370 likes | 1.08k Views
ការរៀបចំ ប្រវត្តិរូបសង្ខេប . CV. ពិព័រណ៍ការងារថ្នាក់ជាតិលើកទី៣ ឆ្នាំ២០១៣ ២ - ៣ វិច្ឆិកា ២០១៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ. ហៃ ហ៊ុនឡេង (ទីប្រឹក្សា) ទីភ្នាក់ងារជាតិមុខរបរ និងការងារ - NEA www.nea.gov.kh. ឧត្តមសិក្សា. ស្វែងរក ការងារ. បន្ត ការសិក្សា. តើប្រវត្តិរូបអ្វីជា ?.
E N D
ការរៀបចំប្រវត្តិរូបសង្ខេប CV ពិព័រណ៍ការងារថ្នាក់ជាតិលើកទី៣ ឆ្នាំ២០១៣ ២-៣ វិច្ឆិកា ២០១៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហៃ ហ៊ុនឡេង (ទីប្រឹក្សា) ទីភ្នាក់ងារជាតិមុខរបរ និងការងារ - NEA www.nea.gov.kh
ឧត្តមសិក្សា • ស្វែងរកការងារ បន្តការសិក្សា
តើប្រវត្តិរូបអ្វីជា? • «ប្រវត្តិរូប»គឺជាព័ត៌មានលំអិតអំពីប្រវត្តិនៃការរៀនសូត្រ និង ការងាររបស់បុគ្គលណាម្នាក់ • ពាក្យ «ប្រវតិ្តរូប» ភាសាអង់គ្លេសហៅថា Curriculum Vitae ឬ CV • អ្នកខ្លះហៅថា Résumé ក៏មាន ហេតុអ្វីចាំបាច់មាន CV? • ការរៀបចំប្រវត្តិរូប គឺប្រៀបបាននឹងការរៀបចំផ្សព្វផ្សាយ ដើម្បីតាំងលក់ទំនិញរបស់អ្នកដូច្នោះដែរ។ • មានន័យថា អ្នកត្រូវរៀបចំផ្សាយពាណិជ្ជកម្មឲ្យសមស្របទៅតាម ទីផ្សារដែលគេកំពុងពេញនិយម។
តើប្រវត្តិរូបមានប៉ុន្មានប្រភេទ?តើប្រវត្តិរូបមានប៉ុន្មានប្រភេទ? ១. ប្រវត្តិរូបបែបកាលប្បវត្តិ (Chronological Résumé) ២. ប្រវត្តិរូបបែងចែកតាមប្រភេទការងារ (Functional Résumé) តើខ្ញុំគួរជ្រើសយកប្រវត្តិរូបណា?
តើប្រវត្តិរូបបែបណាដែលត្រឹមត្រូវ?តើប្រវត្តិរូបបែបណាដែលត្រឹមត្រូវ? • គេមិនអាចកំណត់បានថា ប្រវត្តិរូបបែបណាត្រឹមត្រូវ ឬប្រវត្តិរូបបែបណាខុសនោះទេ • ប៉ុន្តែ អាស្រ័យលើវិធីណា ឬប្រភេទណាមួយដែលមានប្រសិទ្ធភាពជាងគេប៉ុណ្ណោះ • ជាទូទៅ មាតិកាដែលមាននៅក្នុងប្រវត្តិរូបគឺជាប្រការសំខាន់ • រីឯរបៀបនៃការរៀបចំ គឺផ្អែកទៅតាមការចូលចិត្តរបស់បុគ្គលម្នាក់ៗ
តើគួរបញ្ចូលព័ត៌មានអ្វីខ្លះទៅក្នុងCV? • ព័ត៌មានផ្ទាល់ខ្លួន • គោត្តនាម និងនាម • អាសយដ្ឋានពិតប្រាកដ • ទំនាក់ទំនង (ទូរសព្ទ ទូរសារ និងអ៊ីម៉េល....) • លេខអត្តសញ្ញាណបណ្ណ • អាសយដ្ឋាននាពេលបច្ចុប្បន្ន (ករណីអ្នកធ្វើបំលាស់ទី) • ថ្ងៃខែឆ្នាំកំណើត • ស្ថានភាពអាពាហ៍ពិពាហ៍ និង • ស្ថានភាពសុខភាព ជាដើម។
ការពណ៌នាអំពីខ្លួនអ្នកៈការពណ៌នាអំពីខ្លួនអ្នកៈ • សង្ខេបខ្លី ជាក់លាក់ ចំគោលដៅ ពិតប្រាកដ • ត្រូវសរសេរនៅទំព័រមុខបន្ទាប់ពីព័ត៌មានផ្ទាល់ខ្លួន • ត្រូវរៀបចំយ៉ាងណាឲ្យមានភាពទាក់ទាញ • លុបចេញនូវព័ត៌មានមិនចាំបាច់ • ត្រូវមានការប្រុងប្រយ័ត្នចំពោះការរៀបចំ និងប្រើប្រាស់ពាក្យពេចន៍ ដែលនាំឲ្យខូចគុណតម្លៃ ឬគុណសម្បត្តិរបស់អ្នក • មិនចាំបាច់សរសេរវែងពេកទេ
