1 / 14

ជំពូក​ ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ

ជំពូក​ ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ. II . បាក់តេរី. បាក់តេរី​​ ឬ​ វេត្រាណូ ( Bacteria ). បាក់តេរីជាក្រុមអតិសុខុមប្រាណ (micro-organism) ដែលស្ថិតនៅក្នុងរជ្ជៈ Prokaryote ។ មានជំងឺរុក្ខជាតិជាង​២០០ប្រភេទដែលបង្កឡើងដោយបាក់តេរី

astrid
Download Presentation

ជំពូក​ ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ជំពូក​ ១ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ II.បាក់តេរី

  2. បាក់តេរី​​ឬ​ វេត្រាណូ(Bacteria) • បាក់តេរីជាក្រុមអតិសុខុមប្រាណ (micro-organism)ដែលស្ថិតនៅក្នុងរជ្ជៈProkaryote។ • មានជំងឺរុក្ខជាតិជាង​២០០ប្រភេទដែលបង្កឡើងដោយបាក់តេរី • បាក់តេរីមាននៅគ្រប់ទីកន្លែងទាំងអស់ដូចជា នៅក្នុងទឹក ដី ខ្យល់ ម្ហូបអាហារ និងបន្លែជាដើម។

  3. ១. ទំរង់កោសិកា • បាក់តេរីជាសរីរាង្គឯកកោសិកាដ៏តូច វាមានទំហំជាមធ្យមពី 0.5-2 មីក្រុង • ទំរង់​ និងធាតុផ្សំរបស់បាក់តេរីមានដូចជា: • ភ្នាសកោសិកា: ផ្សំឡើងដោយប្រូតេអ៊ីន​ និងកាបូអ៊ីដ្រាត ជួនកាលក៏មានវត្តមានជាតិគីទីន តែកំរមានសែលុយលូសណាស់ • រោមញ័រ ឬកន្ទុយ(Flagella): មានប្រភពពីស៊ីតូប្លាស់ដែលអាចអោយបាក់តេរីធ្វើចលនាបាន • ភ្នាសប្លាសស្មា(Plasma membrane): ជាភ្នាសខាងក្នុងកោសិកាដែលបង្កើតដោយស៊ីតូប្លាស់ • ស៊ីតូប្លាស់: ផ្សំឡើងដោយវ៉ាគុយអូលតូចៗ ពង្រាយយ៉ាងស្មើនៅក្នុងកោសិកា ផ្ទុកទៅដោយអាហារដូចជា Volutin, Glycogen និងខ្លាញ់​ ហើយមានណ្វៃយ៉ូមិនច្បាស់លាស់។

  4. ២. រូបរាងរបស់បាក់តេរី • បាក់តេរីមានរូបរាងដូចខាងក្រោម: ក/ Bacillus: បាក់តេរីមានរាងជាដំបង -Bacillus tuberculosis -Bacillus tetani -Bacillus typhosus ខ/ Coccus: បាក់តេរីមានរាងជាស្វ៊ែរ -Staphylococcus -Streptococcus

  5. ២. រូបរាងរបស់បាក់តេរី (ត) គ/Comma: បាក់តេរីមានរាងដូចក្បៀស -Wibriocholerae ឃ/Spiralla:​ បាក់តេរីមានរាងជាស្ពៀរ -Spirallum -Spirochaete

  6. 3. ចំណាត់ថ្នាក់បាក់តេរី • គេចែកបាក់តេរីជាប្រភេទផ្សេងៗទៅតាមចំនួន​ និងទីតាំងនៃកន្ទុយរបស់វា: -Atrichous កោសិកាគ្មានកន្ទុយ -Monotrichous កោសិកាមានកន្ទុយ​ ១​ នៅចុងម្ខាង -Lophotrichous មានកន្ទុយ ២ឬច្រើននៅចុងសងខាង -Amphitrichous មានកន្ទុយ ១​នៅចុងសងខាង -Peritrichous មានកន្ទុយច្រើន

  7. ៤. សរីរវិទ្យាបាក់តេរី • បាក់តេរីគ្មានក្លរ៉ូភីលទេ ដូចនេះវាមិនអាចប្រើប្រាស់ឧស្ម័នកាបូនិកសំយោគសារធាតុសរីរាង្គធ្វើជាអាហារបានទេ • បាក់តេរីជាសារពាង្គប្រភេទអេតេរ៉ូត្រូហ្វីត (Heterotrophyte) ដែលមានបែបផែនជីវិតជាសាប្រូហ្វីត (Saprophyte) ឬប៉ារាស៊ីត (Parasite) • បាក់តេរីប្រភេទខ្លះក៏រស់ជាអូតូត្រូហ្វីត (autotrophyte)ដែរ • បាក់តេរីសាប្រូហ្វីត​ និងប៉ារាស៊ីតរស់នៅមជ្ឈដ្ឋានដែលមានអាហារសរីរាង្គស្រាប់ ដោយប្រើអង់ស៊ីមដើម្បីរំលាយអាហារសាំញុំា​ ហើយស្រូបយកលទ្ធផលនៃការរំលាយធ្វើជាអាហារ។

