680 likes | 2.34k Views
ជំពូក ៥. ឥទ្ធិពលនៃសារធាតុចិញ្ចឹមលើការលូតលាស់របស់រុក្ខជាតិ. ១ . សារធាត ុ ចិញ្ចឹមសំខាន់ៗ ( Major elements ). សារធាតុចិញ្ចឹមសំខាន់ៗចែកចេញជាពីរក្រុមគឺៈ ម៉ាក្រូធាតុ (Macro/major elements) B. មីក្រូធាតុ (Micro/minor elements). A. ម៉ាក្រូធាតុសំខាន់ៗ( Major elements ).
E N D
ជំពូក ៥ ឥទ្ធិពលនៃសារធាតុចិញ្ចឹមលើការលូតលាស់របស់រុក្ខជាតិ
១.សារធាតុចិញ្ចឹមសំខាន់ៗ(Major elements) • សារធាតុចិញ្ចឹមសំខាន់ៗចែកចេញជាពីរក្រុមគឺៈ • ម៉ាក្រូធាតុ (Macro/major elements) B. មីក្រូធាតុ (Micro/minor elements)
A. ម៉ាក្រូធាតុសំខាន់ៗ(Major elements) • ម៉ាក្រូធាតុសំខាន់ៗដែលរុក្ខជាតិត្រូវការក្នុងចំនួនច្រើនមាន ៩ធាតុគឺ • C (Carbon) • H (Hydrogen) • O (Oxygen) • N (Nitrogen) • P (Phosphorus) • K (Potassium) • Ca (Calcium) • Mg (Magnesium) • S (Sulfur) មាននៅក្នុងបរិយាកាស និងទឹក មាននៅក្នុងដី
B. មីក្រូធាតុសំខាន់ៗ(Minor elements) • មីក្រូធាតុសំខាន់ៗដែលរុក្ខជាតិត្រូវការក្នុងចំនួនច្រើនមាន ៧ធាតុគឺ • Fe (Iron) • Mn (Manganese) • B (Boron) • Mo (Molybdenum) • Cu (Copper) • Zn (Zinc) • Cl (Chlorine) មាននៅក្នុងដី
២. ការខ្វះសារធាតុចិញ្ចឹម (Nutrient deficiencies)
អាសូត (N deficiency) • អាសូតជាធាតុផ្សំមួយនៃសមាសធាតុសំខាន់ដូចជា ក្លរ៉ូភីល អ័រម៉ូន អាស៊ីតអាមីណេ ប្រូតូប្លាស ប្រូតេអ៊ីន អង់ស៊ីម និងវីតាមីន • កង្វះអាសូតធ្វើអោយរុក្ខជាតិ តឿ ក្រិន ស្លឹក និងទ្រនុងស្លឹកឡើង ព៌ណព្រលែត ឬលឿង បន្ទាប់មកស្លឹកប្រែព៌ណទៅជាលឿងទុំ ឬ ព៌ណកាហ្វេ ហើយងាប់និងជ្រុះតែម្តង • សញ្ញាកង្វះអាសូតជាដំបូងគេសង្កេតឃើញកើតឡើងលើស្លឹក ចាស់ៗ រួចបន្តទៅស្លឹកខ្ចីទៀត
អាសូត (ត) • ចំពោះដំណាំស្រូវកង្វះជាតិអាសូតធ្វើអោយ • ស្រូវដុះរេញៗ • ការបែកគុម្ពថយចុះ • ស្លឹកឡើងរឹង ហើយមានព៌ណលឿង • ដើម្បីកែលំអបញ្ហាកង្វះអាសូត យើងអាចប្រើជីបំប៉នដែលមានអាសូតច្រើនដូចជា អាម៉ូញ៉ូមនីត្រាត ឬ Urea ជាដើម