ចំណុចសំខាន់ ៣បែបក្នុងការពណ៌នាអំពីខ្លួនអ្នកៈ ១. ការពណ៌នាអំពីខ្លួនអ្នក ២. ការពណ៌នាអំពីអ្វីដែលអ្នកកំពុងស្វែងរក និងបង្ហាញមូលហេតុ ៣. ការពណ៌នាអំពីស្ថានភាពការងារកំពុងធ្វើបច្ចុប្បន្ន (ប្រសិនមាន) • «ខ្ញុំជាមនុស្សដែលមានឆន្ទះពុះពារក្នុងការបំពេញការងារ មានទំនុកចិត្ត និងចូលចិត្តការរៀនសូត្រ ក៏ដូចជាត្រៀមខ្លួនដើម្បីទទួលចំណេះដឹងថ្មីផ្នែកទំនាក់ទំនងសាធារណៈតាមបែបសន្ទនា ឬការសរសេរ។ ចាប់តាំងពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ខ្ញុំធ្លាប់បានបំពេញការងារ និងទទួលបានបទពិសោធន៍ការងារមូលដ្ឋានក្នុងផ្នែកបច្ចេកទេសគ្រប់គ្រងពាណិជ្ជកម្ម ខាងវិស័យផ្សព្វផ្សាយព័ត៌មាន។ ខ្ញុំមានជំនាញពិសេសផ្នែកកុំព្យូទ័រ។ ខ្ញុំកំពុងស្វែងរកឱកាស ឬការងារដែលអាចជំរុញឲ្យមានការអភិវឌ្ឍ និងបង្កឲ្យមានភាពពុះពារក្នុងការងារ ដើម្បីខ្ញុំអាចចូលរួមចំណែកបង្កើតស្នាដៃឲ្យក្លាយជាការពិត និងមានប្រយោជន៍។»
ភាពជាអ្នកដឹកនាំ • ការធ្វើសេចក្តីសម្រេចចិត្ត • ជំនាញខាងទំនាក់ទំនង • ចំណេះដឹងខាងកុំព្យូទ័រ • ជំនាញគន្លឹះ និងស្នាដៃៈ • សមត្ថភាពនិងលទ្ធភាពប្រកួតប្រជែង • លទ្ធភាពផ្នែកការគ្រប់គ្រង • បទពិសោធន៍ផ្នែករដ្ឋបាល • ជាអ្នកពូកែខាងទំនាក់ទំនង៖ ធ្លាប់ជាតំណាងឲ្យសាលា ឬ • សាកលវិទ្យាល័យសម្រាប់ការប្រកួតប្រជែងខាងការតស៊ូមតិ • ជាអ្នកពូកែរៀបចំកិច្ចការ៖ ធ្លាប់ជាលេខាធិការនៃសមាគមនិស្សិត • មានជំនាញជាក់លាក់ក្នុងការប្រើប្រាស់ កម្មវិធីកុំព្យូទ័រមួយចំនួនដូចជា Word, Excel, PowerPoint ជាដើម។
ព័ត៌មានអំពីការអប់រំ (ប្រវត្តិនៃកាសិក្សា) • សញ្ញាបត្រផ្សេងៗ (ឈ្មោះគ្រឹះស្ថានសិក្សា កាលបរិច្ឆេទសិក្សា លទ្ធផល ឬសមិទ្ធផលទទួលបាន) • កំរិតសញ្ញបត្រ • អនុវិទ្យាល័យ • វិទ្យាល័យ • សាកលវិទ្យាល័យ • សាលាបច្ចេកទេសវិជ្ជាជីវៈ • ការសិក្សានាពេលបច្ចុប្បន្ន ។ល។
បទពិសោធន៍ការងារ(ការស្ម័គ្រចិត្ត និងការងារក្រៅម៉ោង) • បទពិសោធន៍ការងារសំខាន់ៗដែលអ្នកធ្លាប់បានបំពេញពីមុន • តើអ្នកមានសញ្ញាណនៃការផ្តួចផ្តើម ឆន្ទៈទទួលខុសត្រូវ ការយល់ដឹងពីតម្រូវការសង្គមដែរឬទេ? • ការងារស្មគ្រ័ចិត្ត និងការងារក្រៅម៉ោងផ្សេងៗ • រៀបរាប់ពីជំនាញនានាដែលអ្នកធ្លាប់មាន ពីព្រោះវាអាចមានទំនាក់ទំនងទៅនឹងការងារដែលអ្នកកំពុងស្វែងរក • ជំនាញផ្សេងៗដែលមិនបានគាស់កកាយ មកបង្ហាញ វានឹងក្លាយជាការឥតប្រយោជន៍
ចំណាប់អារម្មណ៍ផ្សេងៗ • ចំណុចខ្លះៗពាក់ព័ន្ធសកម្មភាពកំសាន្ត ឬចំណូលចិត្តដែលអ្នកបំពេញនាពេល ទំនេរ ឬសម្រាក់ពីការងារ • ព្រមទាំងចំណាប់អារម្មណ៍ដទៃទៀត • ចំណុចទាំងនោះក៏ជាការមានប្រយោជន៍ដែរ ពីព្រោះក្នុងករណីខ្លះចំណូលចិត្តរបស់អ្នកដែលអនុវត្តកន្លងមកបានឆ្លុះបង្ហាញពីការចូលរួមរបស់អ្នកនៅក្នុងក្រុម សមាគម និងក្លឹបណាមួយដែលទំនងជាអាចជួយ បំពេញខ្លឹមសារបន្ថែមដល់ការស្វែងរកការងារ។
