1 / 21

ការលើកកម្ពស់សមភាពយេនឌ័រ

ច្បាប ់ គោលនយោបាយ កម្មវិធី និងយន្តការសំខាន ់ៗ. ការលើកកម្ពស់សមភាពយេនឌ័រ. លោក ជំទាវ គឹម ស៊ីផាត ់ អគ្គនាយក អគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច ក្រសួងកិច្ចការនារី នៅក្នុងកម្មវិធីសិក្សាសាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០១៣. មាតិកា. ១. ច្បាប ់ គោលនយោបាយ និងកម្មវិធីជាតិ

kynton
Download Presentation

ការលើកកម្ពស់សមភាពយេនឌ័រ

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ច្បាប់ គោលនយោបាយកម្មវិធីនិងយន្តការសំខាន់ៗ ការលើកកម្ពស់សមភាពយេនឌ័រ លោកជំទាវគឹមស៊ីផាត់អគ្គនាយក អគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍសេដ្ឋកិច្ច ក្រសួងកិច្ចការនារី នៅក្នុងកម្មវិធីសិក្សាសាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០១៣

  2. មាតិកា ១. ច្បាប់ គោលនយោបាយនិងកម្មវិធីជាតិ ២. យន្តការថ្នាក់ជាតិនិង​ ថ្នាក់ក្រោមជាតិ

  3. រដ្ឋធម្មនុញ្ញ • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានភាពស្មើគ្នាចំពោះ​មុខច្បាប់ មានសិទ្ធិសេរីភាពចូលរួមយ៉ាងសកម្ម​ក្នុងជីវភាពនយោបាយសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ (មាត្រា ៣៥) • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិជ្រើសរើស​មុខរបរសមស្របទទួលប្រាក់បំណាច់ស្មើគ្នា​ចំពោះការងារដូចគ្នា ។ (មាត្រា ៣៦) • ការរើសអើងគ្រប់ប្រភេទលើស្រ្តីត្រូវបំបាត់ចោល ។ (មាត្រា ៤៥)

  4. ១.គោលនយោបាយ និងកម្មវិធីជាតិសំខាន់ៗ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី

  5. យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី២ «រាជរដ្ឋាភិបាលចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ» • រាជរដ្ឋាភិបាលបន្តអនុវត្តគោលនយោបាយសមភាពយេនឌ័រ • បង្កើនកាលានុវត្តភាពឲ្យសិស្សស្រីនិងនិស្សិតនារីនិងបង្កើនចំនួនគ្រូបង្រៀនជាស្រ្តី។ • តម្លើងតួនាទីរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចនិងបណ្តុះបណ្តាលជំនាញដល់ស្រ្តីនៅគ្រប់កម្រិត។ • បន្តអនុវត្តគោលការណ៍ផ្តល់ឥណទានខ្នាតតូចនិងមធ្យមដល់ស្រ្តីនិងសហគមន៍។ • ទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងកុមារ។

  6. គោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជាគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជា លើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី សម្រេចឲ្យបាន ឆ្នាំ២០១៥

  7. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ • ផ.យ.អ.ជគឺជាផែនការជាតិគ្រប់វិស័យដែលស្របតាមយុទ្ធសាស្រ្ត​ចតុកោណ​របស់រាជរដ្ឋាភិបាលក្នុងអណត្តិនីមួយៗ • មានរយពេល ៥ឆ្នាំ ដោយមានការចូលរួម​អនុវត្តពីគ្រប់ក្រសួងស្ថាប័ន • តើការបញ្ជ្រាបយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តីមានអ្វីខ្លះក្នុងផ.យ.អ.ជ?

  8. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ • ការបញ្ជ្រាបយេនឌ័រជាអន្តរវិស័យតាមរយៈ​បញ្ជ្រាបក្នុងគោល​នយោបាយកម្មវិធីនិង​វិស័យនានា • បង្កើនភាពអង់អាចដល់ស្រ្តីក្នុង • វិស័យអប់រំ • សេដ្ឋកិច្ច • ការពារផ្លូវច្បាប់ • សុខភាពអេដស៍ និងអាហារូបត្ថម្ភ​ • ការធ្វើសេចក្តីសម្រេចនៅក្នុងវិស័យសាធារណៈនិងនយោបាយ

  9. ផែនការយុទ្ធសាស្រ្តនារីរតនៈផែនការយុទ្ធសាស្រ្តនារីរតនៈ • នារីរតនៈជាអ្វី? • នារីជារតនៈសម្បត្តិ • ផែនការយុទ្ធសាស្រ្តដើម្បី​លើកកម្ពស់ស្ថានភាពស្រ្តីនៅ​កម្ពុជា • មានរយៈពេល ០៥ឆ្នាំ ស្របតាមអណត្តិរបស់​រាជរដ្ឋាភិបាល