ផូស្វ័រ (P deficiency) • P មានតួនាទីធ្វើអោយជាលិកា និងពេញវ័យដោយវាជួយបង្កើតណ្វៃយ៉ូ និងជួយធ្វើចំណែកកោសិកា ជួយដល់ការលូតលាស់ឬស • រុក្ខជាតិដែលមានអាយុតិចស្រូបយក P ច្រើនជាងរុក្ខជាតិអាយុចាស់ • រុក្ខជាតិខ្វះ P មានការលូតលាស់យឺត និងក្រពេញវ័យ
ផូស្វ័រ (ត) • សញ្ញាខ្វះជាតិ P គឺ • រុក្ខជាតិដុះរេញៗ • ស្លឹកឡើងព៌ណបៃតងក្រម៉ៅ មិនភ្លឺដូចស្លឹកធម្មតា • ស្លឹកមានរាងតូចខុសធម្មតា ហើយឆាប់ជ្រុះ • ដើមមិនថ្លោស • ប្រព័ន្ធឬសមានការលូតលាស់យឺត • ពន្យាការចេញផ្លែផ្កា
ផូស្វ័រ (ត) • ចំពោះដំណាំស្រូវ កង្វះ P ធ្វើអោយ • មានការបែកគុម្ពតិច • ការលូតលាស់យឺត • ដាក់គ្រាប់តិច • ស្លឹកមានព៌ណបៃតងចាស់ ជួនកាលស្លឹកខាងក្រោមទៅជាព៌ណទឹកក្រូច ឬ ព៌ណក្រហមស្វាយ • កង្វះ P អាចកើតមានឡើងនៅលើដីអាស៊ីតខ្លាំង ដីស៊ុលផាតអាស៊ីត និងដីអាល់កាឡាំង • ដីដែលខ្វះ P អាចកែប្រែបានដោយបាចជី ឌីអាម៉ូញ៉ូមផូស្វាត(NH4)2PO4និងប្រើប្រាស់ជីសរីរាង្គ។
ប៉ូតាស្យូម (K deficiency) • ប៉ូតាស្យូមជាធាតុសំខាន់ដែលដើរតួជាកត្តាលីករក្នុងការបង្កើតជាតិម្ស៉ៅ បំលែងជាតិម្ស៉ៅទៅជាស្ករ និងចូលរួមក្នុងដំណើររស្មីសំយោគ • វាមានតួនាទីសំខាន់ក្នុងការបើក និងបិទរន្ធស្តូម៉ាតរបស់ស្លឹក ជួយសំរបសំរួល និងបង្កើនប្រតិកម្មសំយោគម្ស៉ៅអាមីដុង និងចូលរួមក្នុងសកម្មភាពរបស់អង់ស៊ីម ជាង ៤០។
ប៉ូតាស្យូម (ត) • សញ្ញាកង្វះធាតុ K ធ្វើអោយ • ស្លឹកឡើងលឿងនៅជាយខាង និង សសៃវែននៃស្លឹក • ស្លឹកមានព៌ណស្រអាប់ អុចៗ និងរមូរ • ជួនកាលនៅចន្លោះសសៃវែនមានស្នាមខ្លោច (necrosis) • កង្វះប៉ូតាស្យូមចាប់ផ្តើមនៅលើស្លឹកចាស់រួចបន្តទៅស្លឹកខ្ចី • ក្រោយមកស្លឹកក្លាយទៅជាព៌ណទង់ដែងហើយងាប់តែម្តង • ឬសលូតលាស់មិនបានល្អ ចំណែកឬសរយាងអាចលូតលាស់បានចំពោះតែឬសដែលនៅជាប់ឬសកែវប៉ុណ្ណោះ។
ប៉ូតាស្យូម (ត) • កង្វះធាតុ K អាចកែប្រែបានដោយប្រើប្រាស់ជីប៉ូតាស្យូម • កង្វះប៉ូតាស្យូមច្រើនកើតនៅលើដីខ្សាច់ ដីគ្រួស និងដីឥដ្ឋ។
