1 / 32

CH6

CH6

shing
Download Presentation

CH6

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. CH6 ដើម្បីគ្រប់គ្រងថវិការបស់ក្រុមហ៊ុនអោយបានល្អ អ្នកគ្រប់គ្រងគេត្រូវការពត៌មានហិរញ្ញវត្ថុដើម្បីងាយស្រួលក្នុងការធ្វើសេចក្តីសំរេចចិត្ត។ព័ត៌មានហិរញ្ញវត្ថុ(Financial information) របស់ក្រុមហ៊ុនគឺសំដៅ ទៅលើទិន្នន័យដែលទាក់ទងទៅនឹងចំណូល និងចំណាយថ្លៃដើម(Revenues and Cost)។យើងបានដឹងហើយថា​ការធ្វើសេចក្តីសំរេចចិត្តគឺនឹងធ្វើអោយមានការជ្រើសរើសចេញពីសកម្មភាពច្រើន។ ក្រុមហ៊ុន Philip Morriesមានទីតាំងនៅសហរដ្ឋអាមេរិចបានសំរេចចិត្តទំលាក់ថ្លៃលក់ដើម្បីបង្កើនចំណែកទីផ្សារ។ក្រុមហ៊ុនGeneral Motors ការវិភាគលើភាពខុសគ្នានៃថវិកា Incremental Budget Analysis

  2. បានសំរេចចិត្តបញ្ឈប់ការផលិត និងចេញលក់រថយន្តម៉ាក Buick Riviera ។អ្នក(you)បានសំរេចចិត្តទិញ computer មួយគ្រឿងដើម្បីប្រើប្រាស់ជាជាជួល។យើងឃើញថា​ ការសំរេចចិត្តរបស់បុគ្គល ឬក្រុមហ៊ុនភាគច្រើនគឺទាក់ទងជាសំខាន់ជាមួយបញ្ហាហិរញ្ញវត្ថុ(Revenue and Costs) ។ នៅក្នុងជំពូកនេះយើងនឹងសិក្សាអំពីដំណើរការនៃការបង្កើត និង​ ការធ្វើសេចក្តីសំរេចចិត្តជ្រើរើសសកម្មភាពជាមួយ ឬគំរោងមួយក្នុងចំណោមគំរោងច្រើនដែលនាំអោយការចំណាយថវិកាតិចបំផុតតាមដែលអាចធ្វើទៅបាន។ ដំណើរការវិភាគភាពខុសគ្នា Incremental Analysis Process ដើម្បីទទួលបានលទ្ធផលល្អក្នុងការសំរេចចតិ្តជ្រើសរើសសកម្ម ភាពមួយចេញពីសកម្មភាពច្រើន គេត្រូវអនុវត្តតាមគោលការណ៍ដូច

  3. ខាងក្រោមៈ • កំណត់រកភាពខុសគ្នានៃចំណូលDifference Revenue សំដៅលើបរិមាណចំណូលពិតប្រាកដ ឬប៉ាន់ស្មាន់កើនឡើង ឬថយចុះទទួលបានពីសកម្មភាពខុសគ្នា។ • កំនត់រកភាពខុសគ្នានៃចំណាយ Differential cost គឺជាបរិមាណចំណាយពិតប្រាកដ​ឬ ប៉ាន់ស្មានកើនឡើងឬ ថយចុះទទួលបានពីសកម្មភាពខុសគ្នា។ • កំនត់រកភាពខុសគ្នានៃចំនេញឬខាតDifference income or lossលទ្ធផលនេះទទួលបានពីភាពខុសគ្នារវាងភាពខុសគ្នានៃចំណូល និងភាពខុសគ្នានៃចំណាយ។ក្នុងករណីដែលលទ្ធផលទទួលបានពីការវិភាគនេះជាភាពខុសគ្នានៃចំនេញ(Difference Income)​គេត្រូវធ្វើការសំរេចចិត្តេជ្រើសរើសយកសកម្មភាពនេះ ហើយច្រាសមកវិញ។

