមុនបែបនេះធ្វើអោយយើងបានដឹងពីបទដ្ឋានចំពោះមុខដែលត្រូវអនុវត្ត។ មានសំនួរជា​ច្រើនបានចោទសួរថា​ តើអ្នកគ្រប់ គ្រងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីកំណត់ស្តងដាក្នុងការអនុវត្តន៍ក្នុងក្រុមហ៊ុនណាមួយ។

ការបែងចែករវាងស្តង់ដា និងថវិការ Distinguishing between Standards and budgets

តាមពិតពាក្យថា​ Standards និង​Budgets គឺមានអត្ថន័យដូចគ្នា។ ពាក្យទាំងពីរនេះប្រើប្រាស់ក្នុងន័យជាការកំនត់ទុកមុនលើ ​Costs, Quantities and Revenues….។​ប៉ុន្តែស្តង់ដា និង​ថវិកាមានលក្ខណៈខុសគ្នាទៅលើការប្រើ

slide4
ប្រាស់ដើម្បីកំនត់ន័យរបស់វា។​ គេប្រើប្រាស់ Standard ក្នុងការកំនត់តំលៃជាឯកតា ឬបរិមាណក្នុងមួយឯកតា Unit amount ។ចំនែកឯbudget​ វិញគឺត្រូវបានកំនត់ជាបរិមាណសរុប Total amount។ ឧទាហរណ៍ថ្លែដើមស្តង់ដាសំរាប់ពលកម្មផ្ទាល់សំរាប់ផលិតផលមួយគឺ$10 ។ សន្មតថា ផលិតផលចំនួន5,000 ផលិតផលត្រូវបានផលិតដោយក្រុមហ៊ុន។ ដូចនេះ គេថាថវិកាឬ ថ្ឡៃដើមចំណាយលើពលកម្មផ្ទាល់សរុបស្មើនឹង$50,000($50,000 of direct labor is the budget labor cost)។ យើងឃើញថា ស្តង់ដាគឺទាក់ទងនឹងថវិកាចំណាយលើផលិតផលមួយឯកតា ចំនែកឯពាក្យថាថវិការវិញគឺទាក់ទងនឹងថវិកាសរុប។

អត្ថប្រយោជន៍នៃថ្លៃដើមស្តង់ដា The advantages of standard costs

ការអនុវត្តគោការណ៍ Standard costs គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អង្គភាពការចាត់តាំងមួយ។ក្នុងរូបភាពខាងក្រោមនេះបង្ហាញអំពីអត្ថប្រយោជន៍

slide5
ទទួលបានពីការប្រើប្រាស់ Standard Costs រួមមានៈ
  • បង្កលក្ខណៈងាយស្រួលក្នុងការធ្វើផែនការគ្រប់គ្រង។
  • បង្កើតការទទួលខុសត្រូវរបស់នយោជិកលើការងារនៅក្នុងក្រុមហ៊ុន ឬអង្គភាពពាណិជ្ជកម្មកាន់តែប្រសើរឡើងតាមរយៈការត្រូតពិនិត្យទៅលើកាងារនិងការចំណាយ។
  • ងាយស្រូលក្នុងការកំណត់ថ្លែលក់ផលិតផល។
  • អាចអោយយើងគណនាគំលាត Variance ហើយធ្វើការកែតំរូវជាក្រោយ។
  • អាចអោយយើងងាយស្រួលកំនត់ថ្លៃដើមសន្និធិ។
  • យើងបានដឹងហើយថា គោលបំណងនៃការបង្កើតថ្លៃដើមស្តង់ដា និង ការប្រើប្រាស់ដើម្បីជាមធ្យោបាយស្វែងរកកំហុស និងការទទួលខុសត្រូវអាចដែលផ្តល់ផលប៉ះពាល់ដល់អ្នកគ្រប់គ្រង និងនយោជិក(ការដាក់ល័ក្ខខ័ណ្ឌលើការងារដើម្បីអោយសំរេចតាមផែនការ និងការគ្រប់គ្រងអោយបានល្អ)។
slide6
ក្រុមហ៊ុនជាច្រើនបានប្រឹងប្រែងរកមធ្យោបាយកាត់បន្ថយផលប៉ះពាល់ទាំងនេះអោយនៅកំរិតអប្បបរមា តាមរយៈកាផ្តល់កំរិតប្រាក់បៀវត្សរ៍ខ្ពស់ទើបអាចទទួលបានលទ្ធផលកំរិតស្តង់ដាដែលក្រុមហ៊ុនចង់បាន។

ការកំណត់ថ្លៃដើមស្តង់ដា Setting Standard Costs

យើងបានសិក្សានៅជំពួកមុនរួចហើយអំពីកិច្ចដំណើរការរៀបចំថវិក

របស់ក្រុមហ៊ុនផលិតកម្ម។ ចំណូលជាចំបងរបស់ក្រុមហ៊ុនគឺបានមកពីកា

លក់ផលិតផលសំរេចដែលក្រុមហ៊ុនផលិតបាន។ដើម្បីផលិតគេត្រូវការវត្ថុ

ធាតុដើម ពលកម្ម និងការចំណាយផ្សេងៗទៀតដែលចូលរួមក្នុងកិច្ចការ ផលិតកម្មនោះ។ ដើម្បីផលិតឆ្លើយតបតាមតម្រូវចង់បានចាំបាច់ត្រូវធ្វើផែន ការផលិតកម្ម ដែលផែនការទាំងនោះតម្រូវអោយយើងកំណតស្តង់ដាសំរាប់