ប័រ ( B deficiency) • តួនាទីរបស់ ប័រៈ • ធ្វើចំណែកកោសិកា • បង្កើនសកម្មភាពស្ករ និង កាល់ស្យូម • ចូលរួមក្នុងការធ្វើអោយមានស្ថេរភាពភ្នាសកោសិកា • ចូលរួមក្នុងប្រតិកម្មមេតាបូលីស • សំយោគប្រូតេអ៊ីន • បង្កើតភ្នាសកោសិកា និងគ្រាប់
ប័រ (ត) • កង្វះធាតុ ប័រធ្វើអោយ • ចំណុចលូតលាស់របស់រុក្ខជាតិងាប់ • ស្លឹកឡើងព៌ណក្រម៉ៅ បន្ទាប់មកប្រែទៅជាលឿង ទងស្លឹកមានសភាពស្រួយ • ឬសឡើងក្រាស់ហើយរេញៗ ដើមស្រួយថ្នាំងខ្លី • ការផលិតគ្រាប់ថយចុះ
ប័រ (ត) • ជំងឹពិសេសៗដែលបណ្តាលមកពីកង្វះធាតុ ប័រមានដូចជាៈ • ការរលួយបណ្តូលដំឡូងជ្វា • ការរលួយក្បាលផ្លែឈើដូចជាផ្លែប៉ោម ល្ហុង… • ខ្មៅបណ្តូលស្ពៃក្តោប • ជំងឺអុចព៌ណត្នោតលើស្លឹកដំឡូង • កង្វះប័រអាចកែសំរួលបានដោយការប័រពី 9-10 Kg/ha • គេអាចប្រើជី Borate ឬ Boraxដោយបាញ់វាទៅលើដី ឬលើរុក្ខជាតិផ្ទាល់តែម្តង។
កាល់ស្យូម (Ca deficiency) • តួនាទីរបស់កាល់ស្យូមៈ • កាល់ស្យូមជាកត្តាកំណត់សំរាប់បង្កើតភ្នាសកោសិកា • វាចូលរួមបន្សាប (neutralize) អាស៊ីតសរីរាង្គ • រុក្ខជាតិពពួកក្រូចដុះលូតលាស់ល្អលើដីដែលសំបូរកាល់ស្យូម • ផ្លែឈើដែលមានសំបករឹងត្រូវការធាតុកាល់ស្យូមច្រើនសំរាប់ការលូតលាស់របស់វា។
កាល់ស្យូម (ត) • រោគសញ្ញាកង្វះធាតុកាល់ស្យូមៈ • ដើមតឿ ស្លឹករមូរ ហើយស្រួយ • គែមស្លឹកខ្លោច • រោគសញ្ញាដំបូងកើតលើស្លឹកខ្ចី • Necrosis • រលួយផ្កា (ជាពិសេសប៉េងប៉ោះ)
ទង់ដែង (Cu deficiency) • តួនាទីរបស់ទង់ដែងៈ • ទង់ដែងដើរតួនាទីជាកត្តាលីករនៃប្រតិកម្មទាំងឡាយនៅក្នុងដំណកដង្ហើម • វាចូលរួមដោយប្រយោលក្នុងការសំយោគក្លរ៉ូភីល • វាមានតួនាទីសំខាន់ក្នុងការបន្តពូជ និងដំណើរការមេតាបូលីសនៃ កាបូអ៊ីដ្រាត និងប្រូតេអ៊ីន
ទង់ដែង (ត) • រោគសញ្ញាខ្វះទង់ដែងៈ • រុក្ខជាតិកើតជំងឺក្លរ៉ូស៊ីស • មែកតូចៗកើតជំងឺ Dieback • នៅផ្នែកខាងចុងស្លឹកមានព៌ណស • ស្លឹកឆាប់ក្រៀម និងរួញក្រញាញ់ • បើរុក្ខជាតិខ្វះទង់ដែងខ្លាំង វាមានការបែកគុម្ព និងមានដើមជាធម្មតា ប៉ុន្តែមិនមានផ្លែ ផ្កាទេ • ប្រសិនបើមានផ្លែ គឺវាមានព៌ណស ហើយគ្មានគ្រាប់ទេ