  4. ក្រុមហ៊ុន Stephen Ross មានជំរើសពីរA និងB ដែលត្រូវជ្រើសរើសរកភាពខុសគ្នា។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការវិភាគនេះ សន្មតថាពុំមានពន្ធលើប្រាក់ចំនេញទេ(Income Taxes)។គេមានពត៌មានដូចខាងក្រោមៈ Table1: Basic Incremental Analysis នៅក្នុងតារាងប្រៀបធៀបខាងលើនេះ យើងប្រៀបធៀបគំរោង B ជាមួយនឹងគំរោងA។យើងឃើញថាគំរោងBមានចំណូលទាបជាងគំរោង A គឺចំនួន$15,000។ដោយឡែកគំរោងBមានចំណាយថ្លៃដើមតិចជាងគំរោងAចំនួន$20,000 ដែលធ្វើអោយគំរោង B ទទួលបានប្រាក់ចំនេញសុទ្ធលើសគំរោង A ចំនួន$5,000។

  5. EX.Mekong Company is considering two project alternatives. Alternative A will have sales of $150,000 and cost of $100,000. Alternative B will have sales of $180,000 and cost of $125,000. Compare alternative A to Alternative B showing incremental revenues, costs and net income Incremental Analysis of Mekong Company In the above table shows that the Difference Revenue of $30,000 with B even the cost is higher than A at $25,000. For Net Income A still got $5,000 less than B with the whole Net Income of $55,000. The Production Cost of A is lower than B at $25,000 but Net Income of A also smaller than B at $5,000. Therefore, B is the best one.

  6. ប្រភេទផ្សេងៗនៃការវិភាគភាពខុសគ្នាTypes of Incremental Anal. • រាល់ការសំរេចចិត្តដែលទាក់ទង់នឹងចំណូល និងចំណាយថវិកា • របស់ក្រុមហ៊ុនចាំបាច់ត្រូវតែធ្វើការវិភាគតាមភាពខុសគ្នា(Incremental Analysis)លើចំណូល និងចំណាយលើប្រតិបត្តិការនោះ។ការសំរេចចិត្តរបស់ក្រុមហ៊ុនភាគច្រើនគឺទាក់ទងនឹងៈ • ជួលឬ លក់សំភារៈបរិក្ខារLeasing selling equipment. • ទទួលយកបញ្ជាទិញជាមួយថ្លៃពិសេសAccept an order at a specials price. • ធ្វើដោយក្រុមហ៊ុនឬទិញពីក្រុមហ៊ុនផ្សេង Make or Buy • លក់ឬ​បន្តផលិតបង្ហើយ Sell or Process further. • រក្សាទុកប្រើប្រាស់ឬជំនួសថ្មីRetain or replace equipment • បញ្ឈប់ ឬផ្អាកការផលិតផ្នែកមិនចំនេញEliminate an unprofitable business segment យើងនឹងសិក្សាលើការវិភាគនេះតាមលំដាប់ដំដោយដូចខាងក្រោមៈ

  7. 2-1. ជួល​ ឬលក់សំភារះ​-បរិក្ខារ Leasing or selling equipment • ពេលខ្លះអ្នកគ្រប់គ្រងត្រូវតែប្រឈមទល់នឹងជំរើសសំខាន់សំរាប់ក្រុមហ៊ុនរបស់ខ្លួន។ការជ្រើសរើសនោះគឺ​ តើត្រូវជួល​ រឺត្រូវលក់សំភារះបរិ ក្ខារ ដែលក្រុមហ៊ុនលែងត្រូវការប្រើប្រាស់នៅក្នុងអាជីវកម្មបន្ត​ទៀត​។ ដើម្បីអោយការសំរេចចិត្តបានល្អគប្បីអ្នកគ្រប់គ្រងក្រុមហ៊ុនត្រូវធ្វើវិភាគរកភាពខុសគ្នានៃចំនូល និងចំនាយ (Differential Analysis)។ • ​សន្មតថាក្រុមហ៊ុន​Stephen Ross មានសំភារះបរិក្ខារមានតំលៃជាទឹកប្រាក់ $200,000 ហើយរំលស់បូកយោង(Accumulated depreciation) មានចំនួន$12,000។ក្រុមហ៊ុនអាចលក់សំភារះបរិក្ខារនេះតាមរយះឈ្មួញកណ្តាល(Broker)បានចំនួន$100,000ហើយត្រូវចំណាយ6%លើCommission Broker។មានក្រុមហ៊ុនមួយឈ្មោះAndrewចង់ជួលសំភារះបរិក្ខារទាំងនេះសំរាប់រយះពេល៥ឆ្នាំលើទឹក