ផលិតកម្ម។ការងារផលិតកម្មជាកិច្ចទាក់ទងនិងការចំណាយថវិការបស់ក្រុម

ហ៊ុនដែលចំាបាច់ត្រូវសិក្សាលំអិតដោយត្រូវកំណត់ស្តង់ដារឬ គំរោងដើម្បី

អនុវត្ត​អោយបានច្បាស់លាស់។

slide7
ការកំណត់ថ្លៃដើមស្តង់ដា(Standards Costs) សំរាប់ផលិតផលមួយ ឯកតាគឺជាការងារដ៍លំបាកស្មុកស្មាញ។កិច្ចការទាំងនេះទាមទាររាល់ពត៍មានទាំងអស់ពីអ្នកទទួលបន្ទុកថ្លៃដើមនិងបរិមាណ ។ ដើម្បីកំណត់ថ្លៃដើមស្តង់ដារ លើវត្ថុធាតុដើមប្រើប្រាស់គេអាចទទួលពត៌មានពីៈ ភ្នាក់ងារទិញ អ្នកគ្រប់គ្រងផលិតកម្ម វិស្វករទទួលបន្ទុកត្រូតពិនិត្យគុណភាព(Quality Controls Engineers) និងអ្នកត្រួតពិនិត្យផែ្នកផលិតកម្ម។ដោយឡែកដើម្បីកំណត់ថ្លែដើមស្តង់ដារលើពលកម្ម គេអាចទទួលពត៌មានអំពីអត្រាប្រាក់បៀវត្សរ៍ពីផ្នែក បើប្រាក់បៀវត្សរ៍(Payroll Department)។ បន្ថែមលើនេះដែរគេអាចបានពត៌មានអំពីពេលវាលាចាំបាច់សំរាប់ការងារតាមរយៈIndustrials Engineers។

2.1.កាអនុវត្តជាក់ស្តែងលើស្តង់ដា( A Case Study)

ដើម្បីបង្កើតថ្លៃដើមស្តង់ដារសំរាប់ផលិតនូវផលិតផលចាំបាច់ត្រូវបង្កើត

slide8
ស្តង់ដាសំរាប់ថ្លៃដើមផលិតកម្មនិមួយៗដូចជាៈ វត្ថុធាតុដើមផ្ទាល់ Direct Materials ពលកម្មផ្ទាល់ Direct Labor និងចំណាយផ្សេងៗលើផលិតកម្មManufacturing overhead ។ ស្តង់ដាសំរាប់ធាតុនិមួយៗនៃថ្លៃដើមផលិតកម្មមានន័យថាកំ ណត់ស្តង់ដាថ្លៃ(Standard Prices to be Paid )ត្រូវទូរទាត់ឬចំណាយនិងបរិមាណស្តង់ដាត្រូវប្រើប្រាស់(Standard Quantity to be used)
  • យើងលើកយកករណីរបស់ក្រុមហ៊ុន Mekong មកសិក្សា។តើគេកំណត់ស្តង់ដាថ្លៃដើម(Standard Cost) យ៉ាងដូចម្តេច?
  • វត្ថុធាតុដើមផ្ទាល់ Direct Materials
  • នៅក្នុងវត្ថុធាតុដើមផ្ទាល់ គេបានធ្វើការបែងចែកថ្លៃដើមស្តង់ដាជាពីរ
  • ទៀតគឺៈDirect Materials Prices Standards and Direct Materials Quantity
  • Standard។
  • ថ្លៃស្តង់ដាលើវត្ថុធាតុដើមផ្ទាល់Direct Materials Prices Standards
slide9
ថ្លៃស្តងដារវត្ថុធាតុដើមផ្ទាល់គឺជាថ្លៃដើមចំណាយលើវត្ថុធាតុដើមក្នុង មួយឯកតាដែលត្រូវប្រើប្រាស់នៅក្នុងកិច្ចដំណើរការផលិតកម្មមួយ។ថ្លៃស្តង់ ដានេះទទួលបានអំពីផ្នែកទិញ(Purchase Department)របស់ក្រុមហ៊ុនហើយ ថ្លែស្តង់ដានេះរួមបញ្ចូលទាំងការចំណាយផ្សេងៗលើការទិញទាំងអស់។ថ្លៃ ស្តង់ដាលើវត្ថុធាតុដើមផ្ទាល់ក្នុងមួយpound របស់ក្រុមហ៊ុនMekongមានដូចខាងក្រោមៈ
  • Table 1: Setting Direct Materials Prices standards
  • បរិមាណស្តង់ដាលើវត្ថុធាតុដើមផ្ទាល់ Direct Materials Quantity Standard
slide10
បរិមាណស្តង់ដាលើវត្ថុធាតុដើមផ្ទាល់គឺជាបរិមាណវត្ថុធាតុដើមផ្ទាល់ ត្រូវប្រើប្រាស់ក្នុងផលិតផលសំរេចមួយឯកតា។ ការកំណត់ស្តង់ដានេះអាច យកឯកតាដូចជាៈ Kg, Pound, Barrels…។គេអាចរួមបញ្ចូលផងដែរទៅក្នុង បរិមាណស្តង់ដាលើវត្ថុធាតុដើមផ្ទាល់ដូចជាៈ Allowances for Unavoidable waste and Normal Spoilage ។បរិមាណស្តង់ដាក្នុងមួយឯកតាមានក្នុងតារាងខាងក្រោមៈ

