1 / 99

ពុទ្ធិកសាកលវិទ្យាល័យសមេ្តចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន

ពុទ្ធិកសាកលវិទ្យាល័យសមេ្តចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន. មហាវិទ្យាល័យ​ វិទ្យាសាស្ត្រសង្គម ឯកទេសៈ រដ្ឋបាលអប់រំ. មុខវិជ្ជាៈ គោលនយោបាយអប់រំ. សេចក្តីផើ្តមនៃគោលនយោបាយអប់រំ I- លំនាំដើម៖

havyn
Download Presentation

ពុទ្ធិកសាកលវិទ្យាល័យសមេ្តចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ពុទ្ធិកសាកលវិទ្យាល័យសមេ្តចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន មហាវិទ្យាល័យ​ វិទ្យាសាស្ត្រសង្គម ឯកទេសៈ រដ្ឋបាលអប់រំ មុខវិជ្ជាៈ គោលនយោបាយអប់រំ

  2. សេចក្តីផើ្តមនៃគោលនយោបាយអប់រំសេចក្តីផើ្តមនៃគោលនយោបាយអប់រំ I-លំនាំដើម៖ មុខវិជ្ជាគោលនយោបាយអប់រំ នឹងបង្ហាញអំពីធម្មជាតិ​ និងឍទ្រឹស្តីគោលនយោបាយអប់រំ ផ្តាល់នូវគំនិត និងទស្សនាទានស៊ីជំរៅស្តីពីមជ្ឈដ្ឋានគោលនយោបាយអប់រំ និងលំនាំគោលនយោបាយ។ ស្របតាមនិន្នាការសកលលោកដែលកំណត់ថា “ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ” និងការអនុវត្តន៍តាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឈន៍ធនធានមនុស្សដែលកំណត់ថា “មាគ៌ាចម្បងនៃការអភិវឌ្ឈន៍ធនធានមនុស្សប្រកបដោយសុខភាពមាំមួន មានចំណេះដឹង និងវប្បធម៌ ខ្ពង់ខ្ពស់”។ ការអប់រំ ជាកត្តាចម្បងដែលពង្រឹងផ្នែកការកសាងប្រទេសជាតិ និងបង្កលទ្ធភាពឲ្យប្រជាពលរដ្ឋ មានឱកាសទទូលបាននូវការអប់រំពេញមួយជីវិត LLL (long life learn) ។

  3. គោលនយោបាយអប់រំ របស់ក្រសួងអប់រំ យុវជននិងកីឡា ធានាចំពោះកុមារ​ និងយុវជនកម្ពុជាទាំងអស់ឲ្យមានឱកាសស្នើៗគ្នាក្នុងការទទូលបានការ អប់រំកម្រិតមូលដ្ឋានទាំងក្នុង និងទាំងក្រៅប្រព័ន្ធដោយមិនប្រកាន់ជីវភាព ភេទ ភូមិសាស្ត្រ កាយសម្បទា និងជនជាតិឡើយ។ • ដើម្បីសម្រេចគោលដៅអប់រំ “សម្រាប់ទាំងអស់គ្នា “ ក្រសួងអប់រំ​ យុវជន និងកីឡាបានរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងកម្មវិធីគាំទ្រអប់រំដោយ ធានាចំពោះកុមារទាំងអស់នៅឆ្នាំ២០១៥ ក្នុងការទទួលបានការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ។ • រាជរដ្ឋាភិបាលកម្ពូជាបានផ្តល់នូវអាទិភាពជាចម្បងដល់អប់រំ និងផ្នែកអភិវឌ្ឈជំនាញ ដើម្បីធ្វើសមាហរណកម្មចូលទៅក្នុងទីផ្សារការងារក្នុងតំបន់ និងសកលលោក។ • ជាលទ្ធផលយើងបានកំណត់ការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងអាទិភាព និងរបៀបវារៈសំខាន់ៗក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ។

  4. ក្រសួងអប់រំ​ យុវជន និងកីឡាបានរៀបចំបង្កើតផែនការរយៈពេលវែងលើការអប់រំសម្រាប់ទាំងអស់គ្នាឆ្នាំ២០០៣-២០១៥ និងផែនការយុទ្ធសាស្រ្តវិស័យអប់រំដែលជាផែនការរយៈ៥ឆ្នាំ ដើម្បីឲ្យការអនុវត្តន៍កំណែទម្រង់នៃការអបើរំអាចឈានទៅសម្រេចបាននូវការអប់រំសម្រាប់ទាំងអស់គ្នា និងគោលដៅអភិវឌ្ឍន៍សហស្សវត្ស។ • II-មូលហេតុនៃការសិក្សាគោលនយោបាយអប់រំ ៖និន្នាការប្រែប្រួលធំៗ បានលេចចេញពីយុគសម័យកាលអប់រំក្រៅផ្លូវការ ដែលជាអប់រំផ្អែកលើ ទម្រង់អាកប្បកិរិយារបស់សមាជិកគ្រួសារ និងសង្គមទៅជាយុគសម័យកាល នៃការអប់រំផ្អែកលើការសរសេរ ​និងបន្តមកដល់យុគសម័យកាលនៃការអប់រំ ផ្អែកលើការបោះពុម្ភសៀវភៅ​ និងបន្តមកដល់យុគសម័យកាលនៃការអប់រំផ្អែកលើបច្ចេកវិទ្យាព័តមាននាពេលបច្ចុប្បន្ន។

  5. ការប្រែប្រួលធំៗស្តីពីការអប់រំ ៖ • ១-​ការប្រែប្រួលសេដ្ឋកិច្ច ៖ គឺលេចចេញពីយុគសម័យកាលសេដ្ឋកិច្ចផ្អែកលើ កសិកម្ម ទៅជាយុគសម័យកាលសេដ្ឋកិច្ចផ្អែកលើ ការផលិត និងប្រែប្រួលបន្តដល់បច្ចុប្បន្នជាសេដ្ឋកិច្ចផ្អែកលើ ចំណេះដឹង ឬសេដ្ឋកិច្ចផ្អែកលើ សេវាកម្ម និង​ព័តមាន។ • ២-ចំណែកឯទិដ្ឋភាពសង្គវញ ៖ បានលេចចេញពីសហនិគមបុព្វកាល (ការរស់នៅជាក្រុម) ទៅជាយុគសម័យកាល សង្គមទាសភាព និងបន្តដល់មកជាសង្គម សក្តិភូមិ និងឈានទៅរកសង្គមមូលធននិយម។ • ៣-វប្បធម៌ ៖បានប្រែប្រួលចេញពីវប្បធម៌ ឯកពន្ធជាតិ ទៅជាវប្បធម៌ ពហុជាតិ និងឈានទៅរកវប្បធម៌រួមគ្នាមួយគឺ​ វប្បធម៌សន្តិភាព ។ • ទាំងនេះជាការប្រែប្រួលធំៗពិភពលោក​ក្នុងនោះមានកម្ពុជាផងដែរ។ ដែលបង្ហាញឲ្យឃើញច្បាស់ថា​ បាតុភូតសង្គម កំពុងតែមានការប្រែប្រួលឥតឈប់ឈរ រីឯរឿងរ៉ាវអប់រំក៏ដូច្នេះដែរ ដែលទាមទារឲ្យយើងត្រូវតែយល់អំពីរបៀបដែលវាធ្លាប់បានប្រែប្រួល កំពុងប្រែប្រួល និងការប្រែប្រួលទៅខាងមុខទៀត។

  6. នៅកម្ពុជា ៖ មានសម័យមុនអង្គរ, សម័យអង្គរ, សម័យក្រោយអង្គរ, សម័យអាណានិគម, សម័យកម្ពុជាទទួលបានឯករាជ្យ, សម័យកម្ពុជាផ្លាស់ផ្តូររបបនយោបាយគំហុក, និងសម័យរាជាណាចក្រកម្ពុជាទី២ ទិដ្ឋភាពនឹងស្ថានភាពសង្គមខ្មែរមានការប្រែប្រួល ហើយបន្តប្រែប្រួលរហូតមកដល់បច្ចុប្បន្ន។ • សូម្បីតែស្ថានភាពអ្នកធ្វើគោលនយោបាយអប់រំបានចាប់កំណើតក៏ខុសផ្លែកគ្នាដែរ។ • -ការប្រែប្រួលអប់រំនៅកម្ពុជា ៖ បានលេចចេញពីការអប់រំ បែបប្រពៃណី ទៅជាការអប់រំ ទំនើប ។ • -ការអប់រំកម្ពុជា ៖ មានការប្រែប្រួលពីការអប់រំបែបក្រៅប្រព័ន្ធទៅជាការអប់រំក្នុងប្រព័ន្ធ។ • -​នៅឆ្នាំ១៩១៧ ៖ ច្បាប់អប់រំសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា ត្រូវបានបង្កើត ឡើងដោយរដ្ឋាភិបាលអាណានិគមបារាំង ប៉ុន្តែប្រព័ន្ធនេះមានសភាពទាន់ខ្សោយ។ • -ទស្សវត្សឆ្នាំ​១៩៦០ ៖ ប្រព័ន្ធអប់រំជាតិបានរីកចម្រើនដល់ដំណាក់កាលការអប់រំកម្រិត សាកលវិទ្យាល័យទំនើប និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអប់រំកម្ពុជា។

  7. -​ក្រោយឆ្នាំ១៩៩៣ ៖ បន្ទាប់ពីកម្ពុជាជួបវិបត្តិសង្គ្រាម គេឃើញមានឯកសារគោលនយោបាយអប់រំផ្សេងមួយចំនួនត្រូវបានបង្កើតឡើង។ រហូតមកដល់ឆ្នាំ២០០៧ ការអប់រំនៅកម្ពុជាមានលក្ខណៈលេចធ្លោមួយជំហ៊ានទៀតគឺបង្កើត ច្បាប់អប់រំ ។ • ទោះជាយ៉ាងណាក៏ដោយ ៖ ការប្រែប្រួលមជ្ឈដ្ឋានសង្គមដែលកំពុងមានអត្ថិភាព ទាមទារនូវការតាមដាន និងយកចិត្តទុកដាក់លើការប្រែប្រួលទាំងនោះ ពីសំណាក់អ្នកដឹកនាំនយោបាយ មេជំនួញ សារព័តមាន ជាពិសេសមេដឹកនាំអប់រំ និងអ្នកធ្វើគោលនយោបាយអប់រំ ដើម្បីពិចារណាទៅលើការអប់រំសាធារណៈ ដែលកំពុងស្ថិតក្នុងវិបត្តិខ្លះ និងធ្វើឲ្យកាន់តែមានភាពប្រសើរឡើងសម្រាប់វិស័យអប់រំជាតិទាំងមូល។ • -​អ្នកអប់រំ ត្រូវបានចាត់ទុកថាជាអ្នកជំនាញដែលមានទស្សនៈយោបល់ប្រកបដោយតម្លៃស្តីពីគោលនយោបាយអប់រំ ដូច្នេះគេត្រូវតាមដានការប្រែប្រួល មជ្ឈដ្ឋានគោលនយោបាយអប់រំផង, ការប្រែប្រួលបាតុភូតសង្គមផង, (ការប្រែប្រួលសេដ្ឋកិច្ច, ប្រជាសាស្ត្រ មនោគមវិជ្ជា តម្លៃ និង​រឿងរ៉ាអប់រំក្នុងសង្គម)។