ទម្រង់ទូទៅរបស់ប្រវត្តិរូបទម្រង់ទូទៅរបស់ប្រវត្តិរូប
តើគួរប្រើប្រវត្តិរូបសម្រាប់ធ្វើអ្វីខ្លះ?តើគួរប្រើប្រវត្តិរូបសម្រាប់ធ្វើអ្វីខ្លះ? • ជាទូទៅប្រវតិ្តរូបត្រូវបានប្រើសម្រាប់ការណែនាំខ្លួន និងការដាក់ពាក្យស្នើសុំ៖ • ការងារ • អាហារូបករណ៍ • ធ្វើកម្មសិក្សាការងារ
គួរចងចាំ! • Uses a style—chronological, functional, or combination—that is appropriate for your level of experience and skill set • Has no grammatical or spelling errors • Conveys your personal skills and educational background effectively • Details what you can do for the company • Features keywords that match up with those listed in the job advertisement • Is one page in length (two for professionals with many years of experience) • Is written on quality paper with appropriate fonts and point size • Is visually attractive and has a style that matches your cover letter • Is kept up to date • Does not contain lies or misrepresentations
Resume Keywords to Avoid • Aggressive • Ambitious • Competent • Creative • Detail-oriented • Determined • Efficient • Experienced • Flexible • Goal-oriented • Hard-working • Independent • Innovative • Knowledgeable • Logical • Motivated • People person • Professional • Reliable • Resourceful • Self-motivated • Successful • Well-organized
លិខិតអម Cover Letter/Application Letter រៀបចំដោយ ហៃ ហ៊ុនឡេង (ទីប្រឹក្សា) ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh
តើលិខិតអមមានតួនាទីដូចម្តេច?តើលិខិតអមមានតួនាទីដូចម្តេច? • ជាព័ត៌មានមួយបែបផ្សេងទៀតដែលផ្តល់ឱកាសឲ្យអ្នកអាចណែនាំខ្លួនឯងទៅកាន់និយោជក • ទាញយកការចាប់អារម្មណ៍ពីចំណុចខ្លាំងរបស់អ្នក • បង្ហាញពីសមត្ថភាព និងបទពិសោធន៍នានា • បង្ហាញពីការជាប់ទាក់ទងសំខាន់ៗទៅនឹងឱកាសការងារដែលអ្នកកំពុងតែដាក់ពាក្យសុំ • «លិខិតអម» ជាមធ្យោបាយទាក់ទាញការចាប់អារម្មណ៍ • មកលើរូបអ្នក ជាដំបូងបំផុតពីភាគីនិយោជក ឬអ្នកសម្ភាសន៍
តើចាំបាច់ត្រូវតែមានលិខិតអមមែនទេ?តើចាំបាច់ត្រូវតែមានលិខិតអមមែនទេ? • ត្រឹមត្រូវ! អ្នកត្រូវការលិខិតអមដើម្បីណែនាំប្រវត្តិរូបរបស់អ្នកទៅកាន់និយោជក • វាមានសារសំខាន់ប្រៀបដូចអ្នកធ្វើការណែនាំខ្លួនទៅកាន់មនុស្សដែលពុំធ្លាប់ជួបពីមុនដូច្នោះដែរ • ជួយបង្ហាញពីបុគ្គលិកលក្ខណៈ និងលក្ខខណ្ខពិសេសៗ របស់អ្នកទៅដល់និយោជក