Table 2: Setting Direct Materials Quantities Standards

សរុបមកថ្លៃដើមស្តង់ដាលើវត្ថុធាតុដើមផ្ទាល់ក្នុងមួយឯកតាស្មើនឹងថ្លៃ

slide11
ស្តង់ដានៃវត្ថុធាតុដើមផ្ទាល់គុណនឹងបរិមាណស្តង់ដាលើវត្ថុធាតុដើមផ្ទាល់ ។ សំរាប់ក្រុមហ៊ុនMekong ថ្លៃដើមស្តង់ដាលើវត្ថុធាតុដើមផ្ទាល់ក្នុងមួយឯកតា គឺៈ$3×4pound=$12
  • ពលកម្មផ្ទាល់ Direct Labor
  • ដូចគ្នានឹងវត្ថុធាតុដើមផ្ទាល់ដែរ​ គេបែងចែកថ្លៃដើមស្តង់ដាលើពលកម្មផ្ទាល់ជាពីរគឺៈDirect Labor Prices Standard and Direct labor Quantity
  • Standard ។
  • ថ្លែស្តង់ដាលើពលកម្មDirect labor price Standard
  • ថ្លៃស្តងដាលើពលកម្មផ្ទាល់គឺជាអត្រាប្រាក់បៀវត្សរ៍ក្នុងមួយម៉ោងដែលក្រុម
  • ហ៊ុនទូរទាត់លើពលកម្មផ្ទាល់។ថ្លៃស្តង់ដានេះគណនាដោយឈរលើមូល
  • ដ្ឋានអត្រាប្រាក់បៀវត្សរ៍ចរន្ត(Current Wage Rate) ហើយអាចកែតម្រូវលើ
  • ការលើការផ្លាស់ប្តូរផ្សេងៗដែលនឹងអាចកើតមានឡើង ។
slide12
នៅក្នុងថ្លៃស្តងដានេះដែរគេបូកបញ្ចូល employer Payroll Taxes and Fringe benefit, such as paid holiday and vocations ។ករណីក្រុមហ៊ុនMekongថ្លៃស្តងដារលើពល កម្មផ្ទាល់មានក្នុងតារាងខាងក្រោមៈ
  • Table 3: Setting Direct Labor Prices Standards
  • បរិមាណស្តង់ដាលើពលកម្មផ្ទាល់Direct Labor Quantity(Hours)Standard បរិមាណស្តង់ដារលើពលកម្មផ្ទាល់គឺជារយៈពេលចាំបាច់ត្រូវប្រើប្រាស់ក្នុងការផលិតនូវផលិតផលមួយឯកតា។​មានន័យថាគំរោងផលិតជាផលិតផលសំរេចមួយឯកតា
slide13
ផលិតផលសំរេចមួយឯកតាចាំបាច់ត្រូវប្រើពេលវេលាធ្វើការដោយផ្ទាល់ចំ​ នួ​នប៉ុន្មានម៉ោង?។គេត្រូវបូកសរុបរួមផងដែរទៅក្នុងបរិមាណស្តង់ដាដូចជាៈ Rest period, Cleanup, Machine Set up and Machine Downtime។ ករណី ក្រុមហ៊ុនMegkongថ្លៃស្តង់ដាលើពលកម្មផ្ទាល់មានក្នុងតារាងខាងក្រោមៈ

Table 4: Setting Direct Labor Quantity Standards

សង្ខេបមកវិញថ្លៃដើមស្តង់ដាពលកម្មផ្ទាល់ក្នុងមួយឯកតាស្មើនឹងថ្លៃស្តង់ដាប្រាក់បៀវត្សរ៍គុណនឹងបរិមាណស្តង់ម៉ោងពលកម្មផ្ទាល់។សំរាប់ក្រុមហ៊ុនMekong ថ្លៃដើមស្តងដាពលកម្មផ្ទាល់លើផលិតផលក្នុងមួយឯកតាគឺៈ $10×2h=$20។

slide14
ចំណាយលើផលិតកម្ម Manufacturing Overhead

ចំពោះក្រុមហ៊ុនផលិតកម្មស្តងដានៃអត្រាកំណត់មុន(Standard

Predetermined Overhead Rate)ត្រូវបានចាត់ទុកជាស្តង់ដាក្នុងការគណនា

ការចំណាយលើផលិតកម្មដែលបានធ្វើការប៉ានស្មានពីមុន។ អត្រាកំណត់ជា

មុននេះទទួលបានដោយផលធៀបរវាងថវិកាចំណាយលើផលិតកម្ម

(Budgeted Overhead Costs) បរិមាណស្តង់ដាឬរំពឹងទុកជាមុន(Expected

Standard Activity)។ បរិមាណស្តង់ដា​ឬរំពឹងទុកជាមុនអាចជាស្តង់ដារម៉ោង

ពលកម្មផ្ទាល់រឺស្តង់ដារម៉ោងដំណើរការដោយម៉ាស៊ីន(Standard Direct

Labor Hour or Standard Machine Hours)

យើងលើយកករណីក្រុមហ៊ុនMekongដែលយកម៉ោងពលកម្មផ្ទាល់ធ្វើជា

ស្តង់ដាសកម្មភាព។ក្រុមហ៊ុនរំពឹងថានឹងផលិតជាផលិតផលសំរេចមួយចំនួន

១៣​ ២០០

slide15
ដោយដឹងថាផលិតផលមួយត្រូវប្រើប្រាស់ពេលវេលាផលិតចំនួន ២ម៉ោង(តារាងទី៥) ដូចនេះស្តង់ដាម៉ោងពលកម្មផ្ទាល់សរុបគឺ26,400h។សន្មតថាក្រុមហ៊ុនបានធ្វើការប៉ានស្មានចំណាយលើផលិតកម្មចំនួ$132,000 ដែលក្នុងនោះមាន$79,200 ជាបន្ទុកប្រែប្រួល(Variable Cost)នឹង$52,800 ជាបន្ទុកថេរ(Fixed Costs)។ ស្តង់ដានៃអត្រាកំណត់មុនត្រូវបានគណនា​ក្នុងតារាងខាងក្រោមៈ

Table 5: Computing Predetermine Overhead Rates

ដោយក្រុមហ៊ុនបានកំនត់យកម៉ោងពេលកម្មផ្ទាល់ធ្វើជាបរិមាណស្តង់ដាសំផលិតផលសំរេចចំនួន13,200 ផលិតផលក្នុងមួយឆ្នាំ​។

slide16
សំរាប់ការចំណាយលើផលិតកម្ម។ ដូចនេះ គេទទួលបានស្តង់ដា ចំណាយផលតកម្មលើផលិតផលមួយឯកតា ស្មើនឹងអត្រាស្តង់ដា ចំណាយផលិតកម្ម ដែលបានកំនត់មុនគុណនឹងបរិមាណស្តង់ដាដែលក្រុមហ៊ុនបាកំនត់ដើម្បីប្រើប្រាស់ៈ $5×2hours=$10។