  8. ប្រាក់ចំនួន$160,000។សន្មតថានៅដំណាច់ឆ្នាំទី៥សំភារះបរិក្ខារទំាងនេះរំលស់អស់តំលៃហើយពុំមាននៅសល់តំលៃកាកសំនល់(Residual Value)ទេ។នៅក្នុងរយះពេលជួលនេះក្រុមហ៊ុនStephen Rossនឹងត្រូវចំនាយលើការជួសជុលធានារ៉ាប់រង​ និងចំនាយផ្សេងៗទៀតចំនួន$35,000។តើក្រុមហ៊ុន Stephen Ross ត្រូវជួល រឺលក់សំភារ:បរិក្ខារទាំងនេះ? ​​​ វិភាគរកភាពខុសគ្នានៃចំនូល និងចំនាយ(Differential Analysis)របស់ក្រុមហ៊ុនបង្ហាញដូចខាងក្រោម:

  9. Table2:Differential Analysis , Lease or Sell គេបង្ហាញការវិភាគនេះតាមរបៀបម្យ៉ាងទៀតដែលគេអោយឈ្មោះថាការវិភាគតាមរបៀបធម្មតា(Tradition Analysis).

  10. Table3:Tradition Analysis

  11. ឧទាហរណ៏៖ Miller construction is considering selling excess machinery with a book value of$250,000(original cost of $370,000 less accumulated Depreciation of $125,000)for $220,000 less 5%brokerage commission.Alternatively, the machinery can be leased for a total of $234,000 for five years , after which it is expected to have no residual value . During the period of lease , Miller Construction Company’s cost of repairs, insurance, and property tax expense are expected to be $23,000. Required Prepare a differential analysis report ,dated January 2 of the current year ,for the lease or sell decision. On the basic of the data presented, would it be advisable to lease or sell machinery? Explain.

  12. 2-2. Accept an Order at a Special Price • នៅក្នុងក្របខ័ណ្ឌផលិតកម្មរបស់ខ្លួន​ ក្រុមហ៊ុនខ្លះអាចនឹងទទួលបានបញ្ជាទិញបន្ថែមលើផលិតកម្មធម្មតាបើសិនជាក្រុមហ៊ុន​នោះអាចបញ្ជុះថ្លៃដើមលក់របស់ខ្លួន។នៅពេលដែលមានបញ្ជាទិញជាមួយថ្លៃដើមពិសេស​​ដូចនេះការទទួលយក​​ រឺបដិសេធចោលគឺអាស្រ័យលើការគណនាភាពខុសគ្នានៃចំនូលនិងចំនាយ។ • ​​ សន្មតថារាល់ៗខែក្រុមហ៊ុន Kodak ផលិត​ និងលក់ផលិតផលXMបានចំនួន100,000ឯកតា។ដោយដឹងថាក្រុមហ៊ុនបានប្រើប្រាស់សមត្ថភាពក្នុងផលិកម្មតែ80%ប៉ុណ្ណោះ។បន្ទុកប្រែប្រួលក្នុងមួយឯកតាស្មើនឹង$8។ហើយការចំនាយលើបន្ទុកថេរសរុបចំនាយក្នុងមួយខែចំនួន$400,000 រឺ$4ក្នុងមួយឯកតា។ផលិតផលមួយត្រូវបានលក់ក្នុងផលិតផលមួយត្រូវបានលក់ក្នុងតំលៃ$20។

  13. មានក្រុមហ៊ុនមួយទៀតបានមកធ្វើបញ្ជាទិញបន្ថែមចំនួន2,000ផលិតផលដោយកំនត់តំលៃ $11ចំពោះលផិតផលមួយ។បើអ្នកជាអ្នកគ្រប់គ្រងក្រុមហ៊ុនKodakតើអ្នកទទួលតាមបញ្ជាទិញថ្មីនេះឫទេ? យើងគណនាថ្លៃដើមផលិតកម្មផលិតផលមួយ៖$8+$4=$12។ ប្រសិនបើអ្នកគ្រប់គ្រងពិចារណាដោយឈរលើមូលដ្ឋានថ្លៃដើមចំនាយគាត់ប្រាកដជាបដិសេធចោលបញ្ជាទិញនោះ។ជាគោលការណ៏ បន្ទុកថេរក្នុងមួយខែនៅដដែលគឺ$400,000ទោះបីក្រុមហ៊ុនផលិត100,000ផលិតផលឫ 102,000ផលិតផលក៏ដោយ។ តាមរយះការវិភាគនេះបង្ហាញអោយដឹងថាក្រុមហ៊ុនបានចំនាយលើបន្ទុកនឹងចំនួន$400,000រួចហើយ។ដូចនេះការផលិតបន្ថែមនេះគឺពាក់ព័ន្ធតែបន្ទុកប្រែប្រួលប៉ុណ្ណោះ។ផលិតផលមួយក្រុមហ៊ុនចំនាយលើថ្លៃ