តើក្នុងលិខិតអមគួរមានព័ត៌មានអី្វខ្លះ?តើក្នុងលិខិតអមគួរមានព័ត៌មានអី្វខ្លះ? • ផ្នែកខាងលើនៃទំព័រ • ឈ្មោះ និងអាសយដ្ឋាន • មធ្យោបាយទំនាក់ទំនង (ទូរសព្ទ ឬអ៊ីម៉េល) • ឈ្មោះ តួនាទីការងារ អាសយដ្ឋានរបស់បុគ្គល ដែលអ្នកសរសេរទៅកាន់ • (ជៀសវាងការខុស ឬច្រឡំ គួរមានការប្រុងប្រយ័ត្ន) • កាលបរិច្ឆទ • លេខកូដយោងដល់ការប្រកាសព័ត៌មានជ្រើសរើសបុគ្គលិក (ប្រសិនបើមាន)
A Good Cover Letter • Has no grammatical or spelling errors • Is addressed to an actual person at the company, not “Dear Sir or Madam” • Conveys the personality and professionalism of the sender • Has a friendly, but respectful, tone • Demonstrates your knowledge of the company and industry • Details what you can do for the company • Is one page in length • Is written on quality paper (appropriatefonts & point size) • Avoids clichés(repetition) • Avoids sob stories of why you should get the job • Is visually attractive and has a style that matchesyour resume
តើលិខិតអមមានសារសំខាន់បែបណា?តើលិខិតអមមានសារសំខាន់បែបណា? • ខ្លឹមសារក្នុងលិខិតអមគឺមានសារសំខាន់ខ្លាំងណាស់ • ការរៀបចំមិនបានល្អ នោះអ្នកនឹងមិនបានបង្ហាញពី លក្ខណៈពិសេស ឬភាពខុសប្លែកគ្នារវាងពាក្យសុំការងារ របស់អ្នក ធៀបនឹងមនុស្សដទៃនោះឡើយ។ លិខិតអមមួយមិនអាចយកមកប្រើសម្រាប់ការដាក់ពាក្យសុំការងារលើសពីមួយដងនោះទេ។
គួរចងចាំ! • A well-written cover letter and resume are integral to a successful job search. • Cover letters have five main sections: salutation, opening paragraph, body, closing paragraph, and sign-off. • Cover letters and resumes should be visually appealing. They should use no more than two fonts, feature a point size between 10 and 12, and be composed on high-quality paper. • Cover letters and resumes should be mailed flat in a business-size envelope. • A single typoon your resume or cover letter could remove you from consideration. • That is why it is important to proofread your documents repeatedly until they are perfect.
សូមឱ្យការស្វែងរកការងាររបស់ប្អូនៗទទួលបានជោគជ័យសូមឱ្យការស្វែងរកការងាររបស់ប្អូនៗទទួលបានជោគជ័យ សំណួរ & ចម្លើយ www.nea.gov.kh