ថ្លៃដើមស្តង់ដាសរុបក្នុងមួយឯកតា Total Standard Cost per unit

ឥលូវនេះស្តង់ដាបរិមាណ ស្តង់ដាថ្លៃ និងចំណាយផលិតកម្មសំរាប់

ផលិតផលមួយឯកតាត្រូវបានបង្កើតហើយ។ ផ្តើមចេញពីពត៌មានទាំនេះអាច

អោយយើងគណនាថ្លៃដើមស្តង់ដាសរុប(Total Standard Costs)។

ថ្លៃដើមស្តង់ដាសរុបសំរាប់ផលិតផលសំរេចមួយឯកតាស្មើនឹងផលបូកថ្លៃ

ដើមស្តង់ដាររបស់វត្ថុធាតុដើមផ្ទាល់ពលកម្មផ្ទាល់ និងថ្លៃដើមចំនាយលើ

ផលិតកម្មឯកតានិមួយៗ។ តារាងគណនាខាងក្រោមនេះ គេទទួលបាន

Total standard cost per unit is $42។

slide17
Table 6: Standard cost per unit

2.2.ការគណនាគំលាតពីស្តង់ដា Variances from Standards

ថ្លៃដើមស្តង់ដា ឬថ្លៃដើមគ្រោងត្រូវបានគេនិយមប្រើប្រាស់នៅក្នុងការគ្រប់គ្រងថិការរបស់ក្រុមហ៊ុនប្រយោជន៍ដើម្បីបង្ហាញអំពីគំលាតពីស្តង់ដាដែលក្រុមហ៊ុនបានកំណត់មុន(Variance)។គំលាត(Variances)ទទួលបានពីភាពខុសគ្នារវាងថ្លៃដើមចំណាយបច្ចុប្បន្នសរុប(Total actual costs) និងថ្លៃដើមស្តង់ដាសរុប(Total actual costs)។

យើងលើកយកករណីក្រុមហ៊ុន Mekong មកសិក្សា។ សន្មតថាក្រុមហ៊ុនផលិតបាន1,000 ផលិតផលនៅខែមិថុនា។ ថ្លៃដើមចំណាយលើផលិត

slide18
សំរេចនេះមានដូចខាងក្រោមៈ

ចំនែកថ្លៃដើមស្តង់ដាចំពោះផលិតកម្មពិតបច្ចុប្បន្នត្រុវបានកំណត់ដោយយកថ្លៃដើមស្តង់ដាឯកតាគុណនឹងបរិមាណផលិតផលសំរេចដែលបាន ផលិត។ យើងទទួលបានថ្លៃដើមស្តង់ដារសរុបស្មើនឹង 1,000×$42=$42,000។ ជាចុងក្រោយគេអាចគណនាគំលាតដោយយក Total actual costs ដកTotal​ standard costs.

slide19
Table7: Computation of total variance

គូរកត់សំគាល់ថា គំលាតត្រូវបានបង្ហាញជាឯកតារូបិយវត្ថុសរុបដូចជារៀល ឬដុល្លារជាដើម។ នៅពេលដែលថ្លៃដើមបច្ចុប្បន្ន(Actual Costs) លើសថ្លៃដើមស្តង់ដា(Standard costs) ឬគំរោងថវិកាចំណាយក្នុងករណីនេះគេទទួលបានគំលាតមិនល្អ(Unfavorable)។ប្រសិនបើ ថ្លៃដើមបច្ចុប្បន្ន(Actual costs) តិចជាងថ្លៃដើមស្តង់ដា(Standard costs) ក្នុងករណីនេះ គេថា គំលាតដែលទទួលបាននោះល្អ(Favorable)។ចំពោះគំលាតដែលយើងបាន គណនាទាក់ទងនឹងក្រុមហ៊ុនMekong ស្មើនឹង$2,500 បកស្រាយថាមិនល្អព្រោះថាក្រុមហ៊ុនបានធ្វើគំរោងចំនាយលើការផលិត(Standard Costs)ចំនួន តែ$42,000 ហើយការចំណាយជាក់ស្តែងគឺឡើងដល់$44,500។

slide20
ការបកស្រាយលើគំលាតដែលទទួលបានគឺមានលក្ខណៈខុសគ្នាពីមួយទៅមួយទៀតអាស្រ័យទៅលើគោលដៅនៃការសិក្សាជាក់ស្តែង។ ឧទាហរណ៍ៈគំលាតលើការលក់ គំលាតលើការប្រើបា្រស់វត្ថុធាតុដើម គំលាតលើកាចំណាយផ្សេងៗជាដើម។

2.2.1.ការវិភាគលើគំលាត Analyzing Variances

ដើម្បីបកស្រាយអត្ថន័យរបស់គំលាតបានច្បាស់លាស់ គេត្រូវកំនត់ គោលដៅនៃការសិក្សា។ ការវិភាគលើគំលាតគឺត្រូវចាប់ផ្តើមកំនត់ធាតុផ្សេងៗ ដែលបង្កើតអោយមានគំលាតនេះ។ រាល់ថ្លៃដើមផលិតកម្មនីមួយៗ គេត្រូវគណនាគំលាតសរុប បន្ទាប់មកគំលាតទាំងនេះត្រូវបានវិភាគបន្តជាគំលាតលើថ្លៃ (Prices Variance) និង គំលាតលើបរិមាណ(Quantity Variance) ។ការគណនាគំលាតសរុប និងការបែងចែកលំអិតក្នុងការគណនាបង្ហាញខាងក្រោមៈ

slide21
Figure 2: Relationship of Variances

Materials Price Variance

Direct Material

Variance

Materials Price Quantity

Variance

Labor Rate Variance

Direct Labor

Variance

Labor Time Variance

Variable Spending Variance

Direct Overhead

Variance

Variable Efficiency Variance

slide22
គំលាតលើវត្ថុធាតុដើមផ្ទាល់ Direct Materials Variances

សន្មតថា ដើម្បីផលិតផលសំរេច 1,000 ឯកតាក្រុមហ៊ុនបានប្រើប្រាស់វត្ថុ

ធាតុដើមផ្ទាល់ចំនួន4,200 poundsដែលថ្លៃដើមទិញស្មើនឹង $3.10 ក្នុងមួយ

Pound ។គេទទួលបានគំលាតសរុបលើវត្ថុធាតុដើមបង្ហាញដូចខាងក្រោមៈ

- =

ដែលៈAQ: Actual Quantity AP: Actual Price

SP: Standard Price TMV: Total Material Variance

សំរាប់ក្រុមហ៊ុន Mekong យើងទទួលបាគំលាតសរុបលើវត្ថុធាតុដើម​

  • The Total Materials Variance is Computed From The Following Formula:

