340 likes | 1.41k Views
បទបង្ហាញ ការគ្រប់គ្រង និង ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន ្ធ ផ្លូវ ជនបទ ស ន្និបា ត បូកសរុបការងារឆ្នាំ ២០១៣ និ ង ទិសដៅការងារឆ្នាំ ២០១៤ របស ់ ក្រសួងអភិវឌ្ឍន ៍ ជនបទ សាលសន្និសីទចតុមុខ ថ្ងៃ ទី ១២ ខែមីនា ឆ្នាំ ២០១៤ ដោយ លោក យឺន សូ ផល ប្រធាន នាយកដ្ឋានផ្លូវលំជនបទ. មាតិកា. ១- សេចក្តីផ្តើម
E N D
បទបង្ហាញ ការគ្រប់គ្រងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សន្និបាតបូកសរុបការងារឆ្នាំ ២០១៣ និងទិសដៅការងារឆ្នាំ២០១៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សាលសន្និសីទចតុមុខ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ដោយលោក យឺន សូផលប្រធាននាយកដ្ឋានផ្លូវលំជនបទ
មាតិកា ១-សេចក្តីផ្តើម ២-ការគ្រប់គ្រង និង ការអភិវឌ្ឍ ៣-លទ្ធផលសម្រេចបាន ឆ្នាំ ២០១៣ ៤- គម្រោងជំនួយជាមួយដៃគូអភិវឌ្ឍន៍ ៥-ការប្រឈម ៦-សំណូមពរ ៧-ផែនការសកម្មភាពឆ្នាំ ២០១៤ ៨-មតិសរុប
១.សេចក្តីផ្តើម • គោលនយោបាយ និងយុទ្ធសាស្ត្រផ្លូវជនបទ៖ • ធានាឲ្យប្រជាពលរដ្ឋជនបទមានផ្លូវល្អប្រើប្រាស់បានគ្រប់រដូវកាល • ធានាឲ្យប្រជាពលរដ្ឋជនបទរស់នៅប្រកបដោយសុខុមាលភាព • ធានាឲ្យប្រជាពលរដ្ឋចំណេញពេលវេលា និងកាត់បន្ថយចំណាយសម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូន • ធានាឲ្យតម្លៃកសិកផល និងបញ្ជៀសបាននូវការកកស្ទះទំនិញក្នុងមូលដ្ឋាន • ធានាបង្កើនសេវាដឹកជញ្ជូនជនបទឲ្យកាន់តែប្រសើរឡើងជាលំដាប់ • ធានាឲ្យវិស័យសាធារណៈនានាបានបានចូលដល់ទីជនបទ ដូចជា៖ • មានទីផ្សារ សាលារៀន មណ្ឌលសុខភាពបណ្តាញអគ្គិសនី ទឹកសា្អត ទូរស័ព្ទ សហគ្រាស សិប្បកម្ម និងទេសចរណ៍ទៅដល់តំបន់ជនបទ
២.ការគ្រប់គ្រង -ផ្លូវជនបទ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រមាណ ៤០.០០គីឡូម៉ែត្រ -ផ្លូវជនបទ សំដៅដល់ ៖ ក. ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំ សង្កាត់ និង ទៅភូមិ ។ ខ. ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ។ គ. ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ទៅទីប្រជុំជនឃុំ សង្កាត់ ។ ឃ. ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅទីប្រជុំជនឃុំសង្កាត់ ។ ង. ផ្លូវដែលភា្ជប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅភូមិ ។ ច. ផ្លូវដែលភ្ជាប់ពីភូមិទៅភូមិ ឆ. ផ្លូវក្នុងភូមិ
