ជំពូក​ ១
Download
1 / 14

ជំពូក​ ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ - PowerPoint PPT Presentation


  • 719 Views
  • Uploaded on

ជំពូក​ ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ. II . បាក់តេរី. បាក់តេរី​​ ឬ​ វេត្រាណូ ( Bacteria ). បាក់តេរីជាក្រុមអតិសុខុមប្រាណ (micro-organism) ដែលស្ថិតនៅក្នុងរជ្ជៈ Prokaryote ។ មានជំងឺរុក្ខជាតិជាង​២០០ប្រភេទដែលបង្កឡើងដោយបាក់តេរី

loader
I am the owner, or an agent authorized to act on behalf of the owner, of the copyrighted work described.
capcha
Download Presentation

PowerPoint Slideshow about ' ជំពូក​ ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ' - astrid


An Image/Link below is provided (as is) to download presentation

Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author.While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server.


- - - - - - - - - - - - - - - - - - - - - - - - - - E N D - - - - - - - - - - - - - - - - - - - - - - - - - -
Presentation Transcript

ជំពូក​ ១ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ

II.បាក់តេរី


Bacteria
បាក់តេរី​​ឬ​ វេត្រាណូ(Bacteria)

  • បាក់តេរីជាក្រុមអតិសុខុមប្រាណ (micro-organism)ដែលស្ថិតនៅក្នុងរជ្ជៈProkaryote។

  • មានជំងឺរុក្ខជាតិជាង​២០០ប្រភេទដែលបង្កឡើងដោយបាក់តេរី

  • បាក់តេរីមាននៅគ្រប់ទីកន្លែងទាំងអស់ដូចជា នៅក្នុងទឹក ដី ខ្យល់ ម្ហូបអាហារ និងបន្លែជាដើម។


. ទំរង់កោសិកា

  • បាក់តេរីជាសរីរាង្គឯកកោសិកាដ៏តូច វាមានទំហំជាមធ្យមពី 0.5-2 មីក្រុង

  • ទំរង់​ និងធាតុផ្សំរបស់បាក់តេរីមានដូចជា:

    • ភ្នាសកោសិកា: ផ្សំឡើងដោយប្រូតេអ៊ីន​ និងកាបូអ៊ីដ្រាត ជួនកាលក៏មានវត្តមានជាតិគីទីន តែកំរមានសែលុយលូសណាស់

    • រោមញ័រ ឬកន្ទុយ(Flagella): មានប្រភពពីស៊ីតូប្លាស់ដែលអាចអោយបាក់តេរីធ្វើចលនាបាន

    • ភ្នាសប្លាសស្មា(Plasma membrane): ជាភ្នាសខាងក្នុងកោសិកាដែលបង្កើតដោយស៊ីតូប្លាស់

    • ស៊ីតូប្លាស់: ផ្សំឡើងដោយវ៉ាគុយអូលតូចៗ ពង្រាយយ៉ាងស្មើនៅក្នុងកោសិកា ផ្ទុកទៅដោយអាហារដូចជា Volutin, Glycogen និងខ្លាញ់​ ហើយមានណ្វៃយ៉ូមិនច្បាស់លាស់។


. រូបរាងរបស់បាក់តេរី

  • បាក់តេរីមានរូបរាងដូចខាងក្រោម:

    ក/ Bacillus: បាក់តេរីមានរាងជាដំបង

    -Bacillus tuberculosis

    -Bacillus tetani

    -Bacillus typhosus

    ខ/ Coccus: បាក់តេរីមានរាងជាស្វ៊ែរ

    -Staphylococcus

    -Streptococcus


. រូបរាងរបស់បាក់តេរី (ត)

គ/Comma: បាក់តេរីមានរាងដូចក្បៀស

-Wibriocholerae

ឃ/Spiralla:​ បាក់តេរីមានរាងជាស្ពៀរ

-Spirallum

-Spirochaete


3. ចំណាត់ថ្នាក់បាក់តេរី

  • គេចែកបាក់តេរីជាប្រភេទផ្សេងៗទៅតាមចំនួន​ និងទីតាំងនៃកន្ទុយរបស់វា:

    -Atrichous កោសិកាគ្មានកន្ទុយ

    -Monotrichous កោសិកាមានកន្ទុយ​ ១​ នៅចុងម្ខាង

    -Lophotrichous មានកន្ទុយ ២ឬច្រើននៅចុងសងខាង

    -Amphitrichous មានកន្ទុយ ១​នៅចុងសងខាង

    -Peritrichous មានកន្ទុយច្រើន


. សរីរវិទ្យាបាក់តេរី

  • បាក់តេរីគ្មានក្លរ៉ូភីលទេ ដូចនេះវាមិនអាចប្រើប្រាស់ឧស្ម័នកាបូនិកសំយោគសារធាតុសរីរាង្គធ្វើជាអាហារបានទេ

  • បាក់តេរីជាសារពាង្គប្រភេទអេតេរ៉ូត្រូហ្វីត (Heterotrophyte) ដែលមានបែបផែនជីវិតជាសាប្រូហ្វីត (Saprophyte) ឬប៉ារាស៊ីត (Parasite)

  • បាក់តេរីប្រភេទខ្លះក៏រស់ជាអូតូត្រូហ្វីត (autotrophyte)ដែរ

  • បាក់តេរីសាប្រូហ្វីត​ និងប៉ារាស៊ីតរស់នៅមជ្ឈដ្ឋានដែលមានអាហារសរីរាង្គស្រាប់ ដោយប្រើអង់ស៊ីមដើម្បីរំលាយអាហារសាំញុំា​ ហើយស្រូបយកលទ្ធផលនៃការរំលាយធ្វើជាអាហារ។