  8. III-និយមន័យគោលនយោបាយ ៖ • ១-គោលនយោបាយ៖ បញ្ញត្តិគោលនយោបាយមានប្រភពចេញពីភាសាវិទ្យាសាស្ត្រនយោបាយ។ ព្រោះពាក្យនេះ មានការបែងចែកខុសៗគ្នា និងមានអត្ថន័យផ្សេងៗគ្នាជាច្រើនទៅតាមវិធី និងគោលបំណងរបស់វា។ ការកំណត់និយមន័យលើ ពាក្យនេះ ពុំមែនជាកិច្ចការ ឬភារកិច្ចដ៏ងាយស្រួល និងសាមញ្ញនោះឡើយ ក៏ព្រោះតែពាក្យនេះមានន័យផ្សេងៗគ្នាជាច្រើន។ • លោក ហ្គូបា (Guba) បានកំណត់និយមន័យនៃពាក្យគោលនយោបាយជាច្រើនអត្ថន័យជាបន្តបន្ទាប់ដូចជា៖ • ១-គោលនយោបាយ ជាអំណះអំណាងប្រកបដោយគោលបំណង និងគោលដៅ។ • ២-គោលនយោបាយ ជាការធ្វើសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់របស់គណៈគ្រប់​គ្រង​តាមរយៈការធ្វើនិយ័តកម្មដើម្បីត្រួតពិនិត្យ លើកតម្កើង បម្រើ និងមានឥទ្ធិពលលើបញ្ហាដែលមាននៅក្នុងដែនអំណាចរបស់វា។ • ៣-គោលនយោបាយ ជាមគ្គុទេសក៍នាំទៅរកការធ្វើសកម្មភាព។ • ៤-គោលនយោបាយ ជាយុទ្ធសាស្ត្រដែលត្រូវបានគេអនុវត្តឡើងដើម្បីដោះស្រាយ បញ្ហា​ ឬក៏ធ្វើឲ្យបញ្ហានោះប្រសើរជាងមុន។

  9. ៥-គោលនយោបាយ ជាអាកប្បកិរិយាដែលមានលក្ខណៈសច្ចាប័ន។ • ៦-​គោលនយោបាយ ជាក្បូនច្បាប់នៃកិរិយាមាយទដែលមាននិយ័តភាព និងមាំមួននៅក្នុងសកម្មភាពសំខាន់ៗ។ • ៧-គោលនយោបាយ ជាទិន្នផលបែបប្រព័ន្ធក្នុងការបង្កើត និងអនុវត្តគោលនយោបាយ ដែលអ្នកអនុវត្តគោលនយោបាយបានពន្យល់និងអះអាងឡើង។ • បើតាមការប្រើប្រាស់ជាអន្តរជាតិ គោលនយោបាយមានន័យថា ជាកម្រងសកម្មភាពដែលត្រូវដោះស្រាយបញ្ហា ឬសំណុំបញ្ហាដែលត្រូវទទួលបានការដោះស្រាយ។ • បញ្ញត្តិនេះ អាចអនុវត្តបានទាំងក្នុងរដ្ឋាភិបាល អង្គភាព និងផ្នែកឯកជន អង្គការ សមាគម (អាចបង្កើត និងអនុវត្តគោលនយោបាយរបស់ខ្លួន)។ • គោលនយោបាយ គឺជាយន្តការរដ្ឋបាល ហិរញ្ញវត្ថុ គ្រប់គ្រង និងនយោបាយដែលរៀបចំឡើងដើម្បីសម្រេចគោលបំណងដែលមានការចែងជាក់លាក់។

  10. ក-នយោបាយសាធារណៈ គឺជាគោលបំណងដែលមានការបញ្ជាក់ច្បាស់លាស់​ចេញពីតួអង្គរដ្ឋាភិបាល ទៅលើសកម្មភាព និងបញ្ហាសាធារណៈ ដែលជាប់ទាក់ទងទៅនឹងគោលបំណងដែលគេបានបញ្ជាក់ឡើង។ និយាយជាលក្ខណៈទូលាយ គោលនយោបាយសាធារណៈ ជាកម្រងសកម្មភាព ដែលប្រព័ន្ធរដ្ឋាភិបាលត្រូវអនុវត្ត ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឬកម្រងបញ្ហាដែលរដ្ឋាភិបាលត្រូវដោះស្រាយ។ (រួមមានមន្ត្រីសាធារណៈ ដែលគេបោះឆ្នោត និងជ្រើសតាំងនៅកម្រិតជាតិ ថ្នាក់មូលដ្ឋាន និងកម្រិតស្ថាប័ន សម្រាប់ការទាកើទងនឹងរឿងរ៉ាវគោលនយោបាយ។ មេដឹកនាំអប់រំ មេដឹកនាំសាលារៀន អ្នករដ្ឋបាលអប់រំ និងគ្រូបង្រៀនសាធារណៈជាផ្នែករបស់រដ្ឋបាលអប់រំ)។ ២-ការអប់រំ៖ ជាទូទៅ ការអប់រំក្រសោបលើការបង្រៀន និងការរៀនជំនាញជាក់លាក់​ហើយទម្រង់នៃការអប់រំរួមមាន ការរៀន ការបង្រៀន ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយ។ ក្នុងន័យវិទ្យាសាស្ត្រ ការអប់រំជាមូលដ្ឋានគ្រឹះនៃការពង្រឹងស្វ័យភាពរបស់បុគ្គលជា មួយនឹងការទទួលចំណេះដឹង ជំនាញ តម្លៃ និងឥរិយាបថ។ នៅក្នុងសាសនា ការអប់រំ ជាការប្រៀនប្រដៅ​ដុសខាត់ចិត្តគំនិត ឲ្យប្រព្រឹត្តអំពើល្អ និងវាចាត្រឹមត្រូវ។ ការអប់រំបានកើត ឡើងគ្រប់ទម្រង់ដោយមានបំណងជាច្រើននៅពាសពេញគ្រឹះស្ថានសិក្សា ដូចជាការអប់រំ មេតយ្យសិក្សា ចំណេះដឹងទូទៅ ឧត្តមសិក្សា ជំនាញវិជ្ជាជីវៈ មនុស្សបេញវ័យ មុខរបរ។

  11. ៣-គោលនយោបាយអប់រំ ៖ ជាសេចក្តីសម្រេចចិត្ត ដែលមានការចែងជាក់លាក់ដើម្បីដោះស្រាយបញ្ហាសាធារណៈ។ ក្រៅពីនេះ គោលនយោបាយអប់រំគឺជាលំនាំដ៏មានសក្កានុពលនិងរម្លៃ ដែលមានប្រព័ន្ធនយោបាយធ្វើការដោះស្រាយបញ្ហាដោះស្រាយ អប់រំសាធារណៈ។ ប្រធានបទ សំខាន់ៗដែលត្រូវពិភាក្សានៅក្នុងគោលនយោបាយអប់រំជារួមមានៈ ទំហំសាលារៀន, ទំហំថ្នាក់រៀន, ការជ្រើសរើសសាលារៀន,​ កំណត់សញ្ញាបត្រ, ការចំណាយប្រាក់បៀវត្សសម្រាប់គ្រូបង្រៀន, ខ្លឹមសារកម្មវិធីសិក្សា, ការទាមទារគុណភាពសិក្សា, ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសាលារៀន, និងតម្លៃសម្រាប់ឧបត្ថមសាលារៀនជាដើម។ អ្នកធ្វើគោលនយោបាយអប់រំ អាចចេញប្រភពពីជំនាញមុខវិជ្ជា អប់រំ សង្គមវិទ្យា វិទ្យាសាស្ត្រនយោបាយ ចិត្តវិទ្យា រដ្ឋបាលសាធារណៈ ច្បាប់ សេដ្ឋកិច្ច និងជំនាញវិទ្យាសាស្រ្តជាក់លាក់ផ្សេងទៀត

  12. គោលបំណងនៃគោលនយោបាយ • ផ្តល់ការអប់រំប្រកបដោយគុណភាព រួមទាំងផ្តល់ការអប់រំ បំណិនជីវិត ឬបណ្តុះបណ្តាលវិជ្ជាជីវៈដល់កុមារ និងយុវជនប្រកបដោយសមភាព និងប្រសិទ្ធភាព។ អភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកសម្រេចគោលដៅអប់រំសម្រាប់ទាំងអស់គ្នាប្រកប ដោយគុណភាព។ ខ្លឹមសារនៃគោលនយោបាយអប់រំគឺបណ្តុះបណ្តាលជំនាញ មុខរបរ ចាំបាច់សម្រាប់ប្រកបការងារចិញ្ចឹមជីវិត និងសម្រេចគោលដៅអប់រំប្រកបដោយប្រសិទ្ធភាព។ គោលនយោបាយអប់រំមានភាពខុសៗគ្នាអាស្រ័យលើអង្គភាព ឬបរិបទនៃ ការអប់រំ។ • ​​ -​ស្ថាប័នអប់រំ ប្រៀបដូចជាអង្គប្រាណទាំងមូលរបស់មនុស្ស។ រីឯគោលនយោបាយអប់រំ ប្រៀបដូចជាអុកស៊ីសែនដែលធានាដល់អាយុជីវិតនិងដំណើរការនៃស្ថាប័នអប់រំទាំងមូល • -ដើម្បីដោះស្រាយបញ្ហាអប់រំសាធារណៈដែលកំពុងប្រឈមមុខ។ • -ដើម្បីជួយឲ្យដំណើរការអភិវឌ្ឍអប់រំប្រព្រឹត្តិទៅបានរលូន គេចេញពីផលប៉ះពាល់។ • -មានបំណងដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍសង្គម។ ដើម្បីស្វែងរកផលវិជ្ជមាន​ និង អភិវឌ្ឍអប់រំក្នុងសង្គម។ • -ដើម្បីត្រួតត្រាគ្រប់គ្រង ការប្រែប្រួលលើសមាធាតុនានានៃបាតុភូតសង្គមដែលទាក់ទង និងប្រព័ន្ធអប់រំ។

  13. សារៈសំខាន់នៃការសិក្សាគោលនយោបាយអប់រំ • គ្រប់សង្គមមិនថា សង្គមកម្ពុជា។ ការអប់រំដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍ជាតិទាំងមូល។ និងទ្រទ្រង់សង្គមឲ្យមាននិរន្តភាព និងស្ថាបនានូវកិត្យានុភាពជាតិរន្ទឺ។ • គោលនយោបាយអប់រំ ជួយតម្រង់ទិសប្រព័ន្ធសង្គម និងប្រព័ន្ធអប់រំចេញពីអតីតឆ្ពោះទៅអនាគត និងជួយរៀបចំអនាគតឲ្យមានទម្រង់តាមគេចង់បាន។ • ការអប់រំត្រូវបានគេអភិវឌ្ឍឡើងដើម្បីឆ្លើយតប និងបំពេញតម្រូវការសង្គមជាក់ ស្តែងតាមពេលវេលា និងទីកន្លែង។ • - នៅក្នុងសង្គមកសិកម្ម ការអប់រំត្រូវបានគេអភិវឌ្ឍដើម្បីផលិតចំណេះដឹង និង ជំនាញផ្អែកកសិកម្ម។ -នៅក្នុងសង្គមឧស្សហកម្ម គេអភិវឌ្ឍគោលនយោបាយផ្អែកចំណេះដឹង និងជំនាញឲ្យស៊ីគ្នាទៅនឹងសង្គមឧស្សាហកម្ម។ -នៅក្នុងសង្គមបច្ចកវិទ្យាព៌តមាន គេអភិវឌ្ឍគោលនយោបាយដើម្បីផលិតចំណេះដឹង និងជំនាញសង្គមបច្ចកវិទ្យាពត៌មាន។