២.ការគ្រប់គ្រង (ត) • រចនាសម្ព័ន្ធថា្នក់ក្រសួង • នាយកដ្ឋានផ្លូវលំជនបទមាន ៦ ការិយាល័យ -ការិយាល័យ កិច្ចការទូទៅ -ការិយាល័យ សិក្សាសា្រវជ្រាវ និង អភិវឌ្ឍន៍ -ការិយាល័យ គ្រប់គ្រង និង ថែទាំ -ការិយាល័យ ត្រួតពិនិត្យ និង វាយតម្លៃ -ការិយាល័យ ផែនការ និង ស្ថិតិ -ការិយាល័យ សង្គម និង បរិសា្ថន
២.ការគ្រប់គ្រង (ត) ក្នុងនេះក្រសួងបង្កើតក្រុមការងាររៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទនិង ប្រមូលទិន្នន័យផ្លូវលំជនបទ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ថេង ច័ន្ទសង្វារ មានភារកិច្ចគ្រប់គ្រងព័ត៌មានទិន្នន័យផ្លូវជនបទ • រៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទ • ធ្វើផែនទីផ្លូវ • បង្កើតព័ត៌មានភូមិសាស្រ្ត • ថា្នក់កណ្តាល មាន ៦ក្រុម ទទួលបន្ទុក ២៣ខេត្ត និង រាជធានី • ក្រុមខេត្តនីមួយៗមានក្រុមការងារមួយក្រុមសម្រាប់បំពេញការងារ
២.ការគ្រប់គ្រង (ត) ក/ផ្នែកថែទាំជួសជុល មាន ៣ ប្រភេទ - ថែទាំប្រចាំ - ជួសជុលខួប - ជួសជុលបន្ទាន់ • នាយកដ្ឋានបានកំណត់អាទិភាពផ្លូវដែលត្រូវថែទាំ និង ជួសជុលផ្អែកលើមូលដ្ឋាន៖ - ផ្លូវមានសកម្មភាពដឹកជញ្ចូនច្រើន - ផ្លូវមានប្រជាពលរដ្ឋរស់នៅច្រើន - ផ្លូវមានផលប្រយោជន៍ខ្ពស់ផ្នែកសេដ្ឋកិច្ច - ផ្លូវទៅកាន់ទីផ្សារ - ចក្រព្រំដែន - រោងចក្រ សហគ្រាស តំបន់អភិវឌ្ឍន៍កសិកម្ម - រមណីយដ្ឋានទេសចរណ៍ បា្រសាទបូរាណ
២.ការគ្រប់គ្រង (ត) • ខ/ផ្នែកសាងសង់ និងជួសជុល • ពិនិត្យសំណើពីមូលដ្ឋាន • ចុះពិនិត្យ និង សិក្សាដំបូងពីសា្ថនភាពផ្លូវជាក់ស្តែង • រៀបចំរបាយការណ៍ជូនថា្នក់ដឹកនាំ • លើកសំណើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល • រៀបចំបញ្ចូលក្នុងផែនការធ្វើអាទិភាពគម្រោងដោយផ្អែក លើមូលដ្ឋានដូចខាងក្រោម៖ • ចំនួនចរាចរណ៍ • ចំនួនប្រជាពលរដ្ឋរស់នៅ • សក្តានុពល និង ប្រសិទ្ធភាពសេដ្ឋកិច្ច • តំបន់អភិវឌ្ឍន៍កសិកម្ម រោងចក្រ សហគ្រាស រមណីយដា្ឋនទេសចរណ៍
២.ការគ្រប់គ្រង (ត) គ/ ផែ្នកសុវត្ថិភាព • រៀបចំដាក់ស្លាកសញ្ញាចរាចរតាមដងផ្លូវ • អប់រំប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ដឹងពីស្លាក ចរាចរណ៍ និងច្បាប់ចរាចរណ៍ផ្លូវគោក • ឲ្យចេះប្រើបា្រស់មួកសុវត្ថិភាព និងបើកបរដោយមានការប្រុងប្រយ័ត • ឲ្យចេះស្រឡាញ់អាយុជីវិតខ្លួនឯង និងជីវិតរបស់អ្នកដទៃ