  10. ផែនការយុទ្ធសាស្រ្តនារីរតនៈទី៣ផែនការយុទ្ធសាស្រ្តនារីរតនៈទី៣ • បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី • អភិវឌ្ឍជំនាញឳកាសការងារនិងភាពសហគ្រិន • ជីវភាពរស់នៅរបស់ស្រ្តីនៅជនបទនិងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ • អប់រំសម្រាប់ស្រ្តីនិងក្មេងស្រីនិងផ្លាស់ប្តូរឥរិយាបទ • ទប់ស្កាត់អំពើហិង្សាលើស្រ្តី៖ អំពើហិង្សាក្នុងគ្រួសារជួញដូរស្រ្តីនិងកុមាររំលោភសេពសន្ធវៈរួមទាំងចំណាកស្រុកប្រកបដោយសុវត្ថិភាព • សុខភាពស្រ្តីនិងក្មេងស្រីរួមទាំងអាហារូបត្ថម្ភអេដស៍ និងជម្ងឺឆ្លង • ស្រ្តីក្នុងអភិបាលកិច្ចនិងការធ្វើសេចក្តីសម្រេច

  11. នារីរតនៈទី៣ (ត) • ការបញ្ជ្រាបយេនឌ័រ • ការបង្កើតគោលនយោបាយត្រួតពិនិត្យនិងវាយតម្លៃ • វិស័យអាទិភាព (អប់រំសុខភាពច្បាប់ ការងារជាដើម) • កម្មវិធីកំណែទម្រង់នានា

  12. ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រតាមវិស័យផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រតាមវិស័យ • អ្វីជាផែនការយុទ្ធសាស្រ្ត? គឺជាផែនការគោលក្នុងការបង្ហាញផ្លូវក្នុងការបញ្ជ្រាបយេនឌ័រក្នុងវិស័យឬក្រសួងស្ថាប័ននីមួយៗ។ • ចំណុចសំខាន់ៗ ក្នុងផែនការយុទ្ធសាស្រ្តមានដូចជា៖ តើធ្វើយ៉ាងដូចម្តេច? • ដើម្បីដោះស្រាយនូវបញ្ហាយេនឌ័រតាមរយៈការផ្តល់សេវាសាធារណៈ • ដើម្បីបង្កើនការយល់ដឹងនិងយកចិត្តដាក់ របស់ថ្នាក់ដឹកនាំនិងមន្រ្តី • ដើម្បីឲ្យមានសមភាពរវាងបុរសនិងស្រ្តីជាមន្រ្តីក្នុងស្ថាប័ន • បច្ចុប្បន្នមានក្រសួងស្ថាប័នណាខ្លះបង្កើត? ២៣ ក្រសួងស្ថាប័នដែលបានបង្កើននិងកំពុងអនុវត្ត • អនុវត្តនិងបញ្ចូលក្នុងផែនការមេ?

  13. កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល • អភិបាលកិច្ចល្អគឺជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ​។ • ដើម្បីសម្រេចអភិបាលកិច្ចល្អរាជរដ្ឋាភិបាលផ្តោតការយកចិត្ត ទុកដាក់លើកំណែទម្រង់ចំនួន៤ ក្នុងនោះមានកំណែទម្រង់រដ្ឋបាលសាធារណៈ ។ • កម្មវិធីវិមជ្ឈការនិងវិសហមជ្ឍការជាផ្នែកមួយនៃកំណែទម្រង់​រដ្ឋបាលសាធារណៈ។

  14. កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនិងការអនុវត្តជាក់ស្តែងក្នុងការលើកកម្ពស់សមភាពយេនឌ័រកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនិងការអនុវត្តជាក់ស្តែងក្នុងការលើកកម្ពស់សមភាពយេនឌ័រ • ក្រសួងស្ថាប័នជាសមាជិករបស់ក្រុមប្រឹក្សាកំណែទម្រង់​រដ្ឋបាលសាធារណៈ - ក្រុមការងារយេនឌ័រ • កំណត់ឲ្យជ្រើសរើសជាស្រ្តីពី២០ទៅ៥០% ឲ្យចូលបំរើ​ការក្នុងក្រសួងស្ថាប័នសាធារណៈ ។ • ស្រ្តីមានសមត្ថភាពត្រូវបានលើកទឹកចិត្តជាអាទិភាព​ក្នុងការតម្លើង​ឋានៈតួនាទីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច។ • សាលាភូមិន្ទរដ្ឋបាលក្នុងការបណ្តុះបណ្តាល​មន្រ្តីរាជការបានដាក់​បញ្ចូលប្រធានបទយេនឌ័រ ។