  14. ចំនាយលើថ្លៃដើមផលិកម្ម(Manufacturing cost)ចំនួន$8ហើយលក់តាមតំលៃបញ្ជាទិញ$11។ប្រាក់ចំនេញទទួលបានពីការផលិត និងលក់បន្ថែមតាមបញ្ជាទិញគឺ:2,000 X ($11-$8)=$6,000។ការវិភាគលំអិតមានក្នុងតារាងខាងក្រោម៖ Table4:Accepting an order at a special price ឧទាហរណ៏៖In Essex Company it costs $30 per unit ($20 variable and $10 fixed) to make a product that normally sells for $45. A foreign wholesaler officers to buy 4,000 units at $25 each. Essex

  15. Essex will incur special shipping costs of $1 per unit . Assuming that Essex has excess operating capacity, indicated the net income (loss) Essex would realize by accepting the special order. 2-3-ធ្វើ ឬ​ទិញ Make or Buy ​​​​ ក្នុងដំណើរការផលិតកម្មរបស់ខ្លួន ​​ក្រុមហ៊ុនផលិតកម្មមួយចំនួនត្រូវសំរេចចិត្តធ្វើខ្លួនឯង​ ឫទិញសំភារះមួយចំនែកពីក្រុមហ៊ុនដទៃ។ករណីក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះមួយនៅសហរដ្ឋអាមេរិចគឺGeneral Motors។ចំពោះបញ្ហានេះអ្នកគ្រប់គ្រងសំរេចចិត្តថាតើត្រូវធ្វើ​ ឫទិញដូចជាអាគុយរថយន្ត​ សំបកកង់រថយន្ត ម៉ាញ៉េ​សំរាប់ប្រើប្រាស់ក្នុងរថយន្ត ។ល។ដូចគ្នាដែរចំពោះក្រុមហ៊ុនសាជីវកម្ម Hewlett-Parkard ។​ ការសំរេចចិត្តធ្វើផ្ទាល់ខ្លួន ឫទិញពីក្រុមហ៊ុនដទៃទៀតគឺអាស្រ័យទៅនឹងលទ្ធផលទទួលបានពីការវិភាគភាពខុសគ្នានៃចំនូល និងចំនាយ ។

  16. សន្មតថា ក្រុមហ៊ុន​ Baron បានចំនាយថ្លៃដើមប្រចាំឆ្នាំចំនួន $225,000ដើម្បីផលិតសំភារះបរិក្ខារមួយប្រភេទចំនួន25,000 ឯកតាដើម្បីបំពេញតំរូវការប្រើប្រាស់។ពត៏មានលំអិតទាក់ទងនឹងចំនាយមានក្នុងតារាងខាងក្រោម៖ • Table 5:Annual production cost data • ដោយឡែកក្រុមហ៊ុន Baronអាចទិញសំភារៈបរិក្ខារទាំងនេះដែលផលិតដោយក្រុមហ៊ុនដទៃទៀតក្នុងតំលៃ$8ក្នុងមួយឯកតា។សន្មតបន្ត