ក្រសួងអភិវឌ្ឍន៏ជនបទ មានចក្ខុវិស័យធានាបម្រើដល់សេវា ដឹកជញ្ជូនជនបទ ឲ្យកាន់តែប្រសើរឡើង និងប្រកបដោយសុវត្ថិភាព ក្នុងនោះ យើងបាន និងកំពុងរៀបចំនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ • គោលនយោបាយ និងយុទ្ធសាស្ត្រផ្លូវជនបទ • សម្របសម្រួលករណីដីចំណីផ្លូវជាមួយអាជ្ញាធរមូលដ្ឋាន • រៀបចំបទដ្ឋានបច្ចេកទេសផ្លូវជនបទ • បំពាក់ស្លាកសញ្ញាចរាចរលើផ្លូវជនបទ • សេចក្តីណែនាំ មិនអនុញ្ញាតិឲ្យជីកយកដីសងខាងផ្លូវ ដើម្បីយកមកធ្វើផ្លូវ នោះទេ ពិសេសនៅក្នុងភូមិ • ពិនិត្យ និងកែសម្រួលបទដ្ឋានបច្ចេកទេស និងគ្រោងប្លង់បច្ចេកទេសឲ្យស្របតាមការបម្រែបម្រួលអាកាសធាតុ ដើម្បីធានាបាននូវការអភិវឌ្ឍ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធជនបទប្រកបដោយប្រសិទ្ធភាព • ការដឹកជញ្ជូនលើសទំងន់កម្រិត • ជីកប្រឡាយអមផ្លូវយកដីធ្វើផ្លូវ
៣. លទ្ធផលសម្រេចបាន ឆ្នាំ ២០១៣ • ថវិកាជាតិជំពូក ២១ • សាងសង់ផ្លូវក្រួសក្រហម ចំនួន ៦៤ ខែ្ស ប្រវែង ៦៨៦,៣៦៦គីឡូម៉ែត្រ • សាងសង់ផ្លូវ DBST ចំនួន ០៣ ខែ្ស ប្រវែង ៨,២២ គីឡូម៉ែត្រ • សាងសង់ផ្លូវ បេតុង ចំនួន ០៣ ខែ្ស ប្រវែង ៤,៧៨៥ គីឡូម៉ែត្រ • សាងសង់សា្ពន ចំនួន ៣១កន្លែង ប្រវែង ៧៥៦ម៉ែត្រ • សាងសង់លូមូល ចំនួន ៧៤៨កន្លែង • សាងសង់លូប្រអប់ ចំនួន ១១៨កន្លែង • សាងសង់លូមានបង្ហៀរ ចំនួន ០២កន្លែង ប្រវែងសរុប ៩៤ម៉ែត្រ • សាងសង់ជម្រេលការពារក្បាលសា្ពនពី បេតុង • ជីកស្រះទឹក ចំនួន ០៣កន្លែង
៣. លទ្ធផលសម្រេចបាន ឆ្នាំ ២០១៣ (ត) • ថវិកាជាតិជំពូក ៦១ • កែលម្អផ្លូវជាប្រភេទ DBSTចំនួន ៤គីឡូម៉ែត្រ • ជួសជុលផ្លូវខួប ចំនួន ៩៣ខែ្ស ប្រវែង ៥៤៦,៧៨៥ គីឡូម៉ែត្រ • សាងសង់លូមូល ចំនួន ១០៨កន្លែង • សាងសង់លូប្រអប់ ចំនួន ០៤កន្លែង • ថែទាំប្រចាំចំនួន ១១៨ ខែ្ស ប្រវែង ៨៩៧,៩៥ គីឡូម៉ែត្រ
៤.គម្រោងជំនួយជាមួយដៃគូអភិវឌ្ឍន៍ ១-ចែកស្បៀងចំនួន ១៧២គម្រោង ២-ចែកអង្ករចំនួន ២.៨៤៩តោន ៣-សង់ផ្លូវដីសប្រវែង ៧១,១២៤គីឡូម៉ែត្រ ៤-ជួសជុលផ្លូវលំប្រវែង ៩៩,៨៨៩គីឡូម៉ែត្រ ៥-ជីកប្រឡាយខ្នាតតូចប្រវែង ១២,២៤៣គីឡូម៉ែត្រ ៦-សង់ទំនប់ខ្នាតតូចប្រវែង ១,៥១៥គីឡូម៉ែត្រ ៧-ស្តារស្រះហសគមន៍ចំនួន ០៣កន្លែង
៤.គម្រោងជំនួយជាមួយដៃគូអភិវឌ្ឍន៍ (ត) • សាងសង់ផ្លូវ DBSTចំនួន ១៩ខ្សែ ប្រវែងសរុប ៥០៥,៤គីឡូម៉ែត្រ • សាងសង់លូមូល ចំនួន ៦៤២កន្លែង • សាងសង់លូប្រអប់ ចំនួន ១១៣កន្លែង • សាងសង់ទ្វារទឹក ចំនួន ០២ កន្លែង • សាងសង់ស្ពាន ចំនួន ១០កន្លែង • សាងសង់ផ្លូវក្រួសក្រហម ប្រវែង ៥៣០,៧៥គីឡូម៉ែត្រ • សាងសង់សាលាបឋមសិក្សា ៨ខ្នង • ជួសជុលខួប ១១៤,៩គីឡូម៉ែត្រ • ថែទាំប្រចាំ ២២៦,៨គីឡូម៉ែត្រ