  15. កម្មវិធីវិមជ្ឍការនិងវិសហមជ្ឍការកម្មវិធីវិមជ្ឍការនិងវិសហមជ្ឍការ • កម្មវិធីវិជ្ឍការនិងវិសហមជ្ឍការគឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈដែលមានសារៈសំខាន់ចំពោះការកែលម្អគុណភាពនៃសេវាសធារណៈនិងការការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួម ។ • ចាប់ផ្តើមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុសង្កាត់ ឆ្នាំ២០០២ • ដឹកនាំនិងសម្របសម្រួលដោយគណៈកម្មាធិការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ • នៅមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ ឆ្នាំ២០០៩ • កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០១៩)

  16. គោលនយោបាយនិងវិធានការនានាគោលនយោបាយនិងវិធានការនានា • ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិបច្ចុប្បន្នកម្ម ឆ្នាំ២០១៩-២០១៣ • ផែនការយុទ្ធសាស្រ្តនារីរតនៈទី១ ទី២ និងទី៣ • ច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរង​គ្រោះនិងផែនការជាតិស្តីពីការទប់ស្កាត់អំពីហិង្សាលើស្រ្តី • ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រតាមវិស័យ • ឯកសារប៉ាន់ប្រមាណយេនឌ័រនៅកម្ពុជាលើកទី១ ឆ្នាំ២០០៤ និងលើកទី២ ឆ្នាំ២០០៨

  17. ឯកសារប៉ាន់ប្រមាណយេនឌ័រនៅកម្ពុជាឯកសារប៉ាន់ប្រមាណយេនឌ័រនៅកម្ពុជា • អ្វីជា? ឯកសារបង្ហាញពីស្ថានភាពយេនឌ័រនៅកម្ពុជារួមទាំងការរីកចម្រើនបញ្ហានិង​អនុសាសន៍ • សម្រាប់អ្វី? រៀបចំគោលនយោបាយកម្មវិធីផែនការយុទ្ធសាស្រ្តនិងសិក្សាស្រាវជ្រាវ • អ្វីខ្លះនៅក្នុងឯកសារនេះ? ១) ឯកសារសង្ខេប ២)ស្ថានភាពនិងវិភាគបញ្ហា ៣)អនុសាសន៍ សម្រាប់រៀបចំគោលនយោបាយ

  18. ២.យន្តការជាតិ និងថ្នាក់ក្រោមជាត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី

  19. យន្តការនៅថ្នាក់ជាតិ • ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី • ក្រសួងកិច្ចការនារី • ក្រុមការងារបច្ចេកទេសយេនឌ័រ • ក្រុមការងារយេនឌ័រក្រសួងស្ថាប័នពាក់ព័ន្ធនិងផែនការ​យុទ្ធសាស្រ្ត​បញ្ជ្រាបយេនឌ័រតាមវិស័យ

  20. យន្តការបញ្រ្ជាបយេនឌ័រនៅថ្នាក់ក្រោមជាតិយន្តការបញ្រ្ជាបយេនឌ័រនៅថ្នាក់ក្រោមជាតិ ក្រសួងកិច្ចការនារី បណ្តាញយេនឌ័រ ឬ គម្រោងនានា ក្រុមប្រឹក្សារាជធានីខេត្ត៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ -សមាជិកាក្រុមប្រឹក្សា ជាប្រធាន អភិបាលរងជាស្ត្រី ជាអនុប្រធាន -មន្ទីរកិច្ចការនារី ជាអនុប្រធានអចិន្ត្រៃយ៍ -មន្ទីរ អង្គភាពពាក់ព័ន្ធ ជាសមាជិក មន្ទីរកិច្ចការនារី ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ -សមាជិកាក្រុមប្រឹក្សា ជាប្រធាន អភិបាលរងជាស្ត្រី ជាអនុប្រធាន -ការិយាល័យកិច្ចការនារី ជាអនុប្រធានអចិន្ត្រៃយ៍ -ការិយាល័យ អង្គភាពពាក់ព័ន្ធ ជាសមាជិក ការិយាល័យកិច្ចការនារី ក្រុមប្រឹក្សាឃុំសង្កាត់៖ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ -អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ ជាសមាជិកអចិន្ត្រៃយ៍ -ភ្នាក់ងារពាក់ព័ន្ធនៅថ្នាក់ឃុំ សង្កាត់ ជាសមាជិក អ្នកទទួលបន្ទុក កិច្ចការនារីនិងកុមារ

  21. សូមអរគុណ!ព័ត៌មានបន្ថែម៖ឯកសារចំណែកស្មើភាពសម្រាប់ស្រ្តី ផែនការយុទ្ធសាស្រ្តនារីរតនៈទី៣យុទ្ធសាស្រ្តចតុកោណគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជាwww.mwa.gov.khសូមអរគុណ!ព័ត៌មានបន្ថែម៖ឯកសារចំណែកស្មើភាពសម្រាប់ស្រ្តី ផែនការយុទ្ធសាស្រ្តនារីរតនៈទី៣យុទ្ធសាស្រ្តចតុកោណគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជាwww.mwa.gov.kh

More Related