Actual Quantity

×Actual Price

(AQ) ×(AP)

Standard Quantity

×Standard Price

(SQ) ×(SP)

Total Materials

Variance

(TMV)

slide23
TMV=(AQ×AP)-(SQ×SP)=(4,200×$3.10)-(4,000×$3.00)=$1,020U
  • ជាបន្តទៅទៀតនេះ យើងនឹងវិភាគលំអិតលើគំលាតសរុបលើវត្ថុធាតុដើមនេះដើម្បីបានដឹងច្បាស់អំពីគំលាតលើថ្លៃ(Materials Price Variance)និង គំលាតលើវរិមាណ(Materials Quantity Variance)។
  • គំលាតលើថ្លៃវត្ថុធាតុដើមវាស់វែងភាពខុសគ្នារវាងថ្លៃវត្ថុធាតុដើមបច្ចុប្បន្ន និង​ថ្លៃស្តង់ដា ឬថ្លៃគ្រោង។
  • គណនាចំពោះបរិមាណប្រើប្រាស់ពិតបច្ចុប្បន្ន។គេទទួលបានរូចមន្តដើម្បីគណនាគំលាតលើថ្លៃវត្ថុធាតុដើមៈ
  • - =
  • យើងលើកយកករណីក្រុមហ៊ុនMekong ទាក់ទងនឹងគំលាតលើថ្លៃវត្ថុ

Actual Quantity

×Actual Price

(AQ)×(AP)

Actual Quantity

×Standard Price

(AQ)×(SP)

Materials Price

Variance

(MQV)

slide24
យើងលើយកករណីក្រុមហ៊ុនMekong ទាក់ទងនឹងគំលាតលើថ្លៃវត្ថុធាតុដើម។ អនុវត្តរូមន្តគណនាគេទទួលបាលទ្ធផលៈ
  • MPV=(AQ×AP)-(AQ×SP)=(4,200×$3.10)-(4,200×$3.00)=$420U
  • បន្ថែមលើនេះដែរ គេអាចគណបាគំលាតនេះតាមរបៀបផ្សេងទៀត ដោយយកបរិមាណបច្ចប្បន្ន Actual Quantity គុណនឹងតំលៃខុសគ្នារវាងថ្លៃឯកតាបច្ចប្បន្ន និងថ្លៃឯកតាស្តង់ដា។ គេទទួលបានលទ្ធផលដូចគ្នាគឺ
  • MPV=AQ(AP-SP)=4,200($3.10-$3.00)=$420U
  • គំលាតលើបរិមាណវត្ថុធាតុដើម Materials Quantity Variance
  • គំលាតលើបរិមាណវត្ថុធាតុដើមវាស់វែងភាពខុសគ្នារវាងបរិមាណវត្ថុធាតុដើមបានប្រើប្រាស់ក្នុងផលិតកម្មនិង​ បរិមាណស្តង់ដា ឬបរិមាណគ្រោង គណនាចំពោះថ្លៃស្តង់ដា ឬថ្លៃគ្រោង។
  • គេទទួលបានរូបមន្តដើម្បីគណនាគំលាតលើបរិមាណវត្ថុធាតុដើមដូច
slide25
មានក្នុងតារាងខាងក្រោមនេះ

- =

គេទទួលបានគំលាតលើបរិមាណវត្ថុធាតុដើមរបស់ក្រុមហ៊ុនផលិត​កម្មMekong: MQV=(AQ×SP)-(SQ×SP)=(4,200×$3.00)-(4,000×$3.00) =$600U

គេអាចគណបាគំលាតនេះតាមរបៀបផ្សេងទៀតគឺៈ

MQV=SP(AQ-SQ)=$3.00(4,200-4,000)=$600U

ជាសរុបចុងក្រោយយើងអាចទទួលបានគំលាតសរុបលើវត្ថុធាតុដើមនៅតារាងខាងក្រោម ដោយមានភ្ជាប់ម៉ាទ្រីសសង្ខេបសំរាប់គណនារាល់គំលាតទាំងអស់ៈ

  • The Materials Quantity Variance is determined From the following Formula:

Actual Quantity × Standard Price (AQ) ×(SP)

Standard Quantity × Standard Price (SQ) ×(SP)

Materials Quantity Variance

(MQV)

slide26
សង្ខេបសំរាប់គណនារាល់គំលាតទាំងអស់ៈ
  • Table 8: Summary of Materials Variance
  • ឧទាហរណ៍ៈ
  • Materials Variances
  • Maria Company Produces a laundry detergent know as Clean-Up. The firm used a standard cost system to control costs. The standard direct materials required for one box of Clean-Up are as follows:
  • Chemical compound 5 pounds at $1.10 per pound
  • Container 1 box at $0.05 per box
slide27
During August, the company purchase and used 110,000 pounds of chemical compound at $1.25 each and 22,000 containers at $0.04 each. The actual production of Clean-Up amounted to 21,200 boxes.

Required:

Compute the materials price Variance for chemical and container.

Compute the materials Quantity Variance for chemical and container.

Materials Variance

Bandar Industries Berhad of Malaysia manufacturing sporting equipment.

One of the company’s products, a football helmet for the North American

market, required a special plastic. During the quarter ending June30, the

Company manufactured 35,000 helmets using 22,500kg of plastic in the

Process . The plastic cost the company RM 171,000. (The currency in Maylasia is the ringgit, which is denote here by RM) According to the standard cost

Card, each helmet should require 0.6Kg of plastic, at a cost of RM8 per Kg.