  8. ៥. ការបន្តពូជរបស់បាក់តេរី • បាក់តេរីបន្តពូជដោយការធ្វើចំណែកកោសិកា • ចំណែកកោសិកាធ្វើឡើងដោយការបំបែកកោសិកាមេមួយជាទៅជាកោសិកាកូនពីរ • នៅពេលកោសិកាកូនពេញវ័យ វាធ្វើចំណែកបន្តទៀត • តាមវិធីនេះបាក់តេរីអាចកើនឡើងដល់ ១៦ ពាន់ឯកត្តៈក្នុងរយៈពេល ១២​ ម៉ោងក្នុងលក្ខខ័ណ្ឌប្រកប។

  9. ៦. ឥទ្ធិពលរបស់បាក់តេរី ៦.១. ឥទ្ធិពលអាក្រក់ • បាក់តេរីមួយចំនួនជាប៉ារាសិត​អាក្រក់ដែលបង្កជំងឺលើមនុស្ស សត្វ រុក្ខជាតិ • វាបង្កជំងឺតាមរយៈមុខរបួស ការដកដង្ហើម និងចំណីអាហារ • បន្ទាប់ពីចូលទៅក្នុងសារពាង្គកាយ វាស្រូបយកសារធាតុចិញ្ចឹម បំផ្លាញកោសិកា​ និងបង្កើតឡើងនូវជាតិពុល

  10. ៦.១. ឥទ្ធិពលអាក្រក់ (ត) • ប្រភេទបាក់តេរី និងជំងឺដែលវាបង្កលើមនុស្ស សត្វ -Bacillus typhosus បង្កជំងឺគ្រុនពោះវៀន -Bacillus tetani ​បង្កជំងឺតេតាណូស -Bacillus dipteriae បង្កជំងឺខាន់ស្លាក់ -Bacillus tubercolisis បង្កជំងឺរបេង -Mycoteriumleprae បង្កជំងឺឃ្លង់ -Bacterium desenteriae បង្កជំងឺរាគមូល -Bacillus pneumoniae បង្កជំងឺហើមសួត -Vibrio cholerae បង្កជំងឺអាសន្នរោគ

  11. ៦.១. ឥទ្ធិពលអាក្រក់ (ត) • រោគសញ្ញាលើរុក្ខជាតិដែលបង្កដោយបាក់តេរី -បង្កជាដុំពកនៅលើសរីរាង្គរុក្ខជាតិ (gall formation) -ធ្វើអោយងាប់កោសិការុក្ខជាតិ (Necrosis) -ធ្វើអោយមានការលូតលាស់ខុសធម្មតា បង្កជាជំងឺកំពីកកំពកឬ​ដុះសាច់ (tumor) -រាំងស្ទះដល់ការដឹកនាំ និងចែកចាយទឹក បង្កជាជំងឺស្រពោន (wilting) -បំផ្លាញទំរង់កោសិកា បង្កជំងឺរលួយ (soft rot) -បង្កើតជាជំងឺដំបៅ (canker) -ធ្វើអោយបាត់បង់ព៌ណកោសិកា (discoloration)

  12. ៦.១. ឥទ្ធិពលអាក្រក់ (ត) • ភ្នាក់ងារចំលងជំងឺ -មនុស្ស -សត្វល្អិត ចៃ ណេម៉ាតូដ -ការស្រោចទឹក​ ឬការបញ្ចេញបញ្ចូលទឹក -ខ្យល់ -ការដឹកជញ្ជូនផលិតផល

  13. ៧.២.ឥទ្ធិពលល្អ ៧.២.១ ក្នុងវិស័យកសិកម្ម -ធ្វើអោយពុកផុយសារធាតុសរីរាង្គៈបំលែងសាររធាតុមិនមែនសរីរាង្គទៅជា នីត្រាត ស៊ុលហ្វាត ផូស្វាត​ ។ល។ -ចាប់យកអាសូតៈ ប្រភេទខ្លះនៃបាក់តេរី ដូចជាRhizobium leguminosarum​ ដែលរស់នៅក្នុងរឹសរបស់ពពួកសណ្តែកអាចចាប់យកអាសូតពីក្នុងខ្យល់ចូលទៅដី -បង្កើនគុណភាពដីៈ​ បាក់តេរីធ្វើអោយមានការផ្លាស់ប្តូរលក្ខណៈរូប និងលក្ខណៈគីមីរបស់ដី​ បំលែងសារធាតុមិនរលាយអោយទៅជារលាយ និងទំរង់សមស្របសំរាប់ការស្រូបយករបស់រុក្ខជាតិ។

  14. ៦.២.ឥទ្ធិពលល្អ (ត) ៦.២.២ ក្នុងវិស័យឧស្សាហកម្ម -គេអាចប្រើបាក់តេរីសំរាប់ផលិតស្រា និងទឹកខ្មេះ… ៦.២.៣ ក្នុងវិស័យវេជ្ជសាស្រ្ត -ក្នុងវិស័យវេជ្ជសាស្រ្តបាក់តេរីត្រូវបានគេប្រើធ្វើថ្នាំ អង់ទីប៊ីយ៉ូទិក​ ដូចជាថ្នាំ Streptomycin, Terramycin…

More Related