  17. សន្មតបន្តទៀតថា ទោះបីជាក្រុមហ៊ុនមិនផលិតសំភារៈបរិក្ខារទាំងនោះ ក៏ក្រុមហ៊ុននៅមានចំនាយថេរលើផលិតកម្ម(Fixed manufacturing cost : rent, insurance , salaries ………) ចំនួន$50,000ដែរ។ក្នុងករណីនេះតើអ្នកគ្រប់គ្រងក្រុមហ៊ុនពិចារណាយ៉ាងដូចម្តេច? តាមតួលេខបញ្ជក់ថាក្រុមហ៊ុនចំាបាច់ត្រូវតែទិញជាជាងផលិតសំភារៈបរិក្ខាទំាងនោះដោយខ្លួនឯង។ដោយហេតុថាក្រុមហ៊ុនត្រូវចំនាយតែ$8ចំពោះការទិញសំភារៈមួយឯកតា។ចំនែកការផលិតខ្លួនឯងវិញគឺក្រុមហ៊ុនត្រូវចំនាយដល់ទៅ$9ដើម្បីទទួលបានសំភារៈនោះមួយឯកតា។​ការវិភាគដែលនាំអោយមានការសំរេចចិត្តមួយត្រឹមត្រូវ និងទទួលបានផលចំនេញបង្ហាញក្នុងតារាង៖

  18. Table6:Make or Buy តាមការវិភាគលើលទ្ធផលដែលទទួលបានបញ្ជក់ថាក្រុមហ៊ុនBaron ចាំបាច់ត្រូវតែផលិតសំភារៈបរិក្ខារទាំងនោះដោយខ្លួនឯងផ្ទាល់។ព្រោះថាបើក្រុមហ៊ុនសំរេចចិត្តទិញសំភារៈបរិក្ខារទាំងនោះពីក្រុមហ៊ុនដទៃវិញនោះគេសង្កេតឃើញថាក្រុមហ៊ុននៅមានចំនាយលើផលិតកម្មថេរ(Fixed manufacturing cost)ចំនួន$50,000 ហើយដែលធ្វើអោយការចំនាយលើការទិញលើសចំនាយលើការធ្វើដោយផ្ទាល់ដល់ទៅ$25,000

  19. ឧទាហរណ៏ៈAndrew Manufacturing incurs unit cost of $8 ($5 Variable and $3 fixed ) in making a sub-assembly part for its finished product. A supplier offers to make 10,000 of the assembly part at $5.50 per unit .If the offer is accepted ,Andrew will save all variable costs but no fixed costs . Required: Prepare an analysis showing the total cost saving, if any, Andrew will realize by buying the part. 2-4-Sell or Process further ក្រុមហ៊ុន​ជាច្រើនមានជំរើសរវាងការលក់ផលិផលធ្វើមិនទាន់ហើយ ឫត្រូវបន្តផលិតមួយដំនាក់កាលទៀតដើម្បីលក់ក្នុងតំលៃមួយខ្ពស់។កិច្ចការនេះទាមទារការវិភាគទើបអាចធ្វើការសំរេចចិត្តជាក្រោយហើយ

  20. ទទួលបានលទ្ធផលល្អ ពោលគឺការវិភាគធ្វើអោយក្រុមហ៊ុនអាចចំ នេញបានថវិកាយ៉ាងច្រើន ។ ក្រុមហ៊ុនផលិតតុ (Table Manufacturing) មួយបានផ្តល់ពត៌មានទាក់ទងនឹងផលិតផលមិនទាន់សំរេចសំរាប់ផលិតតុមួយគឺ $35 ។គេទទួលបានពត៌មានលំអិតដូចខាងក្រោមៈ Table7: Unit cost of unfinished table ក្រុមហ៊ុនអាចលក់តុដែលមិនទាន់ធ្វើហើយនោះបានតំលៃ $50

  21. សំរាប់តុមួយ ។ នៅពេលដែលតុត្រូវបានផលិតហើយគេអាចលក់តំលៃ $60សំរាប់មួយឯកត្តា ។ ប៉ុន្តែដើម្បីផលិតបង្ហើយតុទាំងនោះ អោយទៅ ជាផលិតផលសំរេច ក្រុមហ៊ុនត្រូវចំនាយបន្ថែមលើតុមួយៈ វត្ថុធាតុដើមផ្ទាល់ $2 ពលកម្ម ផ្ទាល់ $4 និងចំនាយលើផលិតកម្ម $2.40 ។ បន្ទុកថេររបស់ក្រុមហ៊ុនពុំមានការប្រែប្រួលទេគឺនៅរក្សាកំរិតដដែល ។ បើអ្នក ជាអ្នកគ្រប់គ្រងក្រុមហ៊ុនតើអ្នកត្រូវជ្រើសរើសយ៉ាងណា? ចូរវិភាគស្ថានភាពនេះ។ ការវិភាគលំអិតបង្ហាញក្នុងតារាងខាងក្រោម៖