. ការបន្តពូជរបស់បាក់តេរី

  • បាក់តេរីបន្តពូជដោយការធ្វើចំណែកកោសិកា

  • ចំណែកកោសិកាធ្វើឡើងដោយការបំបែកកោសិកាមេមួយជាទៅជាកោសិកាកូនពីរ

  • នៅពេលកោសិកាកូនពេញវ័យ វាធ្វើចំណែកបន្តទៀត

  • តាមវិធីនេះបាក់តេរីអាចកើនឡើងដល់ ១៦ ពាន់ឯកត្តៈក្នុងរយៈពេល ១២​ ម៉ោងក្នុងលក្ខខ័ណ្ឌប្រកប។


. ឥទ្ធិពលរបស់បាក់តេរី

៦.១. ឥទ្ធិពលអាក្រក់

  • បាក់តេរីមួយចំនួនជាប៉ារាសិត​អាក្រក់ដែលបង្កជំងឺលើមនុស្ស សត្វ រុក្ខជាតិ

  • វាបង្កជំងឺតាមរយៈមុខរបួស ការដកដង្ហើម និងចំណីអាហារ

  • បន្ទាប់ពីចូលទៅក្នុងសារពាង្គកាយ វាស្រូបយកសារធាតុចិញ្ចឹម បំផ្លាញកោសិកា​ និងបង្កើតឡើងនូវជាតិពុល


.១. ឥទ្ធិពលអាក្រក់ (ត)

  • ប្រភេទបាក់តេរី និងជំងឺដែលវាបង្កលើមនុស្ស សត្វ

    -Bacillus typhosus បង្កជំងឺគ្រុនពោះវៀន

    -Bacillus tetani ​បង្កជំងឺតេតាណូស

    -Bacillus dipteriae បង្កជំងឺខាន់ស្លាក់

    -Bacillus tubercolisis បង្កជំងឺរបេង

    -Mycoteriumleprae បង្កជំងឺឃ្លង់

    -Bacterium desenteriae បង្កជំងឺរាគមូល

    -Bacillus pneumoniae បង្កជំងឺហើមសួត

    -Vibrio cholerae បង្កជំងឺអាសន្នរោគ


.១. ឥទ្ធិពលអាក្រក់ (ត)

  • រោគសញ្ញាលើរុក្ខជាតិដែលបង្កដោយបាក់តេរី

    -បង្កជាដុំពកនៅលើសរីរាង្គរុក្ខជាតិ (gall formation)

    -ធ្វើអោយងាប់កោសិការុក្ខជាតិ (Necrosis)

    -ធ្វើអោយមានការលូតលាស់ខុសធម្មតា បង្កជាជំងឺកំពីកកំពកឬ​ដុះសាច់ (tumor)

    -រាំងស្ទះដល់ការដឹកនាំ និងចែកចាយទឹក បង្កជាជំងឺស្រពោន (wilting)

    -បំផ្លាញទំរង់កោសិកា បង្កជំងឺរលួយ (soft rot)

    -បង្កើតជាជំងឺដំបៅ (canker)

    -ធ្វើអោយបាត់បង់ព៌ណកោសិកា (discoloration)


.១. ឥទ្ធិពលអាក្រក់ (ត)

  • ភ្នាក់ងារចំលងជំងឺ

    -មនុស្ស

    -សត្វល្អិត ចៃ ណេម៉ាតូដ

    -ការស្រោចទឹក​ ឬការបញ្ចេញបញ្ចូលទឹក

    -ខ្យល់

    -ការដឹកជញ្ជូនផលិតផល


.២.ឥទ្ធិពលល្អ

៧.២.១ ក្នុងវិស័យកសិកម្ម

-ធ្វើអោយពុកផុយសារធាតុសរីរាង្គៈបំលែងសាររធាតុមិនមែនសរីរាង្គទៅជា នីត្រាត ស៊ុលហ្វាត ផូស្វាត​ ។ល។

-ចាប់យកអាសូតៈ ប្រភេទខ្លះនៃបាក់តេរី ដូចជាRhizobium leguminosarum​ ដែលរស់នៅក្នុងរឹសរបស់ពពួកសណ្តែកអាចចាប់យកអាសូតពីក្នុងខ្យល់ចូលទៅដី

-បង្កើនគុណភាពដីៈ​ បាក់តេរីធ្វើអោយមានការផ្លាស់ប្តូរលក្ខណៈរូប និងលក្ខណៈគីមីរបស់ដី​ បំលែងសារធាតុមិនរលាយអោយទៅជារលាយ និងទំរង់សមស្របសំរាប់ការស្រូបយករបស់រុក្ខជាតិ។


.២.ឥទ្ធិពលល្អ (ត)

៦.២.២ ក្នុងវិស័យឧស្សាហកម្ម

-គេអាចប្រើបាក់តេរីសំរាប់ផលិតស្រា និងទឹកខ្មេះ…

៦.២.៣ ក្នុងវិស័យវេជ្ជសាស្រ្ត

-ក្នុងវិស័យវេជ្ជសាស្រ្តបាក់តេរីត្រូវបានគេប្រើធ្វើថ្នាំ អង់ទីប៊ីយ៉ូទិក​ ដូចជាថ្នាំ Streptomycin, Terramycin…


ad