Required:

What cost for plastic should have been incurred in the manufacture of the

35,000 helmets? How much greater or less is this than the cost that was

incurred?

Break down the differences computed in (1) above into a materials price

variance and material quantity variance.

slide28
គំលាត​លើពលកម្មផ្ទាល់Direct Labor Variances

កិច្ចដំណើរការក្នុងកគណនាគំលាតលើពលក្មផ្ទាល់គឺមានលក្ខណៈ​ដូចគ្នា

នឹងការកំណត់គំលាតលើវត្ថុធាតុដើមផ្ទាល់ដែរ។គេទទួលបានគំលាតសរុប

លើវត្ថុធាតុដើមបង្ហាញដូជខាងក្រោមៈ

- =

សន្មតថា​ ដើម្បីផលិតជាផលិតផលសំរេចតាមបញ្ជាទិញចំនួន 1,000 ឯក

តាក្រុមហ៊ុនបានប្រើប្រាស់ពលកម្មកផ្ទាល់ចំនួន2,100 ម៉ោងដែលអត្រាចំណាយក្នុងមួយម៉ោងជាមធ្យម$9.80 ។យើងបានដឹងថាម៉ោងស្តង់ដាគំរូ

សំរាប់ផលិតផលមួយឯកតាគឺ2 ម៉ោង(Standard Direct Labor per unit)

  • The Total labor variance is obtained from the following formula:

Actual Hours

×Actual Rate

(AH) ×(AR)

Standard Hours

×Standard Rate

(SH) ×(SR)

Total Labor

Variances(TLV)

slide29
សំរាប់ផលិតផលមួយឯកតាគឺ2 ម៉ោង (Standard Direct Labor per unit, Table) ។ គេទទួលបានគំលាតសរុបលើពលកម្មផ្ទាល់ៈ
  • TLV=(AH×AR)-(SH×SR)=(2,100×$9.80)-(2,000×$10)=$580U
  • យើងនឹងវិភាគលំអិតលើគំលាតសរុបលពលកម្មផ្ទាល់នេះប្រយោជន៍​បានដឹងច្បាស់អំពីគំលាតលើថ្លៃ ឬអត្រា(Labor price or rate Variances) និង គំលាតលើបរិមាណ​ឬប្រសិទ្ធភាពលើពលកម្មផ្ទាល់(Labor Rate or Efficiency Variances)។
  • គំលាតលើថ្លៃសំរាប់ពលកម្មផ្ទាល់អាចហៅម្យ៉ាងទៀតថាគំលាតលើអត្រាពលកម្ម(Labor Rate Variances)។គំលាតនេះវាស់វែងភាពខុសគ្នារវាងអត្រាទូទាត់ពិតលើពលកម្មផ្ទាល់និងអត្រាស្តង់ដាដែលបានកំណត់ជាមុនចំពោះការងាមួយ ។ រូបមន្តសំរាប់គណនាលើអត្រាពលកម្មមានដូចខាងក្រោមៈ
slide30
Con’t
  • - =
  • គេទទួលបានគំលាតលើថ្លៃឬអត្រាពលកម្មផ្ទាល់របស់ក្រុមហ៊ុផលិត កម្មMekong: LPV=(AH×AR)-(AH×SR)=(2,100×$9.80)-(2,100×$10)=
  • -$420F
  • គំលាតលើបរិមាណឬប្រសិទ្ធភាពនៃពលកម្ម​Labor Quantity or Efficiency Variances គំលាតបរិមាណលើពលកម្មផ្ទាល់អាចហៅម្យ៉ាងទៀតថាគំលាត លើប្រសិទ្ធភាពពលកម្មផ្ទាល់(Labor Quantity or Efficiency Variances)។
  • The Formula for the labor price Variances is as follows:

Actual Hours × Actual Rate(AH) ×(AR)

Actual Hours × Standard Rate

(AH) ×(SR)

Labor Price Variance(LPV)

slide31
គំលាតនេះវាស់វែងផលិតភាពនៃការប្រើប្រាស់ពេលវេលាដោយពលកម្មផ្ទាល់ និងស្តង់ដាដែលបានកំនត់។ក្នុងករណីគំលាតទទួលបានស្នើសូន្យ គេថាក្រុមហ៊ុនបានគ្រប់គ្រងពេលលវេលាសំរាប់ផលិតកម្មបានល្អ ពោគឺបរិមាណ ពេលវេលាបានគ្រោងស្មើនឹងពេលវេលាបានធ្វើពិតក្នុងផលិតកម្ម។ រូបមន្ត​សំរាប់គណនាគំលាតលើបរិមាណពលកម្មផ្ទាល់មានដូចខាងក្រោមៈ

- =

គេទទួលបានគំលាតលើបរិមាណ​ ឬប្រសិទ្ធភាពនៃពលកម្មរបស់ក្រុម ហ៊ុនផលិតកម្ម Mekong LQV=(AH×SR)-(SH×SR)=(2,100×$10)-(2,000×$10)=$1,000U លទ្ធផលទទួលបានដូចគ្នាគណនាតាមរបៀបផ្សេងទៀតគឺៈ

  • The Labor Quantity Variances is derived from the following formula:

Actual Hours × Standard Rate (AH) ×(SR)

Standard Hours × Standard Rate

(SH) ×(SR)

Labor Quantity Variances (LQV)

slide32
LQV=SR(AH-SH)=$10(2,100-2,000)=$1,000U

ចុងក្រោយយើងអាចទទួលបានគំលាតសរុបលើថ្លៃនិងបរិមាណនៃ ពលកម្មផ្ទាល់នៅតារាងខាងក្រោមៈ

Table9: Summary of labor Variances

ឧទាហរណ៍ៈ

1.Labor Variances

Maxwell Company has decided that the labor standards for each unit produced are 3 hours of assembly labor at $9 per hours and 2.50 hours of finishing labor at $9.50 per hour. During May, the company produc

slide33
Produced 700units using 1,890 hours of assembly labor and 2,100 hours of finishing labor. The company’s direct labor payroll was $18,210 for assembly labor and $20,160 for finishing labor.

