50 likes | 178 Views
ដំណើររបស់មនុស្សលោកឆ្ពោះទៅកាន់លំហរ.
E N D
ដំណើររបស់មនុស្សលោកឆ្ពោះទៅកាន់លំហរដំណើររបស់មនុស្សលោកឆ្ពោះទៅកាន់លំហរ • អរិយធ៌មដំបូងរបស់មនុស្សលោកយើងបានចាប់ផ្ដើមឡើងចន្លោះពីឆ្នាំ ៤៥០០និង៤០០០មុនគ្រិស្តសគរាជ។ ជិត ៦០០០ឆ្នាំក្រោយមក នៅឆ្នាំ១៩៦៩ យាន្តអវករជនជាតិអាមេរិក នែល អាមស្ត្រងបានធ្វើដំនើរទៅដល់ រណបភពច័ន្ទ(១) នេះជាលើកទីមួយដែលមនុស្សយើងបានឈានជើងទៅដល់ពិភពមួយផ្សេងក្រៅពីផែនដី។ ក្នុងប្រមាណ ៤ទស្សវត្តចុងក្រោយនេះ យាន្តអវករជាច្រើននាក់បានត្រូវបញ្ជូនទៅក្នុងលំហរ។ ទាំងនេះគ្រាន់តែជាជំហានទីមួយនៃដំនើរផ្សងព្រេងរបស់មនុស្សលោកឆោ្ពះទៅកាន់អវកាសដ៏មហាសារប៉ុណ្ណោះ។ • ជាសកល គេមិនចាត់ទុកព្រះច័ន្ទជាភពទេ គេចាត់ទុកព្រះច័ន្ទជារណបរបស់ភពផែនដីទៅវិញ។ រូបភាពដោយ NASA រូបទី១៖នេះជាប្រព័ន្ធភពនៅជុំវិញព្រះអាទិត្យ យើងអាចឃើញភពផែនដីដែលជាភពទីបី (សញ្ញាព្រួញ) ឯកូនភពដ៏តូចមួយដែលនៅជិតផែនដីនោះគឺជាព្រះច័ន្ទ។
ការវិវត្តន៏មួយចំនួនធំរបស់មនុស្សលោកពឹងផ្អែកទៅលើការរំពឹងគិត ការស្វែងយល់និងតំរូវការ។ ឯការវិវត្តន៏របស់មនុស្សឆ្ពោះទៅកាន់លំហរក៏ដូចគ្នារដែរ អ្វីៗចាប់ផ្ដើមឡើងនូវពេលដែលមនុស្សមួយចំនួនងើយទៅលើមេឃ ហើយលំពឹងសួរថាតើរនៅលើមេឃនោះមានអ្វីខ្លះ? តើផ្កាយទាំងនោះជាអ្វី? ហេតុអ្វីបានជាផ្កាយដុះកន្តុយអាចហោះបាន?។ល។ ការស្វែងយល់ពីលំហរមានការលំបាកយ៉ាងខ្លាំងត្រង់ថាផ្កាយ ភពនិង ប្រព័ន្ធភពផ្សេងៗនៅឆ្ងាយជាអតិប្បរិមា ហេតុដូចនេះបានជានៅដើមសតវត្សទី១៧អ្នកវិទ្យាសាស្ត្រមួយចំនួនបានបង្កើតកែវយិតដើម្បីសិក្សារពីលំហរនិងភពផ្សេងៗ ក៏ប៉ុន្តែបើយើងបានទៅដល់អវកាស យើងនឹងបង្កើនការយល់ដឹងពីអវកាសមួយកំរិតទៀត។ បញ្ហានៅត្រង់ថា យើងត្រូវការម៉ាសីននិងយានយន្តដើម្បីហោះចេញពីផែនដី រីឯមនុស្សនាសតវត្សទី១៧នោះចេះត្រឹមតែប្រើរទេះសេះជាយានប៉ុណ្ណោះ។ រូបថតដោយ NASA រូបទី២៖ រូបខាងលើជាកែវយិតរបស់តារាវិទូហ្គាលីលេអូ ហ្គាលីលៃ(Galileo) នាសតវត្សទី១៧។ រូបខាងក្រោមជាកែវយិត ហឹបបល(Hubble)ដែលត្រូវបានបញ្ជុនទៅក្នុងលំហរតាំងពីរច្នាំ១៩៩០
រូបថតដោយយឹម វិរៈ ក្នុងរយៈពេលជាង៣០០ឆ្នាំកន្លងមក ដោយសារតែមានការរីកចំរើននូវការយល់ដឹងមុខវិជ្ជាផ្សេងៗ ដូចជារូបវិទ្យា គីមីវិទ្យា និង គណិតវិទ្យា យើងអាចមានលទ្ធភាពបញ្ជូនមនុស្សទៅអវកាសបានតំាងពីរពាក់កណ្ដាលសតវត្សទី២០មក។ រូបទី៣៖ ភពព្រះអង្គារ(Mars)ត្រជាក់ពេកក្រៃ តែយើងអាចកែប្រែភពនេះអោយមានកំដៅស្រដៀងនឹងភពផែនដីបាន បញ្ហាត្រង់យើងត្រូវការពេលនិងថវិការដ៏មហិមា។(ថតនៅ American Museum Of Natural History, ទីក្រុងញុវយ៉ក)
ការធ្វើដំនើរទៅក្នុងលំហរក៏ជាការចាំបាច់មួយដែរ ព្រោះថាមានធាតុផ្សេងៗដូចជាហេល្យូម៣(២)ដែលមិនសូវមាននៅលើផែនដី តែបែជាសំបូរនៅលើព្រះច័ន្ទទៅវិញ។ ក្នុងពេលបច្ចុបន្យអ្នកវិទ្យាសាស្រ្តកំពុងរំពឹងគិតនិងពិភាក្សារអំពីកំណែប្រែភពព្រះអង្គារអោយទៅជាភពផែនដីទីពីរ(រូបថតទី២) រូបភាពដោយ NASA រូបទី៤៖ រូបខាងលើបង្ហាញអោយយើងឃើញថា ការធ្វើដំនើរទៅភពព្រះអង្គារនឹងមានការលំបាកជាខ្លាំងដោយសារថាភពនោះនៅឆ្ងាយ។ រូបខាងក្រោមគឺ NASA មានគំរោងនិងសាងសង់យានអវកាសទំងន់ធ្ងន់ដែលនឹងបញ្ជូនមនុស្សទៅហួសភពព្រះច័ន្ទ រហូតទៅដល់ភពព្រះអង្គារ។(គំនូរកុំព្យុទ័រ)
និយមន័យមួយចំនួន៖ • (២)ហេល្យូម៣(Helium3)៖ ជាសារជាតិគីមីម្យ៉ាងដែលអ្នកវិទ្យាសាស្រ្តជឿថានឹងអាចប្រើវាក្នុងប្រតិកម្មនុយក្លែរបង្រួម(nuclear fusion) អោយទៅជាថាមពលផ្សេងៗ (ហេល្យូមមានតំលៃប្រហែល ៤លានដុល្លាអាមេរិកក្នុងមួយគីឡូ ឯមាសមានតំលៃប្រហែលជា៦ម៉ឺនដុល្លាក្នុងមួយគីឡូ)។ • NASA(National Aeronautics and Space Administration)៖ ជាទីភ្នាក់ងាររបស់សហរដ្ដអាមេរិកដែលមានភាវរកិច្ចក្នុងការគ្រប់គ្រងផែ្នកអវកាស និងអាកាសចរណ៏វិទ្យា។