  22. Table 8: Sell or Process further តាមតួលេខវិភាគបង្ហាញអោយឃើញថា ក្រុមហ៊ុនចំាបាច់ត្រូវធ្វើការងារនេះបន្តទៀតរហូតទទួលបានជាផលិតផលសំរេចចុងក្រោយទើបលក់។ជាលទ្ធផល ក្រុមហ៊ុននឹងទទួលបានផលចំនេញ$1.60ក្នុងមួយឯកតាបន្ថែមទៀត។

  23. ឧទាហរណ៏ៈMcGraw Hill Inc. make unfinished bookcases that its sell for $60. Production costs are $30 variable cost and $10 fixed cost. Because it has unused capacity, McGraw Hill is considering finishing the bookcases and selling them for $70. Variable finishing costs are expected to be $8 per unit with no increase in fixed costs. Required : Prepare an analysis on per unit basis showing whether McGraw Hill Inc, should sell unfinished or finished bookcases. 2-5-រក្សាទុក រឺដាក់ជំនួសRetain or Replace Equipment ពេលខ្លះអ្នកគ្រប់គ្រងក្រុមហ៊ុនត្រូវមានការជ្រើសរើសទាក់ទងនឹងទ្រព្យសម្បត្តិ(Asset)របស់ខ្លួន តើត្រូវទុកប្រើប្រាស់បន្តនៅក្នុងក្រុមហ៊ុន ឫត្រូវផ្លាស់ប្តូរចេញ។

  24. សន្មតថា​ ក្រុមហ៊ុន​សាជីវកម្ម Merton មានម៉ាស៊ីនមួយគ្រឿងកំពុងប្រើប្រាស់ដែលមានតំលៃគណនេយ្យចំនួន $40,000 និងរយៈពេលមិន ទាន់រំលស់នៅសល់៤ឆ្នាំទៀត។ជាមួយម៉ាស៊ីននេះក្រុមហ៊ុនត្រូវចំនាយលើបន្ទុកប្រែប្រួល(Variable cost) ចំនួន $160,000រៀងរាល់ឆ្នាំ។មានម៉ាស៊ីនថ្មីទំនើបហើយប្រើប្រាស់សំាងតិចតែមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់តែមានតំលៃស្មើនឹង$120,000។ទោះបីយ៉ាងណាក្រុមហ៊ុនអាចកាត់រំលស់លើម៉ាស៊ីននោះរយៈពេល៤ឆ្នាំប្រសិនបើក្រុមហ៊ុនទិញម៉ាស៊ីននោះ។សន្មតទៀតថាពុំមាននៅសល់តំលៃកាកសំនល់(Salvage Value) ទេ។ដោយដឹងថាជាមួយម៉ាស៊ីននេះក្រុមហ៊ុនត្រូវចំនាយលើបន្ទុកប្រែប្រួល(Variable cost)ចំនួនតែ$125,000រៀងរាល់ៗឆ្នាំប៉ុណ្ណោះ។ផ្តើមចេញពីពត៌មានទាំងនេះតើក្រុមហ៊ុនត្រូវរក្សាម៉ាស៊ីនម៉ាស៊ីនចាស់​ ឫទិញម៉ាស៊ីនថ្មីមកជំនួស?

  25. ​​​​ ការវិភាគលើភាពខុសគ្នានៃចំនូល និងចំនាយមានដូចខាងក្រោម៖ ​​Table 9: Retain or Replace equipment ករណីនេះក្រុមហ៊ុនចាំបាច់ត្រូវទិញម៉ាស៊ីនថ្មីមកជំនួសម៉ាស៊ីនចាស់។ ឧទាហរណ៏ៈRobert Company has factory machine with a book value of $90,000 and a remaining useful life of 4 years . A new machine is available at a cost of $200,000. This machine will has a for years useful life with no salvage value. The new machine will lower annual variable manufacturing costs from $600,000 to