ដែក (Fe deficiency) • តួនាទីរបស់ដែកៈ • ចូលរួមក្នុងការសំយោគក្លរ៉ូភីល • ជាធាតុផ្សំមួយនៃអង់ស៊ីម និងប្រូតេអ៊ីន • រោគសញ្ញាខ្វះជាតិដែកៈ • រុក្ខជាតិកើតជំងឺក្លរ៉ូស៊ីស • ទ្រនុងស្លឹកឡើងព៌ណបៃតងព្រលែត ហើយប្រែជាលឿង • ខ្លោចចុងស្លឹក ក្រៀមចុងមែកហើយងាប់ • ជំងឺខ្វះជាតិដែកច្រើនកើតឡើងនៅលើដីទួល ដែលមាន pH ខ្ពស់។
ម៉ាញ៉េស្យូម (Mg deficiency) • តួនាទីរបស់ម៉ាញ៉េស្យូមៈ • Mg ជាធាតុផ្សំមួយរបស់ក្លរ៉ូភីល (5.6%) • វាមានតួនាទីជាកត្តាលីករនៃប្រតិកម្មសំខាន់ៗ • រោគសញ្ញាខ្វះជាតិម៉ាញ៉េស្យូមៈ • រុក្ខជាតិកើតជំងឺក្លរ៉ូស៊ីសនៅចន្លោះសសៃវែន • ក្លរ៉ូភីលបែងចែកមិនស្មើគ្នា • ជ្រុះស្លឹក • ជំងឺខ្វះជាតិ Mg អាចកែប្រែបានដោយដាក់ម៉ាញេស្យូមស៊ុលផាត (magnesium sulfate)លើដី។
ម៉ង់កាណែស (Mn deficiency) • តួនាទីរបស់ម៉ង់កាណែស • Mn ត្រូវបានប្រើប្រាស់ក្នុងដំណកដង្ហើម • សំយោគវីតាមីន និងអាស៊ីតអាស្កូបិក • វាមានតួនាទីជាអ្នកបន្ថយបរិមាណCO2 ដែលលើសក្នុងប្រតិកម្មរស្មីសំយោគ • រោគសញ្ញាខ្វះជាតិMn • រុក្ខជាតិកើតជំងឺក្លរ៉ូស៊ីសនៅចន្លោះសសៃវែនចាប់ពីគល់ទៅចុងស្លឹក • ជំងឺខ្វះជាតិMnអាចកែប្រែបានដោយប្រើជីសរីរាង្គទៅលើដី។
ម៉ូលីបដែន (Mo deficiency) • តួនាទីរបស់ម៉ូលីបដែន • ចូលរួមក្នុងការសំយោគប្រូតេអ៊ីន • វាជាធាតុផ្សំនៃអង់ស៊ីមមួយដែលមាន នាទីបំលែង nitrate ទៅជា nitrite • រោគសញ្ញាខ្វះជាតិ Mo • រុក្ខជាតិមានលក្ខណៈតឿ ស្លឹកមានព៌ណលឿងខ្ចី រួញ និងមានជំងឺក្លរ៉ូស៊ីសនៅតាមគែមស្លឹក • ជំងឺខ្វះជាតិ Mo អាចកែប្រែបានដោយប្រើជី Ammonium molybdate និង sodium molybdate ទៅលើដីដែលខ្វះជាតិ Mo។
ស្ពាន់ធ័រ (S deficiency) • តួនាទីរបស់ស្ពាន់ធ័រៈ • S ជាធាតុផ្សំមួយរបស់អាស៊ីត អាមីណេ និងប្រូតេអ៊ីន និង • មានតួនាទីក្នុងការបង្កើតក្លរ៉ូភីល • រោគសញ្ញាខ្វះជាតិ S • រុក្ខជាតិមានលក្ខណៈតឿ ស្លឹកមានព៌ណលឿង ស្លឹករួញខុសធម្មតា ការលូតលាស់ថយចុះ • ស្លឹកខ្ចីមានព៌ណបៃតងភ្លឺ ឬលឿង ខណៈស្លឹក ចាស់នៅរក្សាព៌ណបៃតងដដែល។