Required: Calculate the labor rate and efficiency variance for the assembly labor and $20,160 for finishing labor.

2.Direct Labor Variances

Global, Inc.., prepares in-flight meals for a number of major airlines. One of the company’s product is grilled salmon in dill sauce with baby new potatoes and spring vegetables. During the most recent week, the company prepared 4,000 of these meals using 940 direct labor-hours. The company paid these direct labor workers a total of $9,600 for this work, or $10.00 per hour. According to the standard cost card of this meal, it should required 0.25 direct labor-hours at a cost of $9.75 per hour.

Required:

What direct labor cost should have been incurred to prepare the 4,000 meals? How much greater or less is this than the direct labor cost that was incurred?

Break Down the differences computed in(1) above into a labor rate variance and a labor efficiency variance.

slide34
គំលាតលើចំណាយផលិតកម្មប្រែប្រួលVariable Manufacturing Overhead Variances
  • ការគណនាគំលាតលើចំណាយផលិតកម្មប្រែប្រួលជាគោលការណ៍គឺ
  • មានលក្ខណៈដូចគ្នានឹងការគណនាគំលាតពីរប្រភេទទៀតគឺៈ Variance Overhead Spending Variance and Variable Overhead Efficiency
  • Variance។
  • គំលាតលើថ្លៃឬអត្រាចំណាយ(Variable Overhead Spending Variance អត្រាចំណាយតាមរូបមន្តដូចខាងក្រោមៈ
  • - =

Actual Hours × Actual Rate

(AH) ×(AR)

Actual Hours × Standard Rate (AH) ×(AR)

Variable Spending Variance(VSV)

slide35
តួលេខក្នុងតារាង ថាក្រុមហ៊ុនបានចំណាយលើផលិតកម្មជាក់ស្តែង ចំនួន$10,900 ដែលក្នុងចំណាយនោះគេបែងចែកចេញជាៈ

ដោយដឹងថា ថ្លៃដើមចំណាយលើផលិតកម្មស្តង់ដាត្រូវបានបែងចែក Applies ទៅក្នុងកិច្ចដំណើរការផលិតកម្មឈរលើមូលដ្ឋានម៉ោងស្តង់ដារួច​រាល់ហើយ។​ចំពោះក្រុមហ៊ុន Mekong ម៉ោងស្តង់ដាស្មើនឹង 2,000h ហើយ អត្រាស្តងដាចំណាយប្រែប្រួលក្នុងមួយម៉ោងគឺ$3។គេមានពត៌មានបន្ថែមទាក់ ទាង់នឹងការចំណាយលើផលិតកម្មស្តង់ដាសំរាប់ពលកម្មផ្ទាល់ចំនួន 2,000 ម៉ោង។

Variable Overhead $6,500

Fixed Overhead 4,400

Total Actual Overhead $10,900

Variable Overhead $6,000

Fixed Overhead 4,400

Total Overhead Budgeted $10,400

slide36
យើងមានៈ AH=2,100h AR=$6,500/2,100h=$3.0952, SH=2,000h
  • SR=$3(See table5) អនុវត្តតាមរូបមន្ត គេទទួលបានគំលាតលើថ្លៃ ឬអត្រាចំណាយៈVSV=(AH×AR)-(AH×SR)=(2,100×$3.0952)-(2,100×$3)= $199.92U
  • គំលាតលើបរិមាណឬប្រសិទ្ធភាពចំណាយ Variable Overhead Efficiency Variance គេទទួលបានគំលាតលើបរិមាណឬ ប្រសិទ្ធភាពចំណាយ Variable Overhead efficiency Variance បង្ហាញដូចខាងក្រោមៈ
  • - =
  • អនុវត្តតាមរូបមន្ត គេទទួលបានគំលាតលើបរិមាណចំណាយមានដូច ខាងក្រោមៈVEV=(AH)×(SR)-(SH×SR)=(2,100×$3)-(2,000×3)=$300U
  • ជាចុងក្រោយគេទទួលបានគំលាតលើចំណាយផលិតកម្មប្រែប្រួលសរុបៈ

Actual Hours ×Standard Rate (AH) ×(SR)

Standard Hours ×Standard Rate (SH) ×(SR)

Variable

Efficiency Variance (VEV)

slide37
Total VMOV=VSV+VEV=$199.92+$300=$499.92U

យើងបានដឹងហើយថា នៅក្នុងក្របខ័ណ្ឌក្រុមហ៊ុនផលិតកម្ម ការគ្រប់ គ្រងចំណាយលើផលិតកម្មមានសារៈសំខាន់ដែលអ្នកគ្រប់គ្រងត្រូវតែត្រួតពិនិត្យអោយបានជាប្រចាំប្រយោជន៍ធ្វើអោយការគ្រប់គ្រងថវិការចំណាយ នេះមានប្រសិទ្ធភាពខ្ពស់។ ដោយដឹងថានៅក្នុងចំណាយលើផលិតកម្មមានចំណាយពីរប្រភេទគឺៈចំណាយប្រែប្រួល និង​ចំណាយថេរ(Variable and Fixed Overhead Costs)។ យើងនឹងសិក្សានរណីនេះនៅជំពូកស្តីអំពី ការរៀបចចំថវិការសំរបសំរួល ឬថវិការបត់បែនរបស់ក្រុមហ៊ុន(Flexible Bduget Preparation)។​

ឧទាហរណ៍ៈ

Variable Overhead Variance

Logistic Solution Provides order fulfillment service for dot.com merchant

slide38
Merchants. The company maintains warehouse that stock item carried by its dot.com clients. When a client receives an order from a customer, the order is forwarded to Logistics Solution, which pulls the items from storage, packs it, and ships it to the customer. The company uses a predetermine variable overhead rate base on direct labor-hour.

In the most recent month, 120,000 items were shipped to customer using 2,300 direct labor-hours. The company incurred a total of $7,360 in variable overhead costs. According to the company’s standard, 0.02 direct labor-hours are required to fulfill and order for one item and the variable overhead rate is $3.25 per direct labor-Hours.