  26. To 420,000. Required : Prepare an analysis showing whether the old machine should be retained or replaced. 2-6-កាត់បន្ថយផលិតមិនចំណេញ Eliminate an Unprofitable Segment យើងលើកយកករណីរបស់ក្រុមហ៊ុនមួយ ដែលធ្វើអាជីវកម្មផលិតនូវផលិតផលច្រើនប្រភេទផ្សេងៗគ្នា។មានផលិតផលខ្លះនៅក្នុងចំណោម នោះផ្តល់លទ្ធផលមិនល្អពោល គឺ ខាត ។ អ្នកគ្រប់គ្រងត្រូវសិក្សាអំពីផលប៉ះពាល់លើប្រាក់ចំនេញរបស់ក្រុមហ៊ុនទាំងមូល​ បើគេសំរេចចិត្តបញ្ឈប់ ឫផ្អាកផលិត​និងលក់ផលិតផលដែលផ្តល់លទ្ធផលខាតដល់ក្រុមហ៊ុន ។

  27. ក្រុមហ៊ុនធ្វើអាជីវកម្មផលិត​​និងលក់រ៉ាកែតតឺនីស(Tennis racquets) បីប្រភេទគឺៈPro , Master and Cham ។ គេមានតួលេខរបាយការណ៏លទ្ធផល (Income Statement) ដូចខាងក្រោម៖ Table 10:Segment income data យើងសង្កេតឃើញថាលទ្ធផលចំនេញសរុបស្មើនឹង$220,000 ។ ផលិត ផល​ Champ ខាតចំនួន$20,000។ បើតាមទិន្នន័យនេះគេត្រូវផ្អាកឫបញ្ឈប់ការផលិត និងលក់ផលិតផលChamp ដោយគេសំអាងថាពេលដកផលិតផល Champ ចេញនោះ

  28. លទ្ធផលនឹងកើនដល់ចំនួន$240,000។តាមពិតការវិភាគនេះនៅមានចន្លោះព្រោះថាគេភ្លេចគិតបន្ទុកថេរលើChampចំនួន$300,000ត្រូវបែងចែកទៅផលិតផលពីរទៀតបើគេសំរេចចិត្តផ្អាកឫឈប់ផលិត។សន្មតថាបន្ទុកនឹងFixed costs របស់Champ ចំនួន$30,000 ត្រូវបែងចែកទៅផ្នែកPro និងទៅផ្នែក Master ។ របាយការណ៏លទ្ធផលថ្មីរបស់ក្រុមហ៊ុនបន្ទាប់ពីបញ្ឈប់ការផលិតChampមានដូចខាងក្រោម៖ Table11:Income data after eliminating Champ

  29. យើងឃើញថានៅពេលក្រុមហ៊ុនឈប់ផលិតផល Champ នោះនឹង បណ្តាល​អោយប្រាក់ចំនេញមានការថយចុះចំនួន $100,000(220,000-$210,000 ។ គេអាចបង្ហាញលទ្ធផលនេះតាមរបៀបម្យ៉ាងទៀតដែលបានទទួលផលដូចគ្នា ។ Table 12:Incremental analysis, eliminating an unprofitable segment តាមការបកស្រាយខាងលើយើងអាចសន្និដ្ឋានបានថា ក្រុមហ៊ុនចំាបាច់ត្រូវតែបន្តផលិត​ និងលក់ផលិតផលChampបន្តទៀតដើម្បីទទួលបានចំនូលពីការលក់ខ្លះគ្រាន់ទប់ចំនាយថេរ(Fixed Costs)របស់ក្រុមហ៊ុន។

  30. ឧទាហរណ៏ៈWilson ,Inc ., manufactures golf clubs in three models. For the year , the Eagle line has a net loss of $20,000from sales $200,000,variable expense $180,000,and fixed expense $40,000.If the Eagle line is eliminated, $28,000 of fixed costs will remain. Required : Prepare an analysis showing whether the Eagle line should be eliminated.

  31. Thanks for Your Pay Attention Please Raise Your Questions and Commons

  32. សំណួរពិភាក្សា ១​ តើអ្វីទៅជាព័តមានហិរញ្ញវត្ថុ? ចូរពន្យល់ពីការធ្វើសេចក្តីសំរេចចិត្ត ២ ចូររៀបរាប់ពន្យល់ពីដំណើរការវិភាគភាពខុសគ្នានៃហិរញ្ញវត្ថុ ៣ តើការវិភាគភាពខុសគ្នាមានអ្វីខ្លះ? រៀបរាប់

More Related