សង្ក័សី (Zn deficiency) • តួនាទីរបស់សង្ក័សី • ជាអ្នកផ្ទៀងផ្ទាត់អ័រម៉ូន និងជាកត្តា លីករក្នុងប្រតិកម្មនានា • វាមានតួនាទីចូលរួមបង្កើតក្លរ៉ូភីល និងចូលរួមក្នុងរស្មីសំយោគ • រោគសញ្ញាខ្វះជាតិ Zn • រុក្ខជាតិមានលក្ខណៈតឿ ស្លឹកមានជំងឺក្លរ៉ូស៊ីស និងមានព៌ណទង់ដែង • ពោតជាដំណាំងាយរងការខ្វះជាតិស័ង្កសីជាង គេ
៣. ការលើសសារធាតុចិញ្ចឹម (Nutrient excesses)
ការពុលជាតិស័ង្កសី (Zinc Toxicity) • រោគសញ្ញាៈ • ស្លឹករុក្ខជាតិលេចឡើងនូវការបាត់បង់ព៌ណ ឬឡើងចំណុចព៌ណក្រហមនៅលើគែម និងផ្នែកខាងចុងស្លឹក • ក្នុងករណីធ្ងន់ធ្ងរស្លឹកប្រែព៌ណទៅជាលឿង • រុក្ខជាតិមានការលូតលាស់យឺត • មានការលេចឡើងនូវចំណុចព៌ណត្នោត នៅពាសពេញផ្ទៃស្លឹក ហើយស្លឹកងាប់ • វិធីសាស្រ្តកែប្រែៈ • ប្រើប្រាស់កំបោរដើម្បីដំឡើង pH ដី • ប្រើប្រាស់ជីសរីរាង្គ
ការពុលជាតិដែក( Iron Toxicity) • រោគសញ្ញាៈ • ស្នាមអុចៗតូចៗកើតឡើងលើស្លឹក ជាពិសេសស្លឹកផ្នែកខាងក្រោម • ស្លឹកប្រែព៌ណទៅជាស្វាយ ទឹកក្រូច លឿង ឬត្នោត • ក្នុងករណីពុលធ្ងន់ធ្ងរប្រែព៌ណទៅជាត្នោត ហើយងាប់ • ការបែកគុម្ព និងលូតលាស់ថយចុះ • ឬសរួញ ហើយមានព៌ណត្នោតចាស់ • វិធីសាស្រ្តកែប្រែៈ • ប្រើកំបោរ • ប្រើ Manganese Oxide ក្នុងកំរិត 50-100kg/ha
ការពុលជាតិប័រ (Boron Toxicity) • រោគសញ្ញាៈ • គែមស្លឹកកើតជំងឺ ក្លរ៉ូស៊ីស និងខ្លោច • បើការស្រូបយកជាតិប័រនៅតែបន្តរុក្ខជាតិ និងងាប់
ការពុលជាតិអាលុយមីញ៉ូម( Al Toxicity) • រោគសញ្ញាៈ • ស្លឹកបាត់បង់ព៌ណ ឡើងលឿង ឬ ស(ជាពិសេសស្លឹកផ្នែកខាងក្រោម) ហើយងាប់ • ឬសមិនលូតលាស់ និងខូចរូបរាង • វិធីសាស្រ្តកែប្រែៈ • ប្រើកំបោរ • បន្ថែមជី ផូស្វ័រ និងប៉ូតាស្យូម
ការពុលជាតិម៉ង់កាណែស (MnToxicity) • រោគសញ្ញាៈ • ស្លឹកឡើងអុចព៌ណត្នោត ជាពិសេសលើស្លឹកចាស់ • ចុងស្លឹកស្ងួត • ទិន្នផលធ្លាក់ចុះខ្លាំងដោយសារការមិនដាក់គ្រាប់(ជាពិសេសដំណាំស្រូវ) • វិធីសាស្រ្តកែប្រែៈ • ប្រើកំបោរ • បន្ថែមជីលាមកសត្វ ម្នាងសិលា និង FeSO4