Required:

What variable Overhead cost should have been incurred to fill the order for the 120,000 items? How much greater or less is this than the variable overhead cost that was incurred?

Break down the difference computed in (1) above into a variable overhead spending variance and variable overhead efficiency variance.

Labor and Variable Overhead Variances

Hallowell Audio Company manufactures compact disc CD. The company use

slide39
Use standards to control its costs. The labor standards that have been set for one disc are as follows:

During July, 5,750 hours of direct labor time were recorded in the manufacture of 20,000 disc. The direct labor cost totaled $73,600 for the month.

Required:

What direct labor cost should have been incurred in the manufacture of the 20,000 units of the CD? By how much does this differ from, the cost that was incurred?

Break down the difference in cost from(1) above into a labor rate (price) variance and a labor (quantity) efficiency variance.

The budgeted variable overhead rate is $4 per direct labor hour. During July, the company incurred $21,850 in variable manufacturing overhead cost. Compute the variable overhead spending and affiance variances for the month.

slide40
2.2.2-ការកត់ត្រាចូលសៀវភៅទិន្នានុប្បវត្តJournal Entries
  • នៅក្នុងប្រព័ន្ធថ្លៃដើមស្តង់ដា(Standard Cost System) គេទទួលបានថ្លៃដើមចំណាយលើផលិតកម្មតាមបធ្យោបាយពីរយ៉ាងគឺJob Order Costing or Process Costing ។នៅក្នុងកាសិក្សានេះគឺយើងលើកតែយកប្រ ព័ន្ធJob Order Costing ប៉ុននោះដែលលទ្ធផលទទួលបានពីតាមវិធីសាស្រ្តទាំងពីរនេះដូចគ្នា។
  • គូរបញ្ជាក់ថា ការកត់តា្រចូលសៀវភៅទិន្នានុវប្បវត្តលើចំណាយផលិតកម្មរបស់ក្រុមហ៊ុនគឺមានលក្ខណៈដូចគ្នានឹង ការកត់ត្រាប្រព័ន្ធ គណនាថ្លៃដើមតាមការងារ ឬតាមបញ្ជាទិញ(Job Order Costing) ដែរ​គ្រាន់ តែបន្ថែមការកត់ត្រាលើគំលាត (Variance) ប៉ុននោះ។
  • យើងលើកយកករណីក្រុមហ៊ុនMekong មកសិក្សាដើម្បីកត់ត្រារាល់ប្រតិបតិ្តការដែលបានកើតមានឡើងក្នុងអំឡុងពេលផលិតកម្មមួយ។
slide41
ក្រុមហ៊ុនបានទិញវត្ថុធាតុដើមមានទឹកប្រាក់ចំនួន$13,020 ហើយថ្លៃដើម

ស្តង់ដាបានអនុវត្តក្នុងកិច្ចដំនើរការផលិតកម្មគឺ $12,600។ការកត់ត្រាចូល

ទិន្នានុប្បវត្តរបស់ក្រុមហ៊ុនមានដូចខាងក្រោមៈ

ពលកម្មផ្ទាល់ប្រើប្រាស់ដោយក្រុមហ៊ុនមានទឹកប្រាក់ចំនួន$20,580 ចំនែ

កឯថ្លៃដើមស្តង់ដាមានចំនួនស្មើនឹង $21,000។ ទិន្នានុប្បវត្តកត់ត្រាដោយ

ក្រុមហ៊ុនគឺៈ

slide42
ទឹកប្រាក់ចំណាយលើផលិតកម្មជាក់ស្តែងរបស់ក្រុមហ៊ុនមានចំនួន

$10,900។ការកត់ត្រាទឹកប្រាក់នេះចូលទិន្នានុប្បវត្តកត់ត្រារបស់ក្រុមហ៊ុនគឺៈ

ក្រុមហ៊ុនបានយកវត្ថុធាតុដើមប្រើប្រាស់ក្នុងផលិតកម្មមានទឹកប្រាក់$

12,600 ហើយថ្លៃដើមស្តង់ដាវត្ថុធាតុដើមគឺ$12,000។ទិន្នានុប្បវត្តកត់ត្រា

ដោយក្រុមហ៊ុនគឺៈ

slide44
ក្រុមហ៊ុនបានបែងចែកថ្លៃដើមចំណាយលើពលកម្មទៅក្នុងផលិតកម្ម

ចំនួន$21,000 ដែលថ្លៃដើមស្តង់ដាបានបែងចែកមានទឺកប្រាក់$20,000 ។គេ

មានទិន្នានុប្បវត្តដូចខាងក្រោមៈ

ទឹកប្រាក់ចំណាយលើផលិតកម្មManufacturing Overhead ចំនួន

$10,000 ត្រូវបានក្រុមហ៊ុនបែងចែកទៅក្នុងការគណនាថ្លៃដើមផលិតកម្ម។

គេកត់ត្រាប្រតិបត្តិការនេះដូចខាងក្រោមៈ

slide45
Con’t

នៅក្នុងកិច្ចដំនើរផលិតកម្មនេះ​ក្រុមហ៊ុនបានផលិតជាផលិតផលសំរេច

Finished Goods ដែលមានទឹកប្រាក់សរុបស្មើនឹង$42,000។គេកត់ត្រាប្រតិ

បត្តិការនេះដូចខាងក្រោមៈ

slide46
ផលិតផលសំរេច​1,000 ឯកតា ហើយត្រូវបានលក់ក្នុងតំលៃ $60 សំរាប់ផលិតផលមួយឯកត្តា ដែលការលក់នេះតំរូវអោយទូទាត់ 30ថ្ងៃក្រោយ មក ។ ក្រុមហ៊ុនមានផលិតផលសន្និធិដែលត្រូវលក់បានចំនួន$4200 ​។ ក្រុមហ៊ុនបានកត់ត្រាប្រតិបត្តិការនេះក្នុងទិន្នានុប្បវត្តដូចខាងក្រោមៈ

The End!

slide47
Thanks for Your Pay Attention

Please Raise Your Questions and Commons

ad