៥. ការប្រឈម គ/ ផ្នែកបម្រែបម្រួលអាកាសធាតុ • បង្កខូចខាតដល់សំណង់សង់រួច • ខូចខាតបរិស្ថានជុំវិញ និង ខាតបង់ពេលវេលាសាងសង់ខុសពីកិច្ចសន្យា • សមត្ថភាពយល់ដឹងនៅមានកម្រិត ក/ ផ្នែកសិក្សាគម្រោង • កង្វះខាតធនធានមន្ត្រីជំនាញផ្នែកកសាងគម្រោង • កង្វះខាតឯកសារសម្រាប់សា្រវជ្រាវបច្ចេកទេស ខ/ ផ្នែកសាងសង់ និង ជួសជុល • សម្ភារៈវត្ថុធាតុដើមសម្រាប់សាងសង់ផ្លូវកាន់តែរេចរឹលថយគុណភាព គ្រប់គ្រងដោយឯកជន • ពុំទាន់មានកិច្ចសហការបានល្អរវាងមន្ត្រីអ្នកទទួលការ និង មន្រ្តីនាយកដ្ឋានផ្លូវជនបទ • ការគោរពតាមបទដ្ឋានបច្ចេកទេសតាមកិច្ចសន្យារបស់អ្នកទទួលការនៅមានកម្រិត ឃ/ ផ្នែកឥណទាន • ការបើកផ្តល់ថវិកាទូទាត់ជូនការដ្ឋានយឺតយ៉ាវ • ទំហំឥណទានប្រចាំឆាំ្នពុំទាន់ឆ្លើយតបតម្រូវការជាក់ស្តែងក្នុងផែនការ 15
៦.សំណូមពរ • សូមឲ្យអ្នកទទួលការគោរពឲ្យបាននូវបទដ្ឋានបច្ចេកទេសកំណត់ក្នុងកិច្ចសន្យា • សូមឲ្យអជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ចូលរួមថែទាំផ្លូវជនបទ ពិសេសគ្រប់គ្រងអ្នកប្រើប្រាស់ផ្លូវជនបទពីគ្រប់មជ្ឈដា្ឋន ដើម្បីធានាឲ្យផ្លូវប្រើប្រាស់បានយូរ • សូមឲ្យសមត្ថកិច្ចមូលដ្ឋានបង្កើននូវវិធានការគ្រប់បែបយ៉ាងដើម្បីទប់សា្តត់សកម្មភាពដឹកជញ្ជូនលើសពីទម្ងន់កម្រិតកំណត់ • ស្នើសុំដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងសម្បុរសជនបន្តផ្តល់ទុនវិនិយោគបន្ថែមដើម្បីគ្រាំទ្រផែនការកែលម្អផ្លូវពីកម្រាលក្រួសក្រហមមកជាផ្ទៃកម្រាលកៅស៊ូឲ្យបានច្រើន និងឆាប់រហ័សតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល • សូមឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គ្រាំទ្រយន្តការសម្រាប់ការត្រួតពិនិត្យបច្ចេកទេសសាងសង់ ជួសជុល ថែទាំផ្លូវឲ្យបានល្អប្រសើរ ។ • បង្កើតឲ្យមានសហគមន៍ថែទាំផ្លូវជនបទនៅតាមមូលដ្ឋានឃុំតាមគោលការណ៍វិមជ្ឍការ និងវិសហមជ្ឍការ
៧.ផែនការសកម្មភាពឆ្នាំ ២០១៤ • ការងារស្តារជួសជុលផ្លូវសាងសង់សា្ពន លូ ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ • ផ្នែកថវិកាជាតិ ក.ការងារស្តារជួសជុលផ្លូវ សាងសង់សា្ពន លូ រងការខូចខាតដោយទឹកជំនន់ ឆាំ្ន ២០១៣ • ចំនួនគម្រោងសរុប ៥៣គម្រោង • ថវិកាគ្រោងសរុប ៧៧,៥០០លាន រៀល • គម្រោងដាក់ដេញថ្លៃ ១៧គម្រោង ថវិកា ២៤,៥៣៧ លាន • គម្រោងចរចាថ្លៃ ៣៦គម្រោង ថវិកា ៥២,៩៦៣ លាន • អនុវត្តលើខេត្ត ចំនួន ១៩ 17