  14. -​នៅក្នុងសង្គមបច្ចុប្បន្ន គេត្រូវការអភិវឌ្ឍគោលនយោបាយអប់រំនូវចំណេះដឹង សមត្ថភាព ជំនាញសម្រាប់ផ្គត់ផ្គង់ និងបំពេញតម្រូវការពលកម្មប្រកបដោយគុណភាព។ -ការអប់រំមានឥទ្ធិពល និងឆ្លុះបញ្ចាំងអំពីតម្លៃ ប្រភេទសង្គម ហើយគោលនយោបាយអប់រំមានសារៈសំខាន់សម្រាប់អភិវឌ្ឍ និងនាំសង្គមទៅរកជ្រុងណាមួយដែល យើងចង់បាន។ លោក សាក់ ព្រូ បានបញ្ជាក់ថា គោលនយោបាយអប់រំគឺ ជាយន្តការដ៏សំខាន់ក្នុងការដឹកនាំសង្គមចេញពីអតីតកាល ទៅកាន់អនាគត និងកំណត់ទ្រង់ទ្រាយអនាគត។ IV- វិសាលភាពនៃគោលនយោបាយអប់រំ៖ អ្នកសិក្សាគោលនយោបាយអប់រំ ត្រូវចេះបែងចែក និងកំណត់ទំហុំនៃគោល នយោបាយ។ ត្រូវដឹងថាគោលនយោបាយបែបណាជាគោលនយោបាយកម្រិតថ្នាក់ជាតិ កម្មវិធី បញ្ហាជាក់លាក់ យុទ្ធសាស្ត្រ។ ក-គោលនយោបាយជាក់លាក់ ៖ គឺជាសេចក្តីសម្រេចចិត្តរយៈពេលខ្លី ដែលជាប់ទាក់ទងទៅនឹងការគ្រប់គ្រងពីមួយថ្ងៃ ទៅមួយថ្ងៃ ឬបញ្ញត្តិជាក់លាក់ បញ្ជាក់ពីរឿង រ៉ាវប្រចាំថ្ងៃមានបទបញ្ជា វិន័យ....។ ឧ. កំណត់អំពីវិន័យរបស់ថ្នាក់រៀន ចំណាត់ថ្នាក់ ពិន្ទុរបស់សិស្សជាដើម។

  15. ខ-គោលនយោបាយកម្មវិធី ៖ គឺជាការដាក់ចេញនូវកម្មវិធីដែលជាប់ពាក់ព័ន្ធទៅនឹងគម្រោងនៃវិស័យណាមួយជាក់លាក់។ ជាធម្មតា ការងាររបស់គម្រោង ឬកម្មវិធីមានទំហំ និងរយៈពេលបែបណាមួយ អាស្រ័យទៅលើប្រភេទនៃគម្រោងដែលគេកំណត់ឡើងនោះ។ ឧ. តើយើងគួរផ្តល់ការអប់រំបែបណា និងនៅទីកន្លែងណាដើម្បីបណ្តុះបណ្តាលអនក្ខរជន។ គ-គោលនយោបាយអន្តរកម្មវិធី ៖​ ទាក់ទងទៅនឹងកម្មវិធីជាច្រើន ដែនមានលក្ខណៈប្រកួតប្រជែង។ប្រភេទគោលនយោបាយបែបនេះ ផ្តោតទៅលើគម្រោងកម្មវិធីជាច្រើន និងពេលខ្លះមានការប្រៀបធៀបលើគម្រោងដែលមានអទិភាព។ ឧ.តើយើងគួរបែងចែកធនធាន រវាងការអប់រំទូទៅ ការអប់រំវីជ្ជាជីវៈ ឬការអប់រំបែបចំលាស់បែបណា? ឃ-គោលនយោបាយយុទ្ធសាស្ត្រ ៖ គឹទាក់ទងទៅនឹងគោលនយោបាយកម្រិតធំ និងការបែងចែកធនធានទូលាយ ហើយច្រើនតែកើតឡើងនៅកម្រិតថ្នាក់ជាតិ។ គេត្រូវកំណត់អំពីវិសាលភាព និងភាពជាក់លាក់ អំពីសាវតា គោលបំណង និងយុទ្ធសាស្ត្រ​ ដោះស្រាយ។ឧ.តើយើអាចផ្តល់ការអប់រំមូលដ្ឋានទៅតាមតម្លៃសមហេតុផល ដើម្បីបំពេញគោលបំណងសមធម៌ និងប្រសិទ្ធភាពបែបណា?

  16. ង-វដ្តនៃគោលនយោបាយ ៖ គឺជាគោលវិធីវាស់វែងតាមដំណាក់កាលនីមួយៗ វដ្តគោលនយោបាយអប់រំត្រូវបានគេកំណត់ទៅតាមសកម្មភាពសំខាន់ៗ តាមលំដាប់លំដោយ បែងចែកជាផ្នែកដូចជាទំហំ ទម្រង់បែបបទ និងអន្តរប្រតិកម្ម។ លោក Wadi D. Haddad បានបង្កើតវដ្តគោលនយោបាយផ្តើមចេញពីការ វិភាគ បញ្ហា ការអនុម័ត ការអនុវត្តន៍ ការវាយតម្លៃ និងការកែតម្រូវគោលនយោបាយ។ ច-ខ្លឹមសារនៃគោលនយោបាយ ៖ គឺជាការបង្ហាញអំពីគំនិត និងទម្រង់នៃគោល នយោបាយ ប្រសិនគេអភិវឌ្ឍប្រភេទគោលនយោបាយជាក់លាក់អ្វីមួយតើគេត្រូវរាប់បញ្ចូលសមាសធាតុអ្វីខ្លះ? - ការបញ្ជាក់អំពីសាវតា ៖ ជាការបញ្ជាក់អំពីហេតុផល និងប្រវត្តិដែលនាំឲ្យបង្កើតគោលនយោបាយឡើង។ -ការបញ្ជាក់អត្ថន័យ ៖ ជាការផ្តល់នូវនិយមន័យច្បាស់លាស់ និងមិនបង្កប់ន័យ ស្រពិចស្រពិលសម្រាប់ពាក្យសំខាន់ និងពាក្យគន្លឹះនៅក្នុងឯកសារគោលនយោបាយ។ -ការបញ្ជាក់អំពីគោលបំណង ៖ ជាការបង្ហាញអំពីមូលហេតុដែលអង្គភាព ឬស្ថាប័នបញ្ចេញគោលនយោបាយ និងបង្ហាញអំពីឥទ្ធិពលរបស់វា។

  17. -ការកំណត់ទំហំ និងការអនុវត្តន៍ ៖ ជាការពិពណ៌នាថា អ្នកណាខ្លះដែលគោល នយោបាយមានឥទ្ធិពលទៅលើ និងអ្នកណាខ្លះជាអ្នកជាប់ទាក់ទងនឹងគោលនយោបាយ និងសកម្មភាពណាដែលគោលនយោបាយមានឥទ្ធិពលដល់។ -ការបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់ ៖ ជាការបញ្ជាក់អំពីពេលវាលាដែលគោលនយោបាយមានប្រសិទ្ធភាព និងបញ្ចប់ប្រសិទ្ធភាពអនុវត្ត។ -ការបញ្ជាក់អំពីការទទួលខុសត្រូវ ៖ ការបញ្ជាក់អំពីភាគី ឬអង្គភាពដែលទទួលខុសត្រូវលើសេចក្តីថ្លែងរបស់គោលនយោបាយ។ -សេចក្តីថ្លែងគោលនយោបាយ ៖ ជាការបញ្ជាក់អំពីបទបញ្ញត្តិ និងតម្រូវការចាំបាច់ចំពោះអាកប្បកិរិយាអង្គភាពដែលគោលនយោបាយកំពុងបង្កើតឡើងនោះ។ អ្នកគោលនយោបាយត្រូវដឹងថាជូនពេលខ្លះ ខ្លឹមសារគោលនយោបាយ មិនអាស្រ័យតាមលំដាប់លំដោយដូចខាងលើនោះទេ ពេលខ្លះមានការមិនបញ្ចូលនៅចំណុចខ្លះ ប៉ុន្តែ ជាទូទៅច្រើបតែប្រមូលផ្តុំនៅក្នុងទិដ្ឋភាពខាងលើនេះ ដោមិនតាមលំដាប់លំដោយ។

  18. V-លំនាំនៃគោលនយោបាយ៖ ជាខ្សែចង្វាក់នៃព្រឹត្តការណ៍ ឬជាដំណើរលំដាប់លំដោយនៃព្រឹត្តការណ៍ដែរកើតមានឡើងនៅពេលណាប្រព័ន្ធនយោបាយដែលផ្តោតលើ បញ្ហាសាធារណៈផ្សេងៗ​ និងយល់ព្រមលើបញ្ហាមួយក្នុងចំណោមបញ្ហានានា ហើយព្យាយាមដោះស្រាយ និងវាយតម្លៃពញ្ហានោះ។ អ្នកសិក្សាគោលនយោបាយត្រូវយល់ដឹង អំពីលំនាំនយោបាយសំខាន់ៗដូចខាងក្រោមៈ ក-ការកំណត់បញ្ជាក់បញ្ហា ៖ គ្រប់ពេលវាលា និងគ្រប់សង្គមទាំងអស់ គេតែង ប្រទះឃើញមានបញ្ហាសង្គមច្រើនរាប់មិនអស់ មានតែបញ្ហាតិចតួចប៉ុណ្ណោះត្រូវបានគេ កំណត់ និងបញ្ជាក់សម្រាប់ដាក់ចូលជាបញ្ហាគោលនយោបាយសាធារណៈ។ ជាក់ស្តែង នៅសតវត្សទី២១នេះ បានលេចឡើងជាច្រើន តួយ៉ាងដូចជាបញ្ហាការចូលរួមអប់រំមិនស្មើ ភាពគ្នារវាងសិស្សប្រុស និងសិស្សស្រី។ ការជំរុញឲ្យមានការអប់រំទាំងអស់គ្នា បញ្ហាកម្មវិធីសិក្សា គរុកោសល្យ បញ្ហាគុណភាពអប់រំ សកម្មភាពគ្រប់គ្រងអប់រំ កង្វល់ស្តីពីខ្វះសាលារៀន អត្រារវាងសិស្ស និងគ្រូ សិស្ស និងថ្នាក់រៀន និងបញ្ហាប្រាក់ឧបត្ថមសម្រាប់ គ្រូបង្រៀន និងបញ្ហាបោះបង់ចោលការសិស្សាជាដើម។

  19. ខ-ការកំណត់របៀបវារៈ ៖ រាល់សង្គមទាំងអស់សុទ្ធតែមានបញ្ហា ប៉ុនែ្តបញ្ហាទាំង នោះមិនមែនសុទ្ធតែបញ្ហាដែលគេដាក់ចូលជាគផលនយោបាយបញ្ជាក់របៀបវារៈ និង ការអនុវត្តនោះទេ វាអាស្រ័យលើអង្គភាពនោះៗ។ ដើម្បីឲ្យបញ្ហាមួយចំនួន មានឱកាស ក្លាយទៅជារបៀបវារៈគោលនយោបាយ ឬនៅលើបញ្ជីបញ្ហាគឺស្ថិតនៅលើមន្រ្តីរដ្ឋាភិបាល និងមនុស្សដែលមានឥទ្ធិពលនៅក្រៅរដ្ឋាភិបាល។ ឧ. នៅឆ្នាំ២០០៧ ប្រទេសកម្ពុជា បានមើលឃើញពីកង្វល់លើការអប់រំ ពេលនោះបានជំរុញចេញជាច្បាប់អប់រំ ដោយស្ថាប័ន នីតិបញ្ញត្តិរបស់កម្ពុជា។​រីឯក្រសួងអប់រំបានយកចិត្តទុកដាក់ និងគិតគួលើគោលនយោបាយ និងយុទ្ធសាស្រ្តជាអាទិភាពសម្រាប់ឆ្នាំ២០០៦-២០១០លើទិដ្ឋភាពចំនួនបីគឺ ១ -ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌, ២- បង្កើនគុណភាព និងប្រសិទ្ធិភាពនៃសេវាអប់រំ និងទី ៣-អភិវឌ្ឍស្ថាប័ន និងកសាងសមត្ថភាពសម្រាប់ធ្វើ វិមជ្ឈការ ការងារអប់រំ។ ការកំណត់របៀបវារៈគោលនយោបាយ អប់រំ ត្រូវបានគេប្រមើលមើលពេលច្រើនឆ្នាំទៅមុខ ទោះបីជាបញ្ហាជាច្រើនត្រូវបានគេ ដាក់ចូលទៅក្នុងរបៀបវារៈក៏ដោយ។

