70 likes | 936 Views
ជំពូក ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ. III . វីរុស. វីរុស ឬ វីសាណូ ( Virus ). វីរុសជាសរីរាង្គដ៏តូចបំផុតមិនអាចមើលឃើញដោយមីក្រូទស្ស៍នធម្មតាបាន វីរុសត្រូវបានរកឃើញដំបូងនៅឆ្នាំ ១៨៩២ ដោយអ្នកប្រាជ្ញរុស្សីឈ្មោះ D.I. Ivanoveky លើដំណាំថ្នាំជក់ ដែលអោយឈ្មោះថា មូសាអ៊ិចថ្នាំជក់ ( Tobacco mosaic )
E N D
ជំពូក ១ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ III.វីរុស
វីរុស ឬ វីសាណូ(Virus) • វីរុសជាសរីរាង្គដ៏តូចបំផុតមិនអាចមើលឃើញដោយមីក្រូទស្ស៍នធម្មតាបាន • វីរុសត្រូវបានរកឃើញដំបូងនៅឆ្នាំ ១៨៩២ ដោយអ្នកប្រាជ្ញរុស្សីឈ្មោះ D.I. Ivanovekyលើដំណាំថ្នាំជក់ ដែលអោយឈ្មោះថា មូសាអ៊ិចថ្នាំជក់ (Tobacco mosaic) • វីរុសគ្មានទំរង់កោសិកាទេ វាមានទំហំ និងរូបរាងខុសៗគ្នាទៅតាមប្រភេទ ដែលមានប្រវែងពី ១០-២០០ មីលីមីក្រុង
វីរុសផ្សំឡើងដោយ DNA និងមានភ្នាសប្រូតេអ៊ីនយ៉ាងស្តើងព័ទ្ធជុំវិញ។ • ភ្នាសនេះមានតួនាទីកាពារទប់ទល់នឹងធម្មជាតិ និងចូលរួមគ្រប់សកម្មភាពគីមី ជីវៈទាំងអស់។ • ការបំផ្លាញរបស់វីរុសអាចកើតមានលើ រុក្ខជាតិ សត្វ និងបាក់តេរី • ចំពោះមនុស្សវាបង្កជំងឺ ស្រឡើទែន អុតធំ អុតស្វាយ កញ្រ្ជឹល មហារីក ផ្តាសាយជាដើម។
១. ការបន្តពូជរបស់វីរុស • វីរុសមិនអាចធ្វើសកម្មភាពក្រៅសរីរាង្គបានទេ • ប៉ុន្តែនៅក្នុងសរីរាង្គវិញ វាធ្វើសកម្មភាពគីមីជីវៈខ្លាំងហើយបំផ្លាញកោសិកា និងបង្កើត DNA ឬ RNA និងប្រូតេអ៊ីនរួចបង្កើតវីរុសថ្មីជាច្រើន • ការបន្តពូជរបស់វីរុសហៅថាដំណើរបាក់ទែរីយ៉ូផាស
២. អាការៈ និងការខូចខាតបង្កដោយវីរុស • រោគសញ្ញានៃជំងឺរុក្ខជាតិដែលបង្កដោយវីរុសៈ -ការបាត់បង់ព៌ណនៃស្លឹករុក្ខជាតិ e.g. Tobacco mosaic -ភាពរមូរ ឬរួញនៃស្លឹក e.g. Ragged stunt -ស្លឹកឡើងក្រាស់ e.g. Grassy stunt -ភាពតឿ ឬដុះរេញៗ e.g. Yellow dwarf disease -ការខូចខាតផ្លែដោយមានស្នាម និងដំបៅពក -ភាពស្វិតស្រពោន និងស្នាមជាំនៅលើស្លឹក
៣. ការចំលងរោគ • ការចំលងវីរុសពីរុក្ខជាតិមូយទៅរុក្ខជាតិមួយកើតឡើងដោយសារសត្វល្អិតដែលមានម្ជុលទិចជញ្ជក់យករុក្ខរស ដែលប្រភេទដូចខាងក្រោមៈ -ចៃ (Aphids) -មមាច(Leaf hopper and plant hopper) -ណេម៉ាតូដ (Nematode) -Psylla -Thrips