៧.ផែនការសកម្មភាពឆ្នាំ ២០១៤ (ត) ខ. ការងារសាងសង់ជួសជុលផ្លូវ សា្ពន លូ ក្នុងផែនការវិនិយោគផ្ទាល់ • ចំនួន ៣៨ គម្រោង • ថវិកាគ្រោងសរុប ១២៤,០៣១ លានរៀល • គម្រោងដាក់ដេញថ្លៃ ៧គម្រោង ថវិកា ១៩,២៦៦ លានរៀល • គម្រោងចរចាថ្លៃ ៣១គម្រោង ថវិកា ១៨២,២៦៥ លានរៀល • អនុវត្តលើខេត្ត ចំនួន ១៨
៧.ផែនការសកម្មភាពឆ្នាំ ២០១៤ (ត) គ. គម្រោងផ្លូវ សា្ពន លូ ដែលបានធើ្វអាទិភាពសម្រាប់អនុវត្តក្នុងឆាំ្ន ២០១៤ • ជួសជុលផ្លូវក្រាលក្រួសក្រហម ១,៣៦៨ គីឡូម៉ែត្រ • សាងសង់ស្ពាន ចំនួន ២៨ កន្លែង ប្រវែង ៦៧៥ម៉ែត្រ • សាងសង់លូ ចំនួន ៦៧៥កន្លែង • សាងសង់លូប្រអប់ ចំនួន ១១៥កន្លែង • សាងសង់លូមានបង្ហៀរ ៧កន្លែង ប្រវែង ១៦៨ម៉ែត្រ ឃ.គម្រោងការងារថែទាំផ្លូវជាលក្ខណៈខួប-ប្រចាំ និង កែលម្អផ្លូវប្រើប្រាស់ឥណទានជំពូក ៦១ • ថែទាំផ្លូវជាលក្ខណៈខួបសម្រាប់ ២៣ខេត្ត និង រាជធានី ប្រវែងសរុប ៣៥៩.២៥គីឡូម៉ែត្រ • ថែទាំប្រចាំ ប្រវែងសរុប ៤០៦.២៥គីឡូម៉ែត្រ • កែលម្អផ្លូវពីកម្រាលក្រួសក្រហមទៅជាផៃ្ទក្រាលកៅស៊ូ ឬ បេតុង ប្រវែងសរុប ៤គីឡូម៉ែត្រ
៧.ផែនការសកម្មភាពឆ្នាំ ២០១៤ (ត) ង.ការងារសាងសង់មន្ទីរពិសោធន៍ • សាងសង់មន្ទីរពិសោធន៍ ០១កន្លែង ស្ថិតនៅក្នុងបរិវេណនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ • បំពាក់ឧបករណ៍សម្ភារៈសម្រាប់ពិសោធន៍គុណភាពដី គុណភាពបេតុង និង សា្រវជ្រាវប្រភេទកម្រាលផ្សេងទៀត
៧.ផែនការសកម្មភាពឆ្នាំ ២០១៤ (ត) ដៃគូអភិវឌ្ឍន៍ • ចែកអង្ករ ចំនួន ២,០៤០ តោន • បន្ត និង បញ្ចប់ការសាងសង់ផ្លូវ DBST ជំហាន ១ ក្នុងគម្រោងផ្លូវប្រវែង ៥០៥,៤ គ.ម • រៀបចំ និង ចាប់ផ្តើម សាងសង់ផ្លូវ DBSTជំហាន២ ក្នុងគម្រោងផ្លូវប្រវែង ១,២០០គ.ម • ជួសជុលខួប ប្រវែង ២២៤,២៤ គ.ម • ថែទាំប្រចាំ ប្រវែង ១៧១,៣៦ គ.ម • ជួសជុលអន្លើ ប្រវែង ២២គ.ម
៨.មតិសរុប • ការគ្រប់គ្រង និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទបានល្អប្រសើរ គឺរួមចំណែក ១.ថែរក្សាបាននូវទុនដែលរាជរដ្ឋាភិបាលធ្វើវិនិយោគច្រើនសន្ធឹកសន្ធាប់លើវិស័យផ្លូវថ្នល់ ២.សន្សំថវិកាចំណាយលើការថែទាំផ្លូវប្រចាំឆាំ្ន ៣.លើកកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទកើនជាលំដាប់ ៤. ការប្រើបា្រស់ផ្លូវមាននិរន្តរភាពយូរអង្វែង ៥. បង្កើនការវិនិយោគក្នុងស្រុកដល់ទីជនបទ ៦. ផ្តល់ការងារជូនប្រជាពលរដ្ឋ ៧. មានផ្លូវល្អប្រើបា្រស់គ្រប់រដូវកាលត្រូវមានការចូលរួមជាចាំបាច់ ពីប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថា្នក់ ពិសេសអ្នកប្រើបា្រស់ផ្លូវ ៨. មានផ្លូវ មានក្តីសង្ឃឹម មានការអភិវឌ្ឍ សុខុដុមរមនាក្នុងគ្រួសារ