  20. ​ គ-ការតាក់តែងគោលនយោបាយ ៖ មុននឹងធ្វើគោលនយោបាយ ត្រូវបានគេយកមកអនុម័ត និងយល់ព្រមប្រកាសឲ្យប្រើប្រាស់។ ជាទូទៅត្រាតែគោលនយោបាយ នោះត្រូវបានគេបញ្ជាក់ទៅតាមទម្រង់ជាលាយលក្ខអក្សរជាដាច់ខាត។ អត្ថបទជាលាយលក្ខអក្សរដែលគេអភិវឌ្ឍលើកដំបូងនេះ គឺជាសេចក្តីព្រាង។ នៅប្រទេសកម្ពុជា ប្រព័ន្ធច្បាប់មានមរតកពីប្រទេសបារាំងគឺច្បាប់ស៊ីវិល (Civil Law) ដូច្នេះស្ថាប័ននីតិបញ្ញត្តិជាអ្នកស្នើរច្បាប់ និងអនុម័តច្បាប់ ហើយនីតិប្រតិបត្តិជាអ្នកព្រាងច្បាប់ និងបញ្ជួនទៅកាន់ស្ថាប័ននីតិបញ្ញត្តិដើម្បីពិភាក្សា និងអនុម័ត។ ចំពោះឯកសារគោលនយោបាយ ជាតិសម្រាប់ជាតិនីមួយៗ ត្រូវបានតាក់តែងដោយរដ្ឋាភិបាលគឺក្រសួងជាអាណាព្យាបាលរបស់រដ្ឋាភិបាល។ ឧ. គោលនយោបាយកម្មវិធីសិក្សា, គោលនយោបាយអប់រំ កុមារតួច, គោលនយោបាយបច្ចេកវិទ្យាពត៌មានក្នុងការអប់រំ, គោលនយោបាយសុខភាពអប់រំ..ទាំងអស់នេះសុទ្ធតែក្រសួងអប់រំយុវជន និងកីឡាជាអ្នករៀបចំ និងសម្រេច។

  21. ឃ-ការអនុម័តគោលនយោបាយ ៖ ការតាក់តែងឯកសារគោលនយោបាយជា លាយលក្ខអក្សរត្រូវតែអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ ដោយស្ថាប័ន ឫអង្គភាពដែលសម ស្របនិងពាក់ព័ន្ធនោះ។ ជាធម្មតាច្បាប់ត្រូវអនុម័តដោយមតិភាគច្រើននៅក្នុងសភា និង បន្ទាប់មកត្រូវបញ្ជូនទៅប្រមុខរដ្ឋចុះហត្ថលេខាដើម្បីប្រើប្រាស់ជាសាធារណៈ។ គេអនុញ្ញាតផ្លូវច្បាប់នៅក្នុងស្ថាប័ន ឫភ្នាក់ងារ អង្គភាព ដូចជាក្រសួងអប់រំ មន្ទីរអប់រំខេត្តក្រុង និងការិយាល័យអប់រំស្រុកខណ្ឌ។ នៅកម្ពុជា ប្រភេទគោលនយោបាយជាច្រើន ត្រូវ បានចេញឲ្យប្រើប្រាស់តាមរយៈក្រសួងអប់រំ មានចុះហត្ថលេខាពីរដ្ឋមន្រ្តីក្រសួងអប់រំ។ ប៉ុន្តែ ឯកសារខ្លះត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី (ELA) ។ ង-ការអនុវត្តគោលនយោបាយ ៖ ឯកសារគោលនយោបាយដែលអនុម័តរួច (បទបញ្ញត្តិ សេចក្តីប្រកាស សារាចរណែនាំ ឬបទដ្ឋាននាន)ផ្សេងទៀត ត្រូវបានដំណើរការ និងប្រតិបត្តិការទៅដោយស្វ័យប្រវត្តិ និងរលូននោះទេ។ គោលនយោបាយត្រូវតែ អនុវត្តឡើងនៅគ្រប់កម្រិត ដោយចាប់ពីគ្រូបង្រៀន អ្នករដ្ឋបាលអប់រំ មេដឹកនាំ និងអ្នក អប់រំទាំងនេះមិនសាទរទៅនឹងច្បាប់នេះ

  22. ច-ការវាយតម្លៃគោលនយោបាយ ៖ គេធ្វើការវាយតម្លៃគោលនយោបាយ អប់រំដើម្បីកំណត់ថា តើគេអនុវត្ត និងដំណើរការតាមផ្លូវ ឬមធ្យោបាយដែលគេបាន ប៉ាន់ប្រមាណទុកដែរ ឬយ៉ាងណា។ ការវាយតម្លៃ ជាទម្រង់នៃការស្រាវជ្រាវបែបអនុវត្ត ដែលគេបង្កើតឡើង​ ដើម្បីសម្រេចគោលបំណង។ ការវាយតម្លៃគោលនយោបាយអប់រំ អាចធ្វើឡើងផ្សេងទៀត ដោយចេញពីក្រុមពិគ្រោះយោបល់មកពីខាងក្រៅ ឬពីសាកលវិទ្យាល័យ ឬក្រុមចក្ខុវិស័យ ដែលធ្វើការទាក់ទងទៅនឹងរឿងទាំងនេះ។ ឆ-ការវិភាគគោលនយោបាយ ៖ ត្រូវបានគេអះអាងថា ជាការវាយតម្លៃលើ គោលនយោបាយ ឬសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ដើម្បីឈានទៅសម្រេចចិត្ត ល្អបំផុត ដោយមានគោលបំណង ការកំណត់ព្រំដែន និងលក្ខខណ្ឌនានា។ ការវិភាគ គោលនយោបាយដែលពេលខ្លះគេហៅថា ការសិក្សាគោលនយោបាយ គឺជាការវាយ តម្លៃបែបប្រព័ន្ធ តាមមធ្យោបាយផ្សេងៗដើម្បីឲ្យបានសម្រេចគោលបំណងគោល នយោបាយសាធារណៈ និងសង្គម។ វិធីសាស្រ្តរួមមួយ គឺត្រូវតែកំណត់បញ្ហា និង លក្ខណៈវាយតម្លៃ និងរកឲ្យឃើញនូវជំរើសដំណោះស្រាយ។ អ្នកវិភាគគោលនយោ បាយអាចចេញពីសាវតាជំនាញជាច្រើន ដូចជាសង្គមវិជ្ជា, ចិត្តវិទ្យា, សេដ្ឋកិច្ច, ភូមិវិទ្យា, ច្បាប់, វិទ្យាសាស្រ្តនយោបាយ, គោលនយោបាយសាធារណៈ, ជាដើម។

  23. VI-សមាសធាតុនៃមជ្ឈដ្ឋានគោលបយោបាយ៖ សមាសធាតុនៃមជ្ឈដ្ឋានគោលនយោបាយ ដើរតួនាទីសំខាន់នៅក្នុងគោលនយោបាយអប់រំ។ អ្នកសិក្សា និងអ្នក ធ្វើគោលនយោបាយត្រូវយល់ដឹងពីបញ្ហានេះផងដែរ។ • មជ្ឈដ្ឋានសង្គម, សេដ្ឋកិច្ច, ប្រជាសាស្ត្រ, នយោបាយ, វប្បធម៌, មនោគមវិជ្ជា និងតម្លៃក្នុងសង្គម, ជាដើមដែលជាមធ្យោបាយសម្រាប់ធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តលំនាំគោលនយោបាយអប់រំប្រកបដោយជោគជ័យ។ • សំណួរ • ១-តើអ្វីទៅជាគោលនយោបាយអប់រំ? • ២-តើការសិក្សាគោលនយោបាយអប់រំត្រូវសិក្សាអំពីអ្វីខ្លះ? • ៣-ដូចម្តេចដែលហៅថាវដ្តនៃគោលនយោបាយអប់រំ?មានប៉ុន្មាន? • ៤-គោលនយោបាយអប់រំមានសារៈសំខាន់បែបណាខ្លះ? • ៥-តើគោលនយោបាយអប់រំមានប្រវត្តិចាប់តាំងពីពេលណាមក?

  24. VII- មជ្ឈដ្ឋានគោលនយោបាយអប់រំ៖ ដើម្បីឲ្យគោលនយោបាយអប់រំទទួលបានជោគ ជ័យ ចំណេញពេលវេលា ថាមភាព និងធនធាន។ • បាតុភូតសង្គម ដែលជាប់បែបលក្ខណៈជាប្រព័ន្ធទៅនឹងគោលនយោបាយនេះរួម • មានៈ ការប្រែប្រួលសេដ្ឋកិច្ច ការប្រែប្រួលប្រជាសាស្ត្រ ប្រព័ន្ធវប្បធម៌នយោបាយ តម្លៃនិងមនោគមន៍វិជ្ជា និងសមាសធាតុនៃរឿងរ៉ាវអប់រំ ហើយនិងសាកលភាវូបនីយកម្ម។ • ក-មូលហេតុនៃការយល់ដឹងអំពីមជ្ឈដ្ឋានគោលនយោបាយអប់រំ ៖ មានសារៈសំខាន់ដល់អ្នកវិភាគ អ្នកសិក្សា អ្នកធ្វើគោលនយោបាយ អ្នកដឹកនាំអប់រំ ឲ្យពួកគេមានអារម្មណ៍ជឿជាក់ ចំណេញពេលវេលា ធនធាន មានទស្សនៈវិស័យទូលាយ។ ឧ. នៅពេលដែលសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះ ជាលទ្ធផលការអប់រំនឹងថមថយ ឬបាត់បង់ផលប្រយោជន៍នៅក្នុងកម្មវិធីដ៏មានតម្លៃ ពីព្រោះហិរញ្ញវត្ថុសម្រាប់ការទ្រទ្រង់ការអប់រំ នឹងធ្លាក់ចុះអន់ថយ។ • ស្ថាប័នអប់រំត្រូវបានគេជំរុញឲ្យបង្កើននូវតម្លាភាពសម្រាប់ការចំណាយលើការអប់រំ ឯបាតុភូតសង្គមផ្សេងៗទៀតក៏ដូច្នេះដែរ។

  25. ជាចុងក្រោយ ការយល់ដឹងអំពីមជ្ឈដ្ឋានគោលនយោបាយអប់រំ • -ជួយឲ្យអ្នកដឹកនាំអប់រំ បង្កើតនូវទស្សនវិស័យ និងទិសដៅទូលាយលើគោល នយោបាយអប់រំ។ • -មានជំនឿជឿជាក់ និងទុកចិត្តចំពោះសមត្ថភាពផ្ទាល់ខ្លួនសម្រាប់ការអនុវត្តន៍ និងអាចជាមេដឹកនាំសាធារណៈស្ថិតនៅក្នុងពិភពកំពុងប្រែប្រួល។ ខាងក្រោមនេះជារូបភាពទ្រឹស្តីនៃមជ្ឈដ្ឋានគោលនយោបាយ។ ការប្រែប្រួលសេដ្ឋកិច្ច ការប្រែប្រួលប្រជាសាស្ត្រ សាកលភាវូបនីយកម្ម មជ្ឈដ្ឋានគោលនយោបាយ ការប្រែប្រួលនយោបាយ ការប្រែប្រួលអប់រំ តម្លៃនិងមនោគមន៍វិជ្ជា

  26. ១-ការប្រែប្រួលសេដ្ឋកិច្ច និងគោលនយោបាយអប់រំ ៖ • អ្នកធ្វើគោលនយោបាយអប់រំ ត្រូវវិភាគអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្នជាលក្ខណៈទូទៅ និងស្ថានភាពធនធានមនុស្សជាលក្ខណៈជាក់លាក់។ • អ្នកវិភាគគោលអប់រំ ត្រូវប៉ាន់ប្រមាណអំពីនិន្នាការប្រែប្រួលសេដ្ឋកិច្ច នៅពេលអនាគត និងធនធានហិរញ្ញវត្ថុរបស់ប្រទេសជាតិ។ • អ្នកវិភាគគោលនយោបាយអប់រំត្រូវយល់ថា កំណើនសេដ្ឋកិច្ច និងមានឥទ្ធិពលយ៉ាងសំខាន់មកលើទីផ្សារពលកម្ម។ • ទីផ្សារពលកម្មសេដ្ឋកិច្ចត្រូវការចំនួន និងប្រភេទនៃជំនាញដែលបានមកពីការអប់រំ និងអ្វីដែលវិស័យអប់រំបានរំពឹងទុក និងប្រឈមមុខ។ • អ្នកដឹកនាំ និងអ្នកធ្វើគោលនយោបាយអប់រំ ត្រូវបណ្តុះបណ្តាលជំនាញដើម្បីផ្គត់ផ្គង់សម្រាប់បម្រើការសេចក្តីត្រូវការរបស់សេដ្ឋកិច្ចវិញ។ • អត្រាកំណើនសេដ្ឋកិច្ច មានសារៈសំខាន់ក្នុងការកំណត់ទ្រង់ទ្រាយប្រព័ន្ធអប់រំ។ • ដូច្នេះការវិភាគអំពីកម្រិតនៃការចែកចាយធនធានសេដ្ឋកិច្ចបច្ចុប្បន្ន មកលើការ អប់រំ និងហិរញ្ញវត្ថុសម្រាប់គោលនយោបាយអប់រំ។

  27. ដើម្បីយល់ច្បាស់ និងវិភាគសេដ្ឋកិច្ចបានល្អ អ្នកធ្វើគោលនយោបាយត្រូវវិភាគទៅ លើប្រព័ន្ធសេដ្ឋកិច្ច និងបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្ន។ • ក-ការប្រែប្រួលសេដ្ឋកិច្ចរយៈពេលខ្លី ៖ សម្តៅទៅលើវដ្តជំនួញ ឬវដ្ដសេដ្ឋកិច្ច។ • វដ្តសេដ្ឋកិច្ចមានធាតុពីរសំខាន់គឺ ការកើនឡើង និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។ • កំឡុងពេលសេដ្ឋកិច្ចមានកំណើនឬរីកលូតលាស់ឡើងគេឃើញផលិតកម្មនិងចំនួនមុខរបរកើនឡើងដែរ។ អ្នកសេដ្ឋកិច្ចវិទូហៅថា ការងើបឡើងវិញនៃផ្នែកសេដ្ឋកិច្ច។ • កំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ គេឃើញថាផលិតកម្ម ប្រាក់ចំណេញ និងមុខរបរចាប់ ផ្តើមធ្លាក់ចុះ។ អ្នកសេដ្ឋកិច្ចវិទូហៅថា ឱនភាពសេដ្ឋកិច្ច។ • ប្រសិនបើការធ្លាក់ចុះសេដ្ឋកិច្ចនេះនៅតែបន្តធ្លាក់ចុះធ្ងាន់ធ្ងររកស្តារមិនចេញ នោះវា នឹងក្លាយជាវិបត្តិសេដ្ឋកិច្ច។ • នៅពេលសុចនាករសេដ្ឋកិច្ចមានការប្រែប្រួល វដ្តសេដ្ឋកិច្ចក៏ប្រែប្រួល ហើយប្រព័ន្ធ សេដ្ឋកិច្ចសាកលមានការប្រែប្រួល នោះទិដ្ឋភាពសេដ្ឋកិច្ចជាតិនីមួយៗក៏មានការប្រែ • ប្រួល។ ការប្រែប្រួលសេដ្ឋកិច្ចរយៈពេលខ្លីនេះ បង្កឲ្យមានឥទ្ធិពលដល់ គោលនយោបាយអប់រំ។

  28. ខ-ការប្រែប្រួលសេដ្ឋកិច្ចរយៈពេលវែង ៖ គឺជាទិដ្ឋភាពធំៗនៃសេដ្ឋកិច្ចជាតិផង និងការវិវត្តិសេដ្ឋកិច្ចពហុជាតិនៃពិភពលោកផង។ • របត់ធំៗនៃសេដ្ឋកិច្ចពិភពលោក ៖ ដំណាក់កាលដំបូងនៃសេដ្ឋកិច្ចសេដ្ឋកិច្ចជាតិនីមួយៗ • -គឺពឹងផ្អែកលើកសិកម្ម និងការបរបាញ់។ យុគសម័យ បែបនេះឈ្មោះថា សេដ្ឋកិច្ចផ្អែកលើកសិកម្ម (Agriculture-base Economy)។ • -នៅពេលក្រោយមកគេឃើញរបៀបរស់នៅរបស់ពលរដ្ឋពឹងផ្អែកលើសម្ភារៈ ទំនើបដោយមានលេចចេញនូវឧស្សាហកម្ម រោងចក្រ ផលិតប្រដាប់ប្រើប្រាស់ផ្សេងៗ។ យុគសម័យនេះឈ្មោះថា សេដ្ឋកិច្ចផ្អែកលើការផលិត (Manufacture-base Economy)។ • -ដំណាក់កាលចុងក្រោយគេឃើញការវិវត្តិនៃសេដ្ឋកិច្ចយ៉ាងលឿនខាងផ្នែក ចំណេះដឹង និងសេវាកម្មពត៌មាន។ ការប្រគូតប្រជែងទីផ្សារត្រូវលេចឡើងក្នុងយុគសម័យនេះឈ្មោះថា សេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងសេវាកម្ម ពត៌មាន​ (Knowledge-base Economy)។

  29. ការប្រែប្រូលសេដ្ឋកិច្ចរយៈពេលវែងនេះ៖មានលេចចេញនូវរូបភាពជាច្រើនដូចជាកំណើនលូតលាស់សេដ្ឋកិច្ចយឺតៗ និងសេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង និងសេវាកម្ម ពត៌មាន ជាហេតុធ្វើឲ្យមានគម្លាត រវាងអ្នកមាន និងអ្នកក្រ។ • ក-ការលូតលាស់សេដ្ឋកិច្ចយឺតៗ ៖ សម្តៅលើលក្ខណៈសេដ្ឋកិច្ចពិភពលោក ចាប់តាំងពីដើមសតវត្ស១៩៧០។ អ្នកជំនាញសេដ្ឋកិច្ចមានហេតុផលជាច្រើន និងមានជំនឿថា និន្នាការនេះនឹងមិនវិលត្រឡប់មកម្តងទៀតទេនាពេលអនាគត។ (GNP)។ • ខ-សេដ្ឋកិច្ចផ្អែកលើការផលិតទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងសេវាកម្ម • ពត៌មាន ៖ ការលូតលាស់សេដ្ឋកិច្ចដំបូងជាពិសេសនៅអឺរ៉ុបបន្ទាប់មកនៅជប៉ុននិងប្រទេស សាំងហ្គាពួរដែលហៅថា “អព្ភូតហេតុនៅអាស៊ី” (Asian Miracle)។ យុគសម័យសេដ្ឋកិច្ចនេះបាននាំឲ្យកើតឡើងនូវរោងចក្រជាច្រើនផលិតយានយន្ត ដែកថែប ម៉ាស៊ីន និងសារធាតុគីមីសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងនាំចេញ។ • ​ ក្នុងដំណាក់កាលនេះវិស័យឧស្សាហកម្មបានធ្លាក់ចុះវិញដូចជានៅទស្សវត្ស១៩៨០ USA មានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងាន់ធ្ធរ។ ប៉ុន្តែក្រោយមកសេដ្ឋកិច្ចនេះបានប្រែខ្លួនមួយរបត់ទៀតគឺជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងសេវាកម្ម ពត៌មាន ដែលលេចចេញនូវមុខរបរ ជាច្រើនដូចជា៖

  30. -សេវាកម្មហិរញ្ញវត្ថុ សេវាកម្មធានារ៉ាប់រង សេវាកម្មទេសចរ និងឧស្សាកម្មបដិ សណ្ឋារកិច្ច។ -និន្នាការសេដ្ឋកិច្ចបែបនេះមានការរីកចម្រើនបច្ចេកវិទ្យាថ្មីៗដូចជា គ្រឿងយន្ត កំព្យុទ័រ និងទូរសាគមនាគមន៍អេឡិចត្រូនិច។ គ-សេដ្ឋកិច្ចសាកលភាវូបនីកម្ម ៖ គឺជានិន្នាការប្រែប្រួលសេដ្ឋកិច្ចរយៈពេលវែងជាប់ទាក់ទងនឹងឥទ្ធិពលនៃសាកលភាវូបនីយកម្ម។ មានន័យថា “ការលូតលាស់សេដ្ឋកិច្ច ជាតិនីមួយៗមិនមានឯករាជ្យទាំងស្រុងឡើយ វាអាស្រ័យទៅលើប្រព័ន្ធសេដ្ឋកិច្ចពិភពលោកទាំងមូល។ -ការប្រើប្រាស់ផលិតផលរួមគ្នា ការធ្វើជំនួញអន្តរជាតិ​។ -ការរីកចម្រើនយ៉ាងលឿននៃវិទ្យាសាស្ត្រកំព្យូទ័រ និងទូរសាគមនាគមន៍ទំនើប។ -ពត៌មាន លុយ និងទិន្នន័យជាច្រើនអាចផ្លាស់ប្តូរចល័តបានរាប់ពាន់គីឡូម៉ែត្រ។ -អ្វីៗដែលគេផលិត និងលក់នៅគ្រប់ទីកន្លែងផ្សេងៗនៃពិភពផែនដីទាំងមូល។ -សាកលភាវូបនីយកម្ម នាំឲ្យលេចចេញនូវការប្រកូតប្រជែងជាអន្តរជាតិ និងបានជំរុញឲ្យមុខជំនួញជាច្រើនលេចឡើង ហើយក៏មានក្ស័យធនផងដែរ។

  31. ឃ-ការជាប់ជំពាក់បំណល់ ៖ ប្រាក់កម្ចីដែលយកការប្រាក់តិច ឬប្រាក់កម្ចីមិនមានយកការ បានចាប់ផ្តើមរីកលូតលាស់ខ្លាំងឡើងនៅក្នុងនិន្នាការសេដ្ឋកិច្ចបច្ចុប្បន្ន ទាំងក្នុងវិស័យឯកជន និងរដ្ឋាភិបាល។ -ការកំចីប្រាក់ពីចំនួនរាប់សិបលានដុល្លា បានពង្រីកខ្លួនដល់រាប់រយរាប់ពាន់លានដុល្លា បានធ្វើឱ្យសេដ្ឋកិច្ចមានការរីកលូតលាស់ និងអភិវឌ្ឍឡើង ។ ឧៈ​ ប្រទេសកម្ពុជាបានខ្ចីប្រាក់បរទេសយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម។ - ការរីកលូតលាស់នៃប្រាក់បំណុលទាំងលក្ខណៈសាជីវកម្ម និងបុគ្គល ត្រូវបានលេចចេញឡើងនូវពេលការប្រើប្រាស់បណ្ណ័ឥណទានធនាគារ និងកំរិតនៃប្រាក់កំចីរបស់ អ្នកប្រើប្រាស់កើនឡើង ។ ឧៈ សហរដ្ឋអាមេរិកបានចំណាយប្រាក់យ៉ាងច្រើនទៅលើការប្រយុទ្ធប្រឆាំង និងភេរវកម្មនិងសកម្មភាពយោធានៅក្រៅប្រទេសរបស់ខ្លួន ។

  32. ង -​ ការគម្លាតរវាងអ្នកមាននិងអ្នកក្រ ៖​ និន្នាការដែលមានកង្វល់ធំបំផុតរបស់ប្រទេសនីមួយៗ គឺការកើនឡើងនូវភាពខុសគ្នានៃប្រាក់ចំណូលរវាងអ្មកមាន និងអ្មកក្រ ។ - ភាពខុសគ្នាបានលេចឡើងនូវបុគ្គលិក ដែលមានចំណេះដឹង និងជំនាញខ្ពស់ ទទួលប្រាក់ខែខ្ពស់ក្នុងសេដ្ឋកិច្ច ។ -បុគ្គលិកដែលមានជំនាញតិចតួច គ្មានឱកាសប្រកួតប្រជែងរកការងារ និងស្ថិតក្នុងស្ថានភាពពិបាកបត់បែន ហើយមានការលំបាក់ក្នុងការរកប្រាក់ចំណូល ។ -​ មនុស្សមានមុខរបរធំស្ថិតនៅជិតមូលធុនហិរញ្ញវត្ថុ មានឱការទទួលឬ រកប្រាក់បានច្រើនជាងមនុស្សដែលនៅទីជនបទដែលខ្វះលទ្ធភាពទាញយកផល ចំណេញពីសេដ្ឋកិច្ចទាំងមូល ។​ គេនិយមប្រើពាក្យថា​ ”អ្នកមានកាន់តែមានឡើង រីឯអ្នកក្រកាន់តែក្រទៅ” ការអភិវឌ្ឍសេដ្ឋកិច្ចបែបនេះ មិនមែនជាការអភិវឌ្ឍប្រកបដោយសមធម៌ ។

  33. ច- អតិផរណា ៖ អតិផរណាសំដៅទៅលើការកើនឡើងនូវតម្លៃដែលមិនអាច គ្រប់គ្រង និងត្រួតពិនិត្យបាន ។ - អតិផរណា បង្ករឱ្យសេដ្ឋកិច្ចចុះខ្សោយ និងរំខានដល់ប្រជាពលរដ្ឋ ។ - បុព្វហេតុរបស់វា មកពីតម្លៃប្រេងសាំងឡើងថ្លៃខ្ពស់នៅទីផ្សារអន្តរជាតិ តម្រូវការម្ហូបអាហរពិភពលោកមានការកើនឡើងខ្លាំង តម្រូវការប្រើប្រាស់ធនធានក្នុងស្រុកកើនឡើងខ្ពស់ សេដ្ឋកិច្ចនិងប្រាក់ដុល្លាសហរដ្ឋអាមេរិកធ្លាក់ចុះ និងបុព្វហេតុផ្សេងៗក្រៅពីនេះទៀត ។ ឆ-សុចនាករសេដ្ឋកិច្ច ៖ ជា​​ឧបករណ៍សំរាប់វិភាគ និងវាស់អំពីកំណើន ឬឱនភាពសេដ្ឋកិច្ច​ ។ -សមាសធាតុសំខាន់ៗនៃសុចនាកររួមមាន ផលិតផលជាតិសរុប (GNP) ដែលជាឧបករណ៍វាស់ទិន្នផលសេដ្ឋកិច្ចសរុបរបស់ប្រទេសជាតិ អត្រានិកម្មភាពដែលជាភាគរយនៃចំនួនមនុស្សពេញកំឡាំងការងារ និងសន្ទស្សន៍​ តំលៃអ្នកប្រើប្រាស់ទំនិញ និងសេវាកម្ម ។ GNP ត្រូវបានវាស់វែងយ៉ាងទៀងទាត់ តាមរយៈស្ថិតិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

  34. និន្នាការសេដ្ឋកិច្ច និងគោលនយោបាយអប់រំ អ្នកធ្វើគោលនយោបាយអប់រំ និងមេដឹកនាំអប់រំ ត្រូវពិនិត្យលើវដ្ដនៃសេដ្ឋកិច្ចនិងការវិភាគមជ្ឈដ្ឋានសេដ្ឋកិច្ចតាមរយៈសុចនាករ និងប្រើប្រាស់វិធីផ្សេងទៀតដើម្បីយល់ដឹងពី ការប្រែប្រួលសេដ្ឋកិច្ចនេះ ។ - ប្រភពសំខាន់ក្នុងការទទួលបានចំណេះលើរឿងនេះគឺប្រព័ន្ធពត៌មានបែប បោះពុម្ភផ្សាយ ចាក់ផ្សាយ និងអេឡិចត្រូនិចក្នុងទំព័រសេដ្ឋកិច្ច ។​ - មេដឹកនាំអប់រំត្រូវដឹងថាការកើនឡើងប្រាក់ចំណូលជាតិនោះជាប់ទាក់ទងវដ្ដជំនួញ ឬសេដ្ឋកិច្ចដែលជាមូលនិធិយ៉ាងសំខាន់សំរាប់ការអប់រំសាធារណៈ ។ - កំណើនសេដ្ឋកិច្ចជាតិអាចកំណត់ទ្រង់ទ្រាយដល់ការអប់រំសាធារណៈ ដូច្នេះមេដឹកនាំអប់រំត្រូវតែចូលរួមបង្កើតសំណើរសុំគោលនយោបាយអប់រំ ។ - និន្នាការប្រែប្រួលសេដ្ឋកិច្ចនាំឱ្យការអប់រំរបស់សាលារៀនរហូតដល់ សាកលវិទ្យាល័យ ត្រូវបង្កើនការផ្គត់ផ្គង និងប្រភេទជំនាញអាជីពដល់ពលរដ្ឋក្នុងសង្គម​ បំពេញតម្រូវការទីផ្សាពលកម្ម និងធ្វើការវិនិយោគអប់រំសំរា​ប់បំពេញ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចកំពុងប្រឈមមុខ ។

  35. ១-ហេតុអ្វីបានជាអ្នកធ្វើគោលនយោបាយអប់រំត្រូវវិភាគលើនិន្នាការប្រែប្រួលសេដ្ឋកិច្ច? ១-ហេតុអ្វីបានជាអ្នកធ្វើគោលនយោបាយអប់រំត្រូវវិភាគលើនិន្នាការប្រែប្រួលសេដ្ឋកិច្ច? ២-តើសេដ្ឋកិច្ចមានការរីកលូតលាស់ជាប៉ុន្មានដំណាក់កាល? ៣-ចូរពន្យល់ពីការប្រែប្រួលសេដ្ឋកិច្ចរយៈពេលខ្លី? ៤-ចូរពន្យល់ពីការប្រែប្រួលសេដ្ឋកិច្ចរយៈពេលវែង? ៥-ដូចម្តេចដែលហៅថាសេដ្ឋកិច្ចភាវូបនីយកម្ម? ៦-ដូចម្តេចដែលហៅថាការរីកលូតសាស់សេដ្ឋកិច្ចយឺតៗ? ៧-ការប្រែប្រួលសេដ្ឋកិច្ចផ្អែកលើការផលិតទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងសេវាកម្ម ពត៌មាន តើនៅក្នុងសង្គមមានការផ្លាស់ប្តូរអ្វីខ្លះ? ៨-ចូរឲ្យនិយមន័យនៃពាក្យសុចនាករសេដ្ឋកិច្ច (GNP) ? ៩-ការយល់ដឹងពីការប្រែប្រួលសេដ្ឋកិច្ចតើមានសារៈសំខាន់អ្វីខ្លះដល់អ្នកវិភាគគោលនយោបានអប់ំរំ? ១០-ការរីកសាយនៃសេដ្ឋកិច្ចមុនដំបូងនៅឯណា និងបន្តរហូតដល់តំបន់ណា ប្រទេសណា? សំណួរ

  36. ២-និន្នាការប្រជាសាស្រ្ត និងគោលនយោបាយអប់រំ • ១-សេចក្តីផ្តើម៖ • លក្ខណៈប្រជាសាស្រ្តគឺការប្រមូលផ្តុំ ក្រុមសង្គម ដោយរាប់បញ្ចូលនូវភាពផ្សេងៗគ្នានៃក្រុមកុលសម្ព័ន្ធ ជាតិសាសន៍ ​ ភេទ ជំនឿ សាសនា ទួនាទីសង្គម និងស្ថានភាពនៃ • លក្ខខ័ណ្ឌជីវិតរស់នៅតាមរយៈការវាស់វែងដោយសុចនាករ។ • ចំណេះដឹងស្តីពីប្រជាសាស្ត្រជួយឲ្យអ្នកធ្វើគោលនយោបាយអប់រំដឹងថា ក្រុមមនុស្ស ផ្សេងគ្នាមានតម្លៃអប់រំខុសៗគ្នា មានតម្រូវការផ្សេងគ្នា។ • ការបែងចែកសេវាអប់រំ មិនមានលក្ខណៈស្មើភាពគ្នាទេ ព្រោះក្រុមវប្បធម៌ និងឋានៈសង្គមផ្សេងគ្នាបុព្វហេតុអប់រំ និងមានបុព្វសិទ្ធិអប់រំផ្សេងគ្នា។ • ចំនួនប្រជាជន ភូមិសាស្រ្ត និងវប្បធម៌ ជាចរិតលក្ខណៈសម្រាប់ការវិភាគោលនយោ បាយអប់រំហើយអ្នកធ្វើគោលនយោបាយអប់រំគួរតែពិចារណាទៅលើនិន្នាការប្រជាសាស្ត្រ នេះ។

  37. ២-និយមន័យប្រជាសាស្រ្ត ៖ • ប្រជាសាស្រ្តជាការសិក្សាបែបវិទ្យាសាស្រ្ត អំពីចរិតលក្ខណៈនៃចំនួនប្រជាជន និងវិធីដែលវាប្រែប្រួលគ្រប់ពេលវេលា និងផ្តោតសំខាន់ទៅលើទំហំ រចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ចំនួនប្រជាជន។ • ប្រជាសាស្ត្រជាទូទៅ​វាទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងចរិតលក្ខណៈនៃចំនួនប្រជាជនជាក់លាក់ ដូចជាចំនួនប្រជាជនសរុប ចំនួនស្រី ចំនួ​នប្រុស ចំនួនកុមារ ធ្វើការកត់ត្រា និងវិភាគពត៌មានស្តីពីទំហំប្រជាជន តម្រង់នៃការរីកលូតលាស់ បំណែងចែកអាយុ ទិន្នន័យ និងរបាយដង់ស៊ីតេប្រជាជន។ • ប្រជាសាស្រ្តជាការសិក្សាអំពីការប្រែប្រួលចំនួនកំណើត មរណៈ ជម្ងឺ កុមារ មនុស្សពេញវ័យ មនុស្សចាស់ជារា ដោយសុចនាករច្បាស់លាស់។ • ប្រជាសាស្រ្តមានសារៈសំខាន់ណាស់សម្រាប់ធ្វើផែនការអភិវឌ្ឍការអប់រំ និងវិស័យ ផ្សេងទៀតជាពិសេសការអភិវឌ្ឍគោលនយោបាយសាធារណៈ។ • សមាសធាតុសំខាន់នៃប្រជាសាស្រ្តរួមមានចំនួនប្រជាជនតាមក្រុមអាយុ អន្តោប្រវេសន៍ ការបំលាស់ទីរស់នៅរបស់ប្រជាជន និងការប្រែប្រួលជីវិតគ្រួសារ។

  38. ៣-ចំនួនប្រជាជនតាមអាយុ៖៣-ចំនួនប្រជាជនតាមអាយុ៖ • អ្នកវិភាគគោលនយោបាយអប់រំត្រូវយកចិត្តទុកដាក់លើការបែងចែកចំនួនប្រជាជនតាមក្រុមអាយុ និងអាយុកាលមធ្យមរបស់ប្រជាជន ជាពិសេសការរីកចម្រើននៃអត្រាកំណើតរបស់ទារក។ • តាមការអង្កេតចលនានៃប្រជាជនក្នុងឆ្នាំ ១៩៦២ ប្រជាជនកម្ពុជាមានចំនួនជាង​៦លាននាក់។ ប៉ុន្តែយោងតាមការជំរឿននៅឆ្នាំ១៩៩៨ បានបង្ហាញថា ប្រជាជនកម្ពុជាមាន ចំនួន១១.៤ លាននាក់ក្នុងនោះស្ត្រីមានចំនួន ៥១.៧៨ភាគរយនៃចំនួនប្រជាជនសរុប។ • ចំនួនកុមារក្រោមអាយុ១៨ឆ្នាំមានចំនួន៥១.៧ភាគរយនៃចំនួនប្រជាជនសរុប។ ចំនួនកុមារកើនឡើងដោយសារការបំលាស់ទីលំនៅ អន្តោប្រវេសន៍ ការរៀបអាពាហ៍ពិពាហ៍ឆាប់រហ័ស ។ • អាយុកាលរស់នៅរបស់ប្រជាជន អាស្រ័យទៅលើការថែទាំ សុខភាព ការទទួលទានចំណីអាហារ ការកំសាន្ដ និងបន្ទុកការងារប្រចាំថ្ងៃ ។ ប្រទេសកំពុងអភិវឌ្ឍមានកំណើន លូតលាស់ចំនួនប្រជាជនខ្ពស់ជាងប្រទេសអភិវឌ្ឍ ។

  39. បំណែងចែកអាយុរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានអភិវឌ្ឍឡើងដោយការធ្វើជំរឿនក្នុងឆ្នាំ២០០៨បំណែងចែកអាយុរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានអភិវឌ្ឍឡើងដោយការធ្វើជំរឿនក្នុងឆ្នាំ២០០៨

  40. ៤-អន្តោប្រវេសន៍ និងការបំលាស់ទីរស់នៅ ៖ • ចំនួនប្រជាជនកើនឡើង ជាលទ្ធផលចេញពីចំនួនអន្តោប្រវេសន៍ស្របច្បាប់ និងខុស ច្បាប់។ ឧ.USA និងប្រទេសបារាំងមានចំនួនច្រើនជាងគេលើពិភពលោក។ • ចំនួនប្រជាជនមករស់នៅទីក្រុង និងជាយក្រុងកាន់តែមានចំនួនច្រើន • អ្នកវិភាគគោលនយោបាយអប់រំត្រូវគិតពីចលនាបំលាស់ទីរបស់ប្រជាជនរស់នៅក្នុង តំបន់ផ្សេងគ្នានេះ និងតាមដានទៅនឹងដង់ស៊ីតេនៃការកើនឡើង ដែលរស់នៅទីក្រុង ទីប្រជុំជន និងទីជនបទ និងល្បាយប្រជាជននៃជាតិពន្ធុផ្សេងទៀត។ • ពីសេសចំនួនកុមារដែលចេញពីអន្តោប្រវេសន៍ និងការបំលាស់ទីរស់នៅ។ • អ្នកសិក្សានិន្នាការប្រែប្រួលប្រជាសាស្ត្រ ក្នុងគោលបំណងដើម្បីបំពេញការសាងសង់សាលារៀន និងការផ្គត់ផ្គង់ការអប់រំប្រកបដោយបញ្ញាញាណ។

  41. ៥-ការកើនឡើងនូវភាពផ្សេងៗគ្នា៖៥-ការកើនឡើងនូវភាពផ្សេងៗគ្នា៖ • ការកើនឡើងនូវភាពផ្សេងៗពីគ្នានៃជនជាតិក្នុងប្រទេសមួយបណ្តាលមកពីចំនួន អន្តោប្រវេសន៍ និងអត្រាកំណើតនៃក្រុមជនជាតិខុសៗគ្នា ដែលនាំឲ្យមានភាពផ្សេងៗ ពីគ្នាខាងជាតិសាសន៍ ពណ៌សម្បុរ ភាសា ជំនឿ និងសាសនា។ • ក្រុមមនុស្សផ្សេងៗគ្នាមានការចិញ្ចឹមជីវិតផ្សេងគ្នា ដែលនាំឲ្យពួកគេមានបំណិនជីវិត ក៏ផ្សេងគ្នា។ • ប្រជាជនរស់នៅ តាមជនបទ ទីប្រជុំជន តំបន់ភ្នំ ព្រំដែន ខ្ពង់រាប និងតំបន់ទំនាប ​ • កណ្តាល មានការរីកលូតលាស់ព្រមគ្នា ប៉ុន្តែទំនៀមទំលាប់ ជំនឿ ភាសា វប្បធម៌ និងចំនួនកុលសម្ព័ន្ធដទៃពីគ្នាដែរ។ • អ្នកវិភាគគោលនយោបាយអប់រំត្រូវពិចារណា និងទទួលយកនូវភាពដទៃពីគ្នានេះ ពីព្រោះកម្មវិធីសិក្សាអប់រំលើមុខវិជ្ជាខ្លះ ដូចជាសាសនា ប្រវត្តិសាស្ត្រជាដើម។ • ឧ.ប្រទេសកម្ពុជា ថ្វីត្បិតតែមិនមានជំនឿសាសនាខុសគ្នាច្រើនយ៉ាណាក៏ដោយ ប៉ុន្តែចំនួនក្រុមជនជាតិភាគតិច និងប្រភេទតំបន់ភូមិសាស្ត្រ ទំនៀមទំលាប់មានលក្ខណៈខុសគ្នា។

  42. ៤-ការប្រែប្រួលជីវិតគ្រួសារ៖៤-ការប្រែប្រួលជីវិតគ្រួសារ៖ • ការយល់ដឹងអំពីការប្រែប្រួលជីវិតគ្រួសារនេះប្រៀបដូចជាគ្រឿងបំភ្លឺ និងជាប្រយោជន៍សម្រាប់អ្នកធ្វើគោលនយោបាយអប់រំ។ • ការប្រែប្រួលជីវិតគ្រួសារគេផ្តោតសំខាន់ទៅលើរបៀបរបបរស់នៅ និងការរៀបចំគ្រួសារនីមួយៗ។ ដូចជាតម្លៃគ្រួសារ, អត្រាកំណើតទារក, ចំណុចភាពខុសគ្នានៃគ្រួសារ ក្រីក្រ, ការឆាប់រៀបការ ឬយូរពេករបស់ស្រ្តី, អត្រាឆាប់មានផ្ទៃពោះ, អត្រាកំណើន អាពាហ៍ពិពាហ៍របស់ស្រី ឬបុរសដែលមានកូនក្នុងបន្ទុក និងគួរស្រករដែលមិនបាច់ រៀបការ និងការលែងលះគ្នា និងគ្រួសារទៅធ្វើការនៅទីកន្លែងឆ្ងាយ។ • គ្រួសារមិនបានចំណាយពេលនៅជាមួយគ្នាកំពុងកើនឡើងដូចជាទីក្រុង។ កុមារចេញពីគ្រួសារក្រីក្រ និងអ្នកមាន, បោះបង់ចោលការសិក្សា, អំពើពាលាជាដើម។ • អ្នកវិទ្យាសាស្ត្រសង្គមមើលឃើញថាៈ ការលែងលះគ្នា និងការបែកផ្លូវគ្នាមានការកើនឡើងច្រើនជាងមុន។ដូច្នេះរបៀបរបបជីវិតរបស់ពួកគេកំពុងប្រែប្រួលយ៉ាងលឿន។ • បទពិសោធន៍កុមារនៅទសវត្ស១៩៨០ ខុសពីបទពិសោធន៍ស្តីពីកុមារនាពេលបច្ចុប្បន្ន និងជាការឆ្លុះបញ្ចាំងអំពីការប្រែប្រួលកុមារនៅឆ្នាំ២០២០។

  43. ២-និន្នាការប្រជាសាស្ត្រ និងគោលនយោបាយអប់រំ • អ្នកដែលមិនបានតាមដាន និងយកចិត្តទុកដាក់លើនិន្នាការប្រែប្រួលនេះ វានឹងប្រឈម មុខទៅនឹងហានិភ័យក្នុងការអស់សង្ឃឹម និងមានគំនិតមិនទាន់សម័យនៅក្នុងគោលនយោនបាយអប់រំ។ • និន្នាការប្រជាសាស្ត្របង្ហាញថា ភារកិច្ចរបស់សាលារៀនសាធារណៈកាន់តែលំបាក់កើនឡើង ពីព្រោះចំនួនកុមារភាគច្រើនជាគ្រួសារក្រីក្រ អាហារូបត្ថម្ភ និងការថែទាំសុខភាពមិនគ្រប់គ្រាន់។ • កុមារត្រូវការអប់រំ និងតម្រូវការសង្គមពិសេស ដូចជាតម្រូវការ កម្មវិធីសិក្សា ភាសាអង់គ្លេស កម្មវិធីបំពាក់បំប៉នកុមារបន្ថែម។ កុមារមានបញ្ហាសីលធម៌ និងមានអំពើហិង្សា ក្នុង និងក្រៅសាលារៀន។ ដូចជាសិស្សមិនគោរពគ្រូ រហូតដល់ប្រើហិង្សាលើគ្រូ និងបុគ្គលិករដ្ឋបាលអប់រំ។ • គោលនយោបាយអប់រំ ផ្តល់ឱកាសកុមារចូលរៀនយ៉ាងតិចត្រឹមថ្នាក់ទី៩ និងកាត់បន្ថយអត្រាបោះបង់ចោលការសិក្សា និងអត្រាត្រួតថ្នាក់។

  44. ការប្រែប្រួលប្រជាសាស្ត្រ មេដឹកនាំអប់រំវៃឆ្លាត ត្រូវអានអត្ថបទសារពត៌មាន ទស្សនាវដី ព្រឹត្តិបត្រពត៌មាន ស្តាប់វិទ្យុ មើលទូរទស្សន៍ និងចូលរួមសិក្ខាសាលាឲ្យបានញឹកញាប់។ • រដ្ឋាភិបាលត្រូវបំពេញជំរើសជាច្រើន ដូចជាកសាងសាលា ជ្រើសរើសគ្រូបង្រៀន • បំពាក់សម្ភារៈសិក្សា និងធនធានអប់រំផ្សេងទៀត។ • មេដឹកនាំសាលារៀនក៏ត្រូវដឹងពីនិន្នាការប្រែប្រួលប្រជាសាស្ត្រទាំងនៅ​ក្នុងកម្រិតជាតិទាំងមូល និងកម្រិតតំបន់ភូមិសាស្ត្ររស់នៅរបស់ខ្លួនថែមទៀត។ សំណួរ ១-តើការសិក្សាអំពីនិន្នាការប្រែប្រួលប្រជាសាស្ត្រមានសារៈសំខាន់អ្វីខ្លះដល់អ្នកធ្វើគោលនយោបាយអប់រំ? ២-តើអ្នកធ្វើគោលនយោបាយអប់រំត្រូវគិតទៅលើកត្តាអ្វីខ្លះនៃការប្រែប្រួលជីវិតគ្រួសារ? ៣- តើនៅប្រទេសណាខ្លះដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេ? ៤-ដើម្បីតាមដាននូវការប្រែប្រួលនៃប្រជាសាស្ត្រ តើមេដឹកនាំ ឬអ្នកជំនាញខាងគោលនយោបាយត្រូវស្វែងយល់តាមវិធីណាខ្លះ? ៥-តើរដ្ឋាភិបាលត្រូវបំពេញតម្រូវការអ្វីខ្លះដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ?

  45. ៣-និន្នាការនយោបាយ និងគោលនយោបាយអប់រំ • មជ្ឈដ្ឋានសេដ្ឋកិច្ច និងប្រជាសាស្ត្រមានសារៈសំខាន់នៅក្នុងគោលនយោបាយអប់រំដែលយើងបានសិក្សារូចមកហើយ ប៉ុនែ្តកាប្រែប្រួលនយោបាយក៏មានសារៈសំខាន់ដែរ អ្នកគោលនយោបាយ និងអ្នកដឹកនាំត្រូវយកចិត្តទុកដាក់ដើម្បីសម្រេចចិត្តខាងគោលនយោបាយអប់រំ និងជំរើសតម្លៃ​ តួនាទីអប់រំ។ • ​ នយោបាយមានឥទ្ធិពលដល់ការកំណត់ទ្រង់ទ្រាយ ខ្លឹមសារ និងតម្លៃអប់រំ ពីព្រោះ ខ្លឹម​សារនៃការអប់រំតែងតែស្របទៅនឹងចរន្ត បន្ទាត់ ប្រព័ន្ធ និងមនោគមន៍វិជ្ជានយោបាយ។ • បញ្ញត្តិនយោបាយៈ • លោកប្លាតុង “នយោបាយជាសិល្បៈដឹកនាំមនុស្សឲ្យមានការយល់ព្រម សុខចិត្ត សុខកាយ” ។ • លោកNiccoloMachialliថា “ នយោបាយគ្មានអ្វីក្រៅពីការតស៊ូដើម្បីអំណាចតែប៉ុណ្ណោះ។ មនុស្សស្រេកឃ្លានអំណាច ហើយគេតែងតែចង់បានអំណាចនោះទៀតមិន លែង”។ • លោកលេនីន ថា “នយោបាយគឺជាប្រលូកនៅក្នុងកិច្ចការរបស់រដ្ឋ គឺជាការកំណត់ទិសដៅដឹកនាំរដ្ឋ ឬជាការកំណត់ទិសដៅលើទម្រង់ការកំណត់បញ្ហារដ្ឋ និងការបី បាច់ថែរក្សាកិច្ចការរបស់រដ្ឋ”។

  46. អារីស្តូត ជាបិតាវិទ្យាសាស្ត្រនយោបាយបានពោលថា “នយោបាយជាវិទ្យា សាស្ត្រស្តីពីភាពថ្កុំថ្កើន ភាពសម្បូរសប្យាយរបស់មនុស្ស និងបុរីរដ្ឋទាំងអស់”។ លោក Montesquieu ថា “នយោបាយជាមុខងាររបស់រដ្ឋាភិបាលដែលទាក់ទងនឹងអង្គនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងនីតិតុលាការ”។ លោក Jean Bodinថា”នយោបាយជាការរៀបចំនៃស្ថាប័ននានាក្នុងក្នុងការ ទំនាក់ទំនងជាមួយនឹងច្បាប់”។ តាមវចនានុក្រុម Essential Englis “នយោបាយគឺជាសកម្មភាពទាំងឡាយ ដែលមនុស្សប្រើប្រាស់ដើម្បីសម្រេចនូវអំណាចនៃប្រទេសមួយ សង្គមមួយ អង្គភាព មួយ ឬស្ថាប័នមួយ”។ តាមវចនានុក្រុមសម្តេចព្រះសង្ឃរាជ ជូន ណាត ”នយោបាយ < នយ​+ ឧបាយ មានន័យថា ឧបាយក្នុងការណែនាំ, កលល្បិច, មេគំនិតដែលគេផ្តើមឡើង ដើម្បីដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះ យ៉ាងនោះ, កិច្ចការដែលទាក់ទង ដោយការគ្រប់គ្រងរដ្ឋ”។

  47. គោលបំណងនយោបាយៈ អ្នកធ្វើនយោបាយក្នុងគោលបំណងគឺដើម្បីភាពថ្កុំថ្កើន សម្បូរសប្បាយរបស់រដ្ឋ-បុរីទាំងមូល និងសុភមង្គលសង្គមទាំងមូល។ • កម្ពុជាធ្លាប់ឆ្លងកាត់មនោគមន៍វិជ្ជានយោបាយជាច្រើនជំនាន់ពិបាករកថ្នាំព្យាបាល ណាស់គឺស្មារតីរបស់ប្រជាជនមានការឈឺចាប់ និងស្អប់ខ្ពើម ព្រោះកម្ពុជាគ្រោះថ្នាក់ បំផ្លិចបំផ្លាញនូវសេដ្ឋកិច្ច វប្បធម៌ និងសណ្តាប់ធ្នាប់សង្គម។ • អារីស្តូតពោលថា “មនុស្សជាសត្វចេះធ្វើនយោបាយតាមធម្មជាតិរបស់ខ្លួន” • ក្នុងនាមជាម្ចាស់វាសនា ប្រទេសជាតិ ត្រូវស្គាល់ពីទីតាំងតួនាទីពិត​ ឬសមត្ថភាព ការ ពិតនយោបាយពុំមែនជាអ្វីអាក្រក់នោះទេ វាជាអ្វីដែលមានមហិទ្ធិរិទ្ធខ្លាំងក្លា និងមាន ជំហរអព្យាក្រឹត ដែលអាស្រ័យលើអ្នកប្រើវា មានសមត្ថភាពដឹកនាំវាមកបម្រើ ឬបើគ្មាន សមត្ថភាពវានឹងបំផ្លាញយើងវិញ។ • របបនយោបាយៈ របបនយោបាយគឺជាមធ្យោបាយ និងវិធីសាស្ត្រដែលរដ្ឋអំណាច បានប្រើប្រាស់ជាជំនួយក្នុងការដឹកនាំប្រទេស និងគ្រប់គ្រងសង្គម។ របបនយោបាយមានទម្រង់ជាច្រើន ប៉ុន្តែ គេបានអនុវត្តជាទូទៅក្នុងប្រទេសត្រូវបានគេបែងចែកជាទិស ដៅបីធំៗគឺៈ ១-របបផ្តាច់ការ, ២-របបអាជ្ញាព្រឹត្តិ, ៣-របបប្រជាធិបតេយ្យ។

  48. របបប្រជាធិបតេយ្យ Democratic state ប្រជាជន គឺជាប្រភពនៃអំណាចក្នុងសង្គម។ សិទ្ធិសេរីភាពប្រជាពលរដ្ឋទាំងអស់ត្រូវបានរដ្ឋធានា។ អង្គការរដ្ឋអំណាចសំខាន់ៗត្រូវបានជ្រើសរើសតាម រយៈបោះឆ្នោតសេរី និងប្រជាធិបតេយ្យ។ របបផ្តាច់ការ Totalitarian state អំណាចរដ្ឋត្រួតត្រាលើសង្គម ទាំងស្រុងយ៉ាងតឹងរឹងជាមួយ អំពើហិង្សា ប្រជាពលរដ្ឋគ្មានអំណាចអ្វីទាំងអស់ ហើយសិទ្ធ និងសេរីភាពត្រូវបានបំបាត់ចោល។ ឧ.សូម្បីតែមនោសញ្ចេតនា ក៏មិនអនុញ្ញាតិឲ្យមានផង។ របបអាជ្ញាព្រឹត្តិ Authoritarian state អំណាចរដ្ឋត្រួតពិនិត្យយ៉ាងតឹងរឹងតែងបំផុតលើផ្នែកមួយ ចំនួន(ផ្នែកនយោបាយ សន្តិសុខសណ្តាប់ធ្នាប់។ល។) ប្រជាពលរដ្ឋគ្មានអំណាចអ្វីទាំងអស់ ចំណែកសិទ្ធ និងសេរីភាពត្រូវបានកំណត់។

  49. អំណាចផ្តាច់ការនិយម Totalitarianism ជាតិនិយម សង្គមនិយមផ្តាច់ការ Nazism National Sociallism Totalitarianism កុំម្មុយនីស្តផ្តាច់ការ (សង្គមនិយម) USSR (1922-1991) ពិសេសក្នុងកំឡុងពេលដឹកនាំរបស់លោក ស្តាលីន (១៩៣០ ដល់ ដើមឆ្នាំ ១៩៥០) របបហ៊ីត្លែររបស់អាឡឺម៉ង់ (១៩៣៣ ដល ១៩៤៥)

  50. របបអាជ្ញាព្រឹត្តិ Authoritarian Regime គឺជារបបនយោបាយមួយដែលអំណាចគ្រប់ គ្រងក្តាប់យ៉ាងណែនក្នុងដៃមេដឹកនាំតែម្នាក់គាត់។ • លក្ខណៈសម្គាល់ៈ • - មេដឹកនាំចូលចិត្តបង្ហាញនូវអំណាច និងដឹកនាំរបៀបបញ្ជា ដាច់ខាត។ • - មិនឲ្យមានប្រតិកម្មតវ៉ា ឬទាមទារ និងប្រឆាំងខ្លួនឡើយ។ • - គំរាមកំហែង បិទសិទ្ធិសេរីភាព បង្ខំឲ្យធ្វើការហួសកម្លាំង • - ការបែងចែកឋានៈរវាងមេដឹកនាំ​ និងកូនចៅ • - ឲ្យតម្លៃទៅលើអ្នកមានអំណាច ឬតួនាទី • - ចាត់ទុករាល់ទស្សនៈរបស់ខ្លួនត្រឹមត្រូវគ្រប់កាលៈទេសៈ • - ព្យាយាមលាក់បំបាំងភាពទន់ខ្សោយរបស់ខ្លួន ហើយសម្តែងភាពអស្ចារ្យឲ្យគេកោតខ្លាច។ គ្រប់អំណាចទាំងអស់របស់រដ្ឋបានប្រែក្លាយទៅជាកម្មសិទ្ធិរបស់អ្នកដឹកនាំ ឬបក្សដឹកនាំតែមួយគត់ ពិសេសនៅក្នុងទស្សវត្សទី៣០ នៃសតវត្